ការបង្កើនពិពិធកម្មសេដ្ឋកិច្ច គឺជារឿងចាំបាច់ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

2025/02/21 10:54:32 am        275

ការបង្កើនពិពិធកម្មសេដ្ឋកិច្ច គឺជាមូលដ្ឋាននៃការគាំទ្រដល់កំណើន តាមរយៈការពង្រីកមូលដ្ឋានផលិតកម្ម ការបង្កើនតម្លៃបន្ថែម ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងជាការជំរុញវិនិយោគក្នុងឧស្សាហកម្មថ្មីៗ ដើម្បីកម្ពុជាឈានទៅសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាកម្រិត ខ្ពស់ស្តីពី “មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖បទពិសោធអន្តរជាតិ” នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ការបង្កើន ពិពិធកម្មសេដ្ឋកិច្ច គឺជារឿងដែលចាំបាច់ដើម្បីសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០, ឯកឧត្តមក៏បានរំលេចអំពី គោលនយោបាយ លើកកម្ពស់ ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់កម្ពុជា ដែលបានវិវត្តគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់ បច្ចុប្បន្ន, ការបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ការតាក់តែងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងការធ្វើវិសោធន កម្មឱ្យស្របតាមនិន្នាការវិនិយោគបច្ចុប្បន្ន, យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានលើកឡើងអំពី "ពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពប្រកួតប្រជែង" ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រច្បាស់លាស់ និងសង្កត់ធ្ងន់លើអាទិភាពដែលទាក់ទង នឹងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា មានជាអាទិ៍៖ កម្លាំងពលកម្មវ័យក្មេង ដែលពោរពេញដោយថាមវ័ន្ត, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការដ្ឋ និង វិស័យឯកជន, បែបបទនៃការវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះ និងការធ្វើឌីជីថលូបនីយកម្ម នៅក្នុងការផ្តល់សេវា សាធារណៈ ជាក់ស្តែងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) សម្រួលដល់វិនិយោគិន ក្នុងការ ដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

ចំណែកឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានចែករំលែកទស្សនៈ ចំនួន៥ ដើម្បីជាមាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជាជូនអង្គសិក្ខាសាលារួមមាន៖ ទី១. ការសម្របសម្រួលការប្រើប្រាស់ ធនធាន ទាំងមូលធនសង្គមនិងមូលធនមនុស្សនៅគ្រប់កម្រិត រវាងរដ្ឋាភិបាលនិងវិស័យឯកជន គឺជាកត្តាចាំបាច់ ដើម្បីធានាបានឧត្តម ភាពប្រៀបធៀបក្នុងសេដ្ឋកិច្ច, ទី២. ស្ថាប័នរដ្ឋវិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ត្រូវសហការដើម្បីកំណត់ បញ្ហារាំងស្ទះដល់ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងស្វែងរកដំណោះស្រាយនៃបញ្ហាប្រឈមទាំងនោះ ដែលក្នុងនោះស្ថាប័នរដ្ឋ ត្រូវដើរតួនាទី ស្នូល ក្នុងការធានាបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងទីផ្សារ, ទី៣. ស្ថាប័នរដ្ឋត្រូវពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យមាន ការឯកភាពគ្នា និងយល់ឱ្យបានច្បាស់អំពីទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច សំដៅបង្កើនសហថាមភាព និងសម្របសម្រួលកិច្ចខិតខំប្រឹង ប្រែងរួមគ្នា, ទី៤. ដើម្បីប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្រិតជំនាញទាប និងអតិពលកម្ម ទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹងនិងតម្លៃខ្ពស់, និងទី៥. ការធ្វើពិពិធកម្មសេដ្ឋកិច្ចត្រូវធ្វើឡើងនៅគ្រប់កម្រិតទាំងក្នុងការជ្រើសរើសដៃគូពាណិជ្ជ កម្ម និងផលប័ត្រផលិតផល ដោយត្រូវគិតគូរជាយុទ្ធសាស្រ្ត និងមានតុល្យភាពរវាងសន្តិសុខជាតិ ភាពធន់សេដ្ឋកិច្ច ការគោរពយន្តការ ទីផ្សារ និងការកំណត់មាគ៌ាវែងឆ្ងាយ សម្រាប់កំណើន និងការអភិវឌ្ឍនាពេលអនាគត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
2026/05/24 04:35:13 pm        2
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាជា​ប្រទេសរង​គ្រោះពិតប្រាកដ​ពី​ក្រុម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ
2026/05/24 03:57:49 pm        1
កាកបាទក្រហមកម្ពុជា ចុះជួយផ្ទាល់ដល់គ្រួសារសព និងកម្មកររងគ្រោះ ថ្នាក់ចរាចរ​នៅ​ខេត្តស្វាយរៀង និងកំពង់ឆ្នាំង
2026/05/24 03:45:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អបអរសាទរ! ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន​ ជាលើកទី៦ ក្នុងប្រវត្តិសាស្ដ្រក្លិប

2026/05/24 10:05:17 pm
​អ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
2026/05/24 04:35:13 pm
​សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាជា​ប្រទេសរង​គ្រោះពិតប្រាកដ​ពី​ក្រុម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ
2026/05/24 03:57:49 pm
​កាកបាទក្រហមកម្ពុជា ចុះជួយផ្ទាល់ដល់គ្រួសារសព និងកម្មកររងគ្រោះ ថ្នាក់ចរាចរ​នៅ​ខេត្តស្វាយរៀង និងកំពង់ឆ្នាំង
2026/05/24 03:45:02 pm
​សម្តេចតេជោ ហ៊ុន សែន៖ ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ មិនអាចជោគជ័យបានទេ បើ​កម្ចាត់ត្រឹមក្រុមឆបោក ហើយមិនកម្ចាត់ក្រុមមន្ត្រីពាក់ព័ន្ធ
2026/05/24 03:38:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/24 02:36:47 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/20 11:31:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/22 01:20:29 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/23 03:37:52 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am