អតីតនាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង លោក Han Duck-soo បានបញ្ចប់ការប៉ុនប៉ងរយៈពេលខ្លី និងមិនជោគជ័យ ដើម្បីឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សអភិរក្សនិយម កាលពីថ្ងៃអាទិត្យ (ទី១១ ខែឧសភា) បន្ទាប់ពីមានជម្លោះផ្ទៃក្នុងជាច្រើន ពោលគឺរយៈពេលប៉ុន្មានថ្ងៃដល់ថ្ងៃបោះឆ្នោត។
គូប្រជែង លោក Kim Moon-soo បានក្លាយជាបេក្ខជន សម្រាប់គណបក្សអំណាចប្រជាជន (PPP) បន្ទាប់ពីសមាជិកបក្ស បានបោះឆ្នោតកាលពីថ្ងៃទី១០ ខែឧសភា ដើម្បីជ្រើសរើសរូបលោក និងទម្លាក់លោក Han ដែលការចូលរួមប្រកួតប្រជែងយឺតយ៉ាវរបស់លោក បានបង្អាក់ដល់ការដល់ការព្រមព្រៀងតែងតាំងបេក្ខជនរបស់បក្ស សម្រាប់ការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣ ខែមិថុនា។ លោក Han កាលពីថ្ងៃទី១១ ខែឧសភា បាននិយាយថា លោក «ទទួលយកអ្វីៗទាំងអស់ដោយគោរព» ហើយសង្ឃឹមថា លោក Kim ឈ្នះការបោះឆ្នោតដែលត្រូវបានរៀបចំឡើងមុនអាណត្តិ ដោយសារការចោទប្រកាន់ទម្លាក់តំណែងលើអតីតប្រធានាធិបតីរបស់ប្រទេស។
លោក Kim បានចុះឈ្មោះជាផ្លូវការជាបេក្ខជនរបស់បក្ស PPP នៅព្រឹកថ្ងៃទី១១ ខែឧសភា ហើយឥឡូវនេះគឺជាក្តីសង្ឃឹមរបស់ក្រុមអភិរក្សនិយមរបស់កូរ៉េខាងត្បូង ក្នុងការតទល់នឹងបេក្ខជននាំមុខគេ គឺលោក Lee Jae-myung មកពីបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំង។
លោក Lee បានក្លាយជាអ្នកនាំមុខគេយ៉ាងច្បាស់លាស់ ក្នុងការបានជំនួសអតីតប្រធានាធិបតីអភិរក្សនិយម លោក Yoon Suk Yeol ដែលត្រូវបានបញ្ចប់តំណែងកាលពីខែមេសា ដោយសារបានរំលោភលើភារកិច្ចរបស់លោក នៅពេលដែលលោកបានប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីខែធ្នូឆ្នាំមុន៕