អាមេរិក ដាក់ទណ្ឌកម្មលើយោធារ៉្វាន់ដា ជុំវិញការគាំទ្រក្រុមM23 ខណៈទីក្រុង Kigali បដិសេធ

2026/03/03 03:28:14 pm        129

សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានដាក់ទណ្ឌកម្មលើកងកម្លាំងការពារជាតិប្រទេសរ៉្វាន់ដា (RDF) និងមន្ត្រីជាន់ខ្ពស់ចំនួនបួនរូបរបស់ខ្លួន ដោយលើកឡើងពីការគាំទ្រចំពោះចលនាក្រុមឧទ្ទាមM23 នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។

នៅក្នុងសេចក្តីថ្លែងការណ៍ ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថាកងកម្លាំងការពារជាតិប្រទេសរ៉្វាន់ដា (RDF) បាន «គាំទ្រ បណ្តុះបណ្តាល និងរួមប្រយុទ្ធយ៉ាងសកម្ម» ជាមួយក្រុម M23 ដែលកំពុងស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិចំពោះការរំលោភសិទ្ធិមនុស្ស និងវិបត្តិភៀសខ្លួនយ៉ាងច្រើននៅក្នុងប្រទេសកុងហ្គោ។

ក្រសួងរតនាគារសហរដ្ឋអាមេរិក ក៏បានចោទប្រកាន់កងកម្លាំងការពារជាតិប្រទេសរ៉្វាន់ដា (RDF) ពីការដាក់ពង្រាយកងទ័ព និងយុទ្ធោបករណ៍ទៅកាន់ភាគខាងកើតប្រទេសកុងហ្គោ ដែលរួមចំណែកដល់ការទទួលបានទឹកដីរបស់ក្រុមប្រដាប់អាវុធ រួមទាំងការដណ្តើមយកទីក្រុងសំខាន់ៗ និងតំបន់រ៉ែ។

ប្រទេសរ៉្វាន់ដា បានច្រានចោលយ៉ាងឆាប់រហ័សចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដោយចាត់ទុកទណ្ឌកម្មទាំងនោះថា អយុត្តិធម៌ និងជាឯកតោភាគី។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ ទីក្រុង Kigali បាននិយាយថា វិធានការទាំងនានា «ដែលកំណត់គោលដៅដោយអយុត្តិធម៌លើភាគីតែម្ខាងនៃដំណើរការសន្តិភាព គឺជាការបំភ្លៃការពិត និងបកស្រាយខុសពីការពិតនៃជម្លោះនៅភាគខាងកើតធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ»។

អត្ថបទដែលទាក់ទង

គ្រួសារជនរងគ្រោះការវាយប្រហារដោយកាំបិតអំពាវនាវឱ្យស្ងប់ស្ងាត់ក្រោយអំពើហិង្សាប្រឆាំងអន្តោប្រវេសន៍នៅអៀរឡង់
2026/06/11 09:43:08 am        1
អ៊ីរ៉ង់ វាយប្រហារប្រទេសបារ៉ែន គូវ៉ែត និងបិទច្រកសមុទ្រ Hormuz បន្ទាប់ពីការវាយប្រហារថ្មីរបស់អាមេរិក
2026/06/11 09:12:53 am        1
អតិផរណារបស់អាមេរិក ឈានដល់កម្រិតខ្ពស់ខ្លាំងក្នុងខែឧសភាក្នុងរយៈពេល៣ឆ្នាំមកនេះ ខណៈតម្លៃឧស្ម័ននិងថាមពលកើនឡើង
2026/06/11 09:10:07 am        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​«វិន័យ វិជ្ជាជីវៈ និងបេសកកម្មបម្រើផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន គឺជាកាតព្វកិច្ចចម្បងក្នុងនាមជាមន្ត្រីរាជការស៊ីវិល មិនថាថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិឡើយ»

2026/06/11 10:11:44 am
​គ្រួសារជនរងគ្រោះការវាយប្រហារដោយកាំបិតអំពាវនាវឱ្យស្ងប់ស្ងាត់ក្រោយអំពើហិង្សាប្រឆាំងអន្តោប្រវេសន៍នៅអៀរឡង់
2026/06/11 09:43:08 am
​អ៊ីរ៉ង់ វាយប្រហារប្រទេសបារ៉ែន គូវ៉ែត និងបិទច្រកសមុទ្រ Hormuz បន្ទាប់ពីការវាយប្រហារថ្មីរបស់អាមេរិក
2026/06/11 09:12:53 am
​អតិផរណារបស់អាមេរិក ឈានដល់កម្រិតខ្ពស់ខ្លាំងក្នុងខែឧសភាក្នុងរយៈពេល៣ឆ្នាំមកនេះ ខណៈតម្លៃឧស្ម័ននិងថាមពលកើនឡើង
2026/06/11 09:10:07 am
​មនុស្សជិត២០នាក់ទៀតស្លាប់ក្រោយការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែលលើភាគខាងត្បូងលីបង់
2026/06/11 08:43:24 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/10 11:45:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 11:48:09 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am