កម្ពុជា បង្ហាញពីភាពជោគជ័យនៃរបត់ដឹកនាំបន្តវេន និងតួនាទីសមាជិកសភាវ័យក្មេងក្នុងកិច្ចប្រជុំ APF នៅប្រទេសម៉ូណាកូ

2026/03/03 04:08:44 pm        143

ម៉ូណាកូ៖ ឯកឧត្តម សន សារ៉ាណា សមាជិក គណៈកម្មការទី៥ នៃរដ្ឋសភា និងជាប្រធាន បណ្ដាញ​សមាជិកសភាវ័យក្មេង APF ក្នុងនាមជាតំណាងរដ្ឋសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំ បណ្ដាញ សមាជិកសភាវ័យក្មេងនៃសភា ប្រើ ភាសាបារាំង(APF)នាទីក្រុងម៉ូណាកូដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៦ នេះជាមួយ តំណាងសភាប្រើភាសាបារាំង ចំនួន ១០ប្រទេស រួមមាន កាណាដា ប៊ែលហ្សិក និងប្រទេសជាសមាជិកសំខាន់ៗមួយចំនួនទៀត បានបង្ហាញនូវមោទនភាពជាតិ ចំពោះការ ផ្លាស់ប្តូរជំនាន់ថ្នាក់ដឹកនាំកម្ពុជាជាប្រវត្តិសាស្ត្រ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០។

ឯកឧត្តម សន សារ៉ាណា បានគូសបញ្ជាក់ថា ក្រោយការបោះឆ្នោតឆ្នាំ២០២៣ កម្ពុជាបានឈានចូលដំណាក់កាលថ្មីនៃការផ្ទេរភារកិច្ចជូនថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលភាគច្រើនមានអាយុក្រោម ៤៥ឆ្នាំ។ នេះជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ថាមពលយុវជនដើម្បីកសាងអនាគតជាតិ ក្នុងនោះ រដ្ឋសភាកម្ពុជាបានដាក់ចេញនូវវិធានការអាទិភាពចំនួន ៣ ដើម្បីលើកកម្ពស់សមត្ថភាពអ្នកតំណាងរាស្ត្រវ័យក្មេងរួមមាន៖

ទី១.ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ ផ្ដោតលើការឆ្លើយតបទៅនឹងតម្រូវការយុវជនក្នុងវិស័យការងារ អប់រំ និងសេដ្ឋកិច្ចឌីជីថល។

ទិ២.បរិវត្តកម្មឌីជីថល៖ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើប ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងឆ្លើយតបបញ្ហានានាជាមួយម្ចាស់ឆ្នោតឱ្យបានទាន់ពេលវេលា។

ទី៣.តួនាទីក្នុងសន្តិភាព និងការអភិវឌ្ឍ៖ ពង្រឹងសកម្មភាពសមាជិកសភាវ័យក្មេងក្នុងការថែរក្សាសន្តិភាព និងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

សូមបញ្ជាក់ដែរ វត្តមានរបស់ ឯកឧត្តម សន សារ៉ាណាក្នុងកិច្ចប្រជុំបណ្ដាញសមាជិកសភាវ័យក្មេងនៃសភាប្រើភាសាបារាំង(APF)នាទីក្រុងម៉ូណាកូ បានលើកកម្ពស់មុខមាត់សភាកម្ពុជាលើឆាកអន្តរជាតិ បង្ហាញឱ្យពិភពលោកឃើញថា យុវជនកម្ពុជាមិនត្រឹមតែជាអ្នកបន្តវេនប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកដឹកនាំប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍ ក្នុងនោះក្រៅពីចូលរួមកិច្ចប្រជុំតំណាងរដ្ឋសភាកម្ពុជា ឯកឧត្តម សន សារ៉ាណា ក៏បានចូលរួមក្នុងពិធីលៀងសាយភោជន៍សាមគ្គីដែលរៀបចំដោយក្រុមប្រឹក្សាជាតិម៉ូណាកូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងបណ្ដាប្រទេសប្រើភាសាបារាំង និងផ្លាស់ប្តូរបទពិសោធការងារសភាឱ្យកាន់តែស៊ីជម្រៅផងដែរ៕

អត្ថបទដែលទាក់ទង

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន៧វត្ត,ចែកអំណោយដល់យាយជីតាជី និងប្រជាពលរដ្ឋ នៅស្រុកស្វាយលើ ខេត្តសៀមរាប
2026/03/09 05:44:35 pm        1
អភិបាលខេត្តកំពង់ស្ពឺ ថាខេត្តកំពង់ស្ពឺកំពុងមានតម្រូវការកម្មករច្រើន ខណៈរោងចក្រកើនឡើងដល់ជិត ១ ៦០០កន្លែង
2026/03/09 05:24:11 pm        1
សម្តេច ម៉ែន សំអន ៖ សន្តិសុខ និងសន្តិភាព នឹងរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារនិងសង្គម
2026/03/09 03:52:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លីបង់សម្រេចពន្យារពេលការបោះឆ្នោតសភា រយៈពេល ២ឆ្នាំ

2026/03/09 08:22:23 pm
​ប្រមុខ EU៖ ផលប៉ះពាល់នៃសង្គ្រាមអ៊ីរ៉ង់ បានក្លាយជាការពិតរួចហើយនៅអឺរ៉ុប
2026/03/09 07:59:33 pm
​ក្រុមគ្រូពេទ្យ៖ ការវាយប្រហារតាមអាកាស និងរថក្រោះរបស់អ៊ីស្រាអែល សម្លាប់មនុស្ស ៦នាក់ នៅតំបន់ហ្កាហ្សា
2026/03/09 07:37:25 pm
​ជប៉ុននឹងដាក់ពង្រាយមីស៊ីលប្រឆាំងការវាយប្រហារកាន់តែកៀកចិន នៅចុងខែមីនា
2026/03/09 07:34:42 pm
​មនុស្សម្នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារមីស៊ីលអ៊ីរ៉ង់លើភាគកណ្តាលអ៊ីស្រាអែល
2026/03/09 06:59:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/09 02:12:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/09 07:02:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/09 07:36:43 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/08 01:23:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/09 08:55:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am