ទីភ្នាក់ងារ៖ ការស្វែងរកយន្តហោះ MH370 របស់ម៉ាឡេស៊ី មិនទទួលបានលទ្ធផលឡើយ

2026/03/09 03:46:52 pm        150

យោងតាមការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវអាកាសរបស់ប្រទេស បានឲ្យដឹងថា ការស្វែងរកចុងក្រោយបំផុត សម្រាប់ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysia Airlines ) មិនទទួលបាននូវតម្រុយថ្មីណាមួយ អំពីទីតាំងរបស់យន្តហោះនេះឡើយ។

បើយោងតាមសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ (ទី៨ ខែមីនា ឆ្នាំ២០២៦) បានឲ្យដឹងថា ក្រុមហ៊ុនរុករក Ocean Infinity បានអង្កេតស្រាវជ្រាវលើផ្ទៃទឹកប្រហែល ៧.៥៧១គីឡូម៉ែត្រការ៉េ នៅភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា ជា ២ដំណាក់កាល។ ដំណាក់កាលទី២ នៃការស្វែងរកបានបញ្ចប់នៅថ្ងៃទី២៣ ខែមករា។

ក្រុមហ៊ុននេះបានបញ្ជាក់ថា៖ «គិតត្រឹមថ្ងៃនៃការធ្វើបច្ចុប្បន្នភាពនេះ សកម្មភាពស្វែងរកដែលបានធ្វើឡើង មិនទទួលបានលទ្ធផលណាមួយដែលបញ្ជាក់ពីទីតាំងនៃបំណែកយន្តហោះនេះឡើយ»។

រដ្ឋាភិបាលម៉ាឡេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង «រកមិនឃើញ មិនយកថ្លៃសេវា» ជាមួយក្រុមហ៊ុន Ocean Infinity ក្នុងខែមីនា ឆ្នាំ២០២៥ ដើម្បីកំណត់ទីតាំងបំណែកយន្តហោះ MH370 នៅក្នុងតំបន់ថ្មី ដែលត្រូវបានប៉ាន់ស្មានថា មានទំហំប្រហែល ១៥.០០០គីឡូម៉ែត្រការ៉េ នៅភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា។

គួររំលឹកថា យន្តហោះ MH370 បានចេញដំណើរពីទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ដោយមានគោលដៅដែលបានគ្រោងទុក គឺទីក្រុងប៉េកាំង ប្រទេសចិន។ តែវាបានបាត់បង់ទំនាក់ទំនងជាមួយប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ក្នុងរយៈពេលមិនដល់មួយម៉ោងបន្ទាប់ពីហោះឡើង នៅពេលដែលយន្តហោះនេះ ស្ថិតនៅលើសមុទ្រចិនខាងត្បូង ហើយមិនដែលត្រូវបានប្រទះឃើញម្តងទៀតឡើយ។ អ្នកដំណើរទាំង ២២៧នាក់ និងសមាជិកអាកាសយានិក ១២នាក់ ត្រូវបានសន្មតថា ស្លាប់៕

អត្ថបទដែលទាក់ទង

ព្យុះស៊ីក្លូនបក់បោកលើកោះខាងជើងរបស់នូវែលសេឡង់ និងជំរុញឲ្យជម្លៀសមនុស្ស
2026/04/12 04:52:39 pm        1
ក្រុមហាម៉ាសទាមទារវិធានការ ចំពោះការរំលោភបំពានរបស់អ៊ីស្រាអែល លើបទឈប់បាញ់ នៅហ្កាហ្សា
2026/04/12 04:45:37 pm        1
ទីក្រុងតេអេរ៉ង់៖ កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក មិនអាចឈានដល់ ត្រឺមតែកិច្ចប្រជុំ ១លើកទេ
2026/04/12 04:15:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សង្ក្រាន្តខ្មែរនៅជប៉ុន៖ ពលករ និងសហគមន៍ខ្មែរជិត ៥០០០នាក់ បានរួមគ្នារៀបចំ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2026/04/12 06:56:31 pm
​សម្លការី និងនំប៉័ងរាប់ពាន់ដើម អំណោយដ៏ថ្លៃថ្លារបស់សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានចែកជូនដល់ដៃវីរកងទ័ពជួរមុខ នៅទិសមុំបី ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មី
2026/04/12 06:45:26 pm
​កោះរ៉ុង និងកោះរ៉ុងសន្លឹម ត្រូវបានអគ្គិសនីកម្ពុជា ប្រកាសដាក់ឲ្យប្រើប្រាស់បណ្តាញអគ្គិសនីរហូតដល់៣៥គីឡូវ៉ុល ចាប់ពីថ្ងៃនេះតទៅ
2026/04/12 05:08:43 pm
​ព្យុះស៊ីក្លូនបក់បោកលើកោះខាងជើងរបស់នូវែលសេឡង់ និងជំរុញឲ្យជម្លៀសមនុស្ស
2026/04/12 04:52:39 pm
​ក្រុមហាម៉ាសទាមទារវិធានការ ចំពោះការរំលោភបំពានរបស់អ៊ីស្រាអែល លើបទឈប់បាញ់ នៅហ្កាហ្សា
2026/04/12 04:45:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/11 11:16:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/11 02:50:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/11 06:01:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/12 04:34:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am