សម្តេច ម៉ែន សំអន ៖ សន្តិសុខ និងសន្តិភាព នឹងរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារនិងសង្គម

2026/03/09 10:52:57 pm        663

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៩ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ-កំពង់ធំ ដែលបានរៀបចំនៅសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» នាព្រឹកថ្ងៃចន្ទ ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ 

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនដល់កងទ័ពទាំងអស់ដោយក្តីនឹករលឹក។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថា ពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូនរបស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។ ជាមួយគ្នានេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថាសម្រាប់ប្រធានបទ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំនេះ គឺ«សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលអាចឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ការពារស្រ្តីនិងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការពារសិទ្ធិស្រ្តីនិងក្មេងស្រី និងផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាង និងថែរក្សាសន្តិភាព និងសន្តិសុខទាំងបែបប្រពៃណី និងមិនប្រពៃណី ដែលទាំងនេះនឹងរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារនិងសង្គម។

សម្ភារៈដែលបានប្រគល់ជូនថ្ងៃនេះ រួមមាន ៖ កងវរៈសេនាតូចអន្តរាគមន៍លេខ៣៩១, ៣៩២, ៣៩៣, ៣៩៤ និង៣៩៥ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ-កំពង់ធំ, កងវរសេនាតូចលេខ៤៤៦ និង៤៤៧ ទទួលបាន ៖ ឃីតថ្នាំ ប្រេងឥន្ទនៈ ក្រមា ទឹកឃ្មុំ ដំណាប់ខ្ញី ទឹកបរិសុទ្ធ ឆៃប៉ូវ ត្រសក់ចាវ សៀង ស្ពៃជ្រក់ ប្រហុក ផ្អកត្រី ផ្អកសាច់ជ្រូក ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ ជ្រក់ង៉ាំង៉ូវ ត្រចៀកកណ្តុរ ស្ករត្នោត អំបិល ខ្ទឹមស ប្រេងឆារ ប៊ីចេង មីសួ ស្ពៃក្តោប ត្រាវ ឆៃថាវ ខ្ទឹមបារាំង អំពិលទុំ ពងទាប្រៃ សាច់ជ្រូក និងម្សៅម្រេច ព្រមទាំងថវិកាមួយចំនួន៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា ​«ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»
2026/10/08 06:54:32 pm        1
បេក្ខជនជាប់ប្រមុងការប្រឡងគ្រូបឋមកាលពីឆ្នាំមុន បន្តទទួលបានឱកាសចាប់ប៉ុស្តិ៍បង្រៀននៅឆ្នាំសិក្សាថ្មី
2026/10/08 05:54:22 pm        1
ពេទ្យរដ្ឋ ពង្រឹងសមត្ថភាពវិនិច្ឆ័យជំងឺ ទប់ស្កាត់ជំងឺធ្ងន់ លើកកម្ពស់សុខភាពពលរដ្ឋតាមចក្ខុវិស័យរដ្ឋាភិបាល
2026/10/08 05:47:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឆាំងឥណ្ឌា តវ៉ាប្រឆាំង​វិធានការរបស់នគរបាល​លើសមាជិកសភា និងជំរុញ​ឱ្យប្រមុខ​បោះឆ្នោតចុះ​ពីតំណែង

2026/10/08 07:22:38 pm
​ទីក្រុង Liege របស់បែលហ្ស៊ិក ហាមជួបជុំគ្នាតាមដងផ្លូវលើសពី ៣នាក់ ស្រប​ពេលមានការតវ៉ារបស់សិស្ស-និស្សិត
2026/10/08 07:17:13 pm
​ប្រធានាធិបតីហ្វីលីពីន៖ ការចរចាលើក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង កំពុងមាន «វឌ្ឍនភាពល្អ»
2026/10/08 07:13:49 pm
​សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា ​«ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»
2026/10/08 06:54:32 pm
​CNN, MS NOW និង Politico នឹងស្នើឱ្យចៅក្រមរារាំងការហាមឃាត់របស់សេតវិមានរយៈពេលវែង
2026/10/08 06:27:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/08 09:55:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/08 08:20:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm