កូឡុំប៊ីបានប្រគល់កិច្ចប្រជុំកំពូលតំណែងប្រធានបណ្តោះអាសន្នសហគមន៍អាមេរិកឡាទីន និងបណ្តារដ្ឋសមុទ្រការ៉ាអ៊ីប(CELAC) ដល់ប្រទេសអ៊ុយរុយហ្គាយកាលពីថ្ងៃសៅរ៍ ស្របពេលអំពាវនាវឲ្យមានសន្តិភាពសកល និងការសន្ទនាគ្នា និងជាការបញ្ចប់វេនឆ្នាំ ២០២៥-២៦របស់កូឡុំប៊ី ដែលវាបានកើតឡើងជាផ្នែកមួយនៃវេទិកា CELAC-Africa កម្រិតខ្ពស់ ។

នៅក្នុងសេចក្តីអត្ថាធិបាយរបស់លោក ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការសកលបន្ទាន់ ហើយនិងកិច្ចសន្ទនា ដើម្បីលើកឡើងពីជម្លោះសកល ។
លោក Petro និយាយនៅក្នុងព្រឹត្តការណ៍នោះថា មនុស្សសព្វថ្ងៃ ត្រូវការបទឈប់បាញ់បន្ទាន់ ។ បើសិនជាពួកយើងមិនចង់ឲ្យជម្លោះមជ្ឈិមបូព៌ាបង្កគ្រោះថ្នាក់សេដ្ឋកិច្ចសកល ដូចដែលពួកយើងបានចាប់ផ្តើមមើលឃើញសង្រ្គាមនៅអ៊ុយក្រែនទេនោះ មនុស្សត្រូវតែទាមទារពាក្យសម្តី និងការបញ្ជាក់សម្រាប់សន្តិភាព ដើម្បីទប់ទល់នឹងអំណាចមីស៊ីល និងប្រាក់កាស ។
ចំណែកឯប្រធានាធិបតីអ៊ុយរុយហ្គាយលោក Yamandu Orsi ដែលបានទទួលយកតំណែងជាប្រធាន CELAC បានអំពាវនាវឲ្យពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការជជែកគ្នា ដោយរូបលោកលើកឡើងពីទំនួលខុសត្រូវក្នុងការការការសន្តិភាពយូរអង្វែង ស្របពេលកើតមានភាពចលាចលកសល ។
ដោយឡែក ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានថ្លែងសុន្ទរកថាផងដែរនៅក្នុងកិច្ចប្រជុំកំពូលនោះ ដោយរូបលោកបានរិះគន់គោលនយោបាយរបស់សហរដ្ឋអាមេរិកលើគុយបា និងវេណេស៊ុយអេឡា ៕
