ក្រុមមន្រ្តីប្រកាសថា ប្រព័ន្ធអគ្គិសនីជាតិគុយបា បានដួលរលំកាលពីថ្ងៃសៅរ៍ ជាលើកទី ២ ក្នុងរយៈពេល ១សប្តាហ៍ ស្របពេលការបិទប្រេងរបស់សហរដ្ឋអាមេរិក ហើយរដ្ឋាភិបាលពិបាកផ្គត់ផ្គង់ថាមពលដល់ពលរដ្ឋ ១០លាននាក់របស់ខ្លួន ។
ការដាច់ថាមពលនេះ គឺជាការដាច់ជាលើកទី ២នៅទូទាំងប្រទេស ចាប់តាំងពីការចាប់ផ្តើមការបិទច្រក ក្នុងនោះការដាច់ថាមពលលើកមុន បានកើតឡើងកាលពីថ្ងៃចន្ទសប្តាហ៍មុន ។
ក្រុមហ៊ុនប្រតិបត្តិករអគ្គិសនី UNE ប្រកាសពីការដាច់ចរន្តអគ្គិសនីនេះ នៅលើបណ្តាញព័ត៌មានសង្គម ហើយពួកគេនិយាយថា ពួកគេនឹងបន្តធ្វើបច្ចុប្បន្នភាពស្ថានភាពមួយនេះ ។

គួរឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបិទប្រេងចូលទៅកាន់ប្រទេសកោះមួយនេះ ក្រោយទីក្រុងវ៉ាស៊ីនតោន ទម្លាក់អំណាចប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃទី ៣ ខែមករា ។
ចាប់តាំងពីពេលនោះមក លោក Trump បានកាត់ផ្តាច់ការនាំចេញប្រេងរបស់វេណេស៊ុយអេឡា ទៅកាន់ប្រទេសគុយបា ហើយនិងគំរាមដាក់ទណ្ឌកម្មលើប្រទេសណាដែលហ៊ានលក់ប្រេងឲ្យគុយបា ៕
