សម្តេច ប៉ាប Leo ជំរុញលោក Trump ឲ្យស្វែងរក «ផ្លូវចេញ» ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់

2026/04/01 03:54:00 pm        111

សម្តេច ប៉ាប ឡេអូ (Pope Leo) កាលពីថ្ងៃអង្គារ (ទី៣១ ខែមីនា ឆ្នាំ២០២៦) បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump ស្វែងរក «ផ្លូវចេញ» ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ដែលជាការអំពាវនាវដោយផ្ទាល់ដ៏កម្រមួយពីសម្តេចសង្ឃកាតូលិក ខណៈដែលជម្លោះក្នុងតំបន់កំពុងរីករាលដាល។

សម្តេច Leo ដែលជាសម្តេចប៉ាបដំបូងមកពីសហរដ្ឋអាមេរិក បានមានបន្ទូលថា៖ «ខ្ញុំត្រូវបានគេប្រាប់ឲ្យដឹងថា លោកប្រធានាធិបតី Trump ថ្មីៗនេះ បាននិយាយថា លោកចង់បញ្ចប់សង្គ្រាម»។ សម្តេច ប៉ាប បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅនិវេសនដ្ឋានរបស់ព្រះអង្គ នៅទីក្រុង Castel Gandolfo ជិតទីក្រុងរ៉ូម ប្រទេសអ៊ីតាលីថា៖ «សង្ឃឹមថា លោកកំពុងស្វែងរកផ្លូវចេញ។ សង្ឃឹមថា លោកកំពុងស្វែងរកមធ្យោបាយ ដើម្បីកាត់បន្ថយបរិមាណអំពើហិង្សា»។

សម្តេច ប៉ាប ដែលត្រូវបានគេស្គាល់ថា ជាបុគ្គលប្រើប្រាស់ពាក្យពេចន៍ដោយប្រុងប្រយ័ត្ន កម្រធ្វើការអំពាវនាវដោយផ្ទាល់ទៅកាន់មេដឹកនាំជាតិណាស់ ប៉ុន្តែព្រះអង្គបានបង្កើនការរិះគន់ ចំពោះសង្គ្រាមអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ជាក់ស្ដែង កាលថ្ងៃទី២៩ ខែមីនា ជាការកត់សម្គាល់ដ៏ខ្លាំងខុសពីធម្មតា សម្តេច ប៉ាប បានមានបន្ទូលថា ព្រះជាម្ចាស់បដិសេធការអធិដ្ឋានរបស់បណ្ដាមេដឹកនាំដែលចាប់ផ្តើមសង្គ្រាម និងមាន «ដៃប្រឡាក់ដោយឈាម»។

គួរបញ្ជាក់ថា ជម្លោះអ៊ីរ៉ង់រយៈពេល ១ខែ ដែលបានចាប់ផ្តើមដោយការវាយប្រហារតាមអាកាសរួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានរីករាលដាលពាសពេញតំបន់ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ រំខានដល់ការផ្គត់ផ្គង់ថាមពល និងគំរាមកំហែងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ៕

អត្ថបទដែលទាក់ទង

ប្រភពប៉ាគីស្ថាន៖ កិច្ចប្រឹងប្រែង ដើម្បីសម្រួលដល់ការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្ត
2026/04/07 08:57:51 pm        1
អាមេរិកវាយប្រហារគោលដៅយោធាលើកោះ Kharg របស់អ៊ីរ៉ង់ ខណៈលោក Vance ប្រាប់ថា គ្មានការប្តូរយុទ្ធសាស្ត្រទេ
2026/04/07 08:54:44 pm        1
ប្រេងឡើងថ្លៃ និងកង្វះខាតប្រេង រុញច្រានឲ្យអ្នកប្រើប្រាស់ប៉ាគីស្ថានងាកមករកម៉ូតូអគ្គិសនី
2026/04/07 08:54:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភពប៉ាគីស្ថាន៖ កិច្ចប្រឹងប្រែង ដើម្បីសម្រួលដល់ការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្ត

2026/04/07 08:57:51 pm
​អាមេរិកវាយប្រហារគោលដៅយោធាលើកោះ Kharg របស់អ៊ីរ៉ង់ ខណៈលោក Vance ប្រាប់ថា គ្មានការប្តូរយុទ្ធសាស្ត្រទេ
2026/04/07 08:54:44 pm
​ប្រេងឡើងថ្លៃ និងកង្វះខាតប្រេង រុញច្រានឲ្យអ្នកប្រើប្រាស់ប៉ាគីស្ថានងាកមករកម៉ូតូអគ្គិសនី
2026/04/07 08:54:09 pm
​លោក Trumpថា សង្គមមនុស្សទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាអ៊ីរ៉ង់មិនបង្កើតកិច្ចព្រមព្រៀង
2026/04/07 08:30:51 pm
​[UPDATE] លោក Trump បញ្ជាក់ថា «អារ្យធម៌ទាំងមូលនឹងលែងមាននៅយប់នេះ» បើអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀង
2026/04/07 08:21:40 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 07:04:12 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am