ប្រជាជនអ៊ីរ៉ាក់ជួបជុំគ្នាអបអរក្រុមជម្រើសរើសជាតិឈ្នះកៅអី World Cup លើកដំបូង​ក្នុងរយៈពេល ៤០ ឆ្នាំ

2026/04/02 02:48:25 pm        89

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ បានក្លាយជាក្រុមចុងក្រោយបំផុតដែលបំពេញកៅអី World Cup ដែលនៅសល់ បន្ទាប់ពីយកឈ្នះបូលីវៀ ២-១ នៅវគ្គផ្តាច់ព្រ័ត្រ Play-Off អន្តរទ្វីប។

ការអបអរសាទរ មិនហត់នឿយ មិនស្រាកស្រានឡើយសម្រាប់ប្រជាជនអ៊ីរ៉ាក់នៅរដ្ឋធានី Baghdad ខណៈអ៊ីរ៉ាក់នឹងបង្ហាញខ្លួននៅ World Cup ជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំ។

សំលេងស្រែកហ៊ោ ស៊ីផ្លេ ទង់ជាតិ លើកបដា និងរាំរែក ជាសកម្មភាពអបអររបស់ប្រជាជនអ៊ីរ៉ាក់ភ្លាមៗក្រោយស្នូកញ្ចែផ្លុំបញ្ចប់ការប្រកួតដែលអ៊ីរ៉ាក់យកឈ្នះបូលីវៀរ ២-១។

Aymen Hussein ជាអ្នករកបានគ្រាប់បាល់ជ័យជំនះឱ្យក្រុមអ៊ីរ៉ាក់នៅវគ្គទីពីរ និងជាគ្រាប់បាល់ដែលបញ្ជាក់ថា អ៊ីរ៉ាក់ជាក្រុមទី ៤៨ ចុងក្រោយគេឈ្នះកៅអី World Cup ឆ្នាំនេះដែលរៀបចំនៅអាមេរិក ម៉ិកស៊ិក និងកាណាដា។

អ៊ីរ៉ាក់ស្ថិតក្នុងពូល I ជាមួយក្រុមជើងឯកពីរសម័យបារាំង ន័រវេស និងសេណេហ្កាល់។

រំលឹកថាអ៊ីរ៉ាក់បង្ហាញខ្លួនចុងក្រោយបំផុតនៅ World Cup តាំងពីឆ្នាំ ១៩៨៦ នៅពេលម៉ិកស៊ិកធ្វើម្ចាស់ផ្ទះនៅពេលនោះ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

Mohammed Kudus របួសភ្លៅចាស់ទំនងត្រូវការវះកាត់ ទំនងមិនអាចបង្ហាញខ្លួននៅ World Cup
2026/04/10 01:48:29 pm        1
នៅសល់ ៧ ប្រកួត Roberto de Zerbi ត្រូវធ្វើបែបណាដើម្បីសង្គ្រោះ Spurs គេចពីការកាត់ចេញ?
2026/04/10 01:39:02 pm        1
Andy Robertson នឹងចាកចេញពី Liverpool ក្រោយចប់រដូវកាលនេះ
2026/04/10 12:38:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការរៀបចំសម្រាប់ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» វត្តភ្នំ មានភាពស្រស់ស្អាត និងទាក់ទាញទេសចរ

2026/04/13 03:11:04 pm
​នាយករដ្ឋមន្ត្រីអេស្ប៉ាញ ហៅអតុល្យភាពពាណិជ្ជកម្មរបស់ចិនជាមួយ EUថា «មិននាំមកនូវវឌ្ឍនភាពទេ »
2026/04/13 03:10:19 pm
​លោក TRUMP និយាយថា អាមេរិកនឹងពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវគោលនយោបាយរបស់ខ្លួន នៅក្នុងណាតូ
2026/04/13 03:07:07 pm
​ស្វ៊ីសត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាអ្នកសម្របសម្រួលរវាងអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីកិច្ចចរចានៅប៉ាគីស្ថាន
2026/04/13 03:04:32 pm
​នាយករដ្ឋមន្ត្រីលីបង់និយាយថា លោកកំពុងធ្វើការ ដើម្បីសម្រេចបាននូវការដកកងទ័ពអ៊ីស្រាអែល
2026/04/13 02:59:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/11 11:16:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/11 02:50:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/13 06:28:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/12 04:34:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am