អគ្គនាយកកំពង់ផែព្រះសីហនុ បង្ហាញភាពរឹងមាំដល់ភាគហ៊ុនិកលើប្រតិបត្តិការអាជីវកម្ម និង​ហិរញ្ញវត្ថុ

2026/04/07 03:33:26 pm        217

ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បង្ហាញពីសក្តានុពល​ក្នុង​នាម​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ជា​សាធារណៈ ដែលមានទំនួល ខុសត្រូវខ្ពស់ចំពោះភាគហ៊ុនិក តាមរយៈនៃភាពរឹងមាំហិរញ្ញវត្ថុ ការ​បែងចែកមូលធន់ប្រកបដោយសុចរិតភាព និងមានតម្លាភាពនៃការចុះ បញ្ជី​ក្នុង​ផ្សារ​មូល​បត្រ​កម្ពុជា ដែលកំពុងអនុវត្តតាមស្តង់ដារអន្តរជាតិ។

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធាន​អគ្គ​នាយក​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ លើកឡើងនៅក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ៖ សក្តានុ​ពល​របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដំណើទស្សនកិច្ចចំណត់ ផែកុងតឺន័រ នៅថ្ងៃទី៦ ខែ​មេសា ឆ្នាំ២០២៦ នេះថា ជុំវិញការប្រតិបត្តិការសេវាកម្មនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុង​ឆ្នាំ​​២០២៥ កន្លងមក មានកុងតឺន័រឆ្លងកាត់ ដោយទទួលបានជាង ១ លាន TEU បាន​កើន​ឡើង​ជាង ៣០% TEU ធៀបនិងឆ្នាំ២០២៤ ខណៈនៅ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ បាន​កើន​ឡើង​ជាង ៤០% TEU ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។

ឯកឧត្តម បន្តថា ជុំវិញបញ្ហាខាងលើនេះ កំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​កំពុង​ពង្រីក​ជំហ​របស់​ខ្លួន ដើម្បីទទួលនាវាធំៗ មកពីជុំវិញពិភពលោក។ ការវិវត្តន៍នេះនឹងជួយថ្លៃដើមដឹកជញ្ជូន ទាក់​ទាញក្រុមហ៊ុនផលិតកម្មពហុជាតិ ដើម្បីធានាថា កំពង់ផែស្វយ័ត ក្រុងព្រះសីហនុដ៏ចម្បង សម្រាប់ការនាំចេញ-នាំចូលរបស់កម្ពុជា។ ការវិនិយោគលើកំពង់ផែ គឺការវិនិយោគ​លើ​ច្រក​ទ្វារ​សេដ្ឋ​កិច្ច​ទាំងមូល តែទោះយ៉ាងណាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ក៏ត្រូវការការគ្រប់​គ្រង​ទំនួល​ខុស​ត្រូវ​ប្រកប​ដោយប្រសិទ្ធភាពផងដែរ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) លើក​ឡើង​ថា ភាពជោគ ជ័យនៃទីផ្សារភាគហ៊ុន គឺមិនអាស្រ័យ​ទៅ​និង​សកម្ម​ភាព​ជួញ​ដូរ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែអាស្រ័យទៅលើភាពធន់ និងចក្ខុវិស័យរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីក្នុងទីផ្សារផងដែរ ក្នុង​នោះពេលដែលក្រុមហ៊ុនចុះបញ្ជីមានអភិបាលកិច្ចសាជីវកម្មល្អ មានការទទួលខុសត្រូវខ្ពស់ និង​ការ​គ្រប់គ្រងផ្ទៃក្នុងបានរឹងមាំ ក្រុមហ៊ុន​មិន​ត្រឹម​តែ​បង្កើន​ទំនុក​ចិត្ត​របស់​វិនិយោគិន​ចំពោះ​ភាគ​ហ៊ុន​របស់​ខ្លួនប៉ុណ្ណោះទេ គឺថែមទាំង អាចទទួលបាន​ការ​ចាប់​អារម្មណ៍​វិនិយោគិន​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក ឱ្យស្គាល់ពីប្រតិបត្តិការអាជីវកម្ម អំពីផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុន ដែល​ចូល​រួម​ចំណែកតិចឬច្រើន នៃការទាក់ទាញវិនិយោគិនពីបរទេស ក្នុងការ​ជំរុញ​សកម្ម​ភាព​សេដ្ឋកិច្ច​។

ឯកឧត្តម ហុង សុហួរ បញ្ជាក់ថា ក្រុមហ៊ុនចុះបញ្ជីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជា​ភាគ​ហ៊ុន​មួយ​មានកំណើនថ្លៃល្អ បើធៀប និងភាគហ៊ុននៃក្រុមហ៊ុន១០ផ្សេងទៀត ខណៈដែល​ភាគ​ហ៊ុន​ថ្លៃ​បច្ចុប្បន្ននេះ គឺទាបជាងនៃការផ្តល់ភាគហ៊ុនរបស់សាជីវកម្មឯកជន ដល់សាធារណៈ​ជន​ក្នុង​ការ​ចេញភាគហ៊ុនដំបូង (IPO) ខណៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានហក់​ឡើង​ខ្ពស់​ជាង ​IPO ជិត៣ដង បញ្ហានេះឯកឧត្តមរំពឹងថា តាមរយៈ IPO និងគោលនយោបាយភាគលាភ នឹង​ធ្វើ​ឱ្យវិនិយោគិនចាប់អារម្មណ៍នឹងមានកាន់តែច្រើន។

សូមបញ្ជក់ថា បន្ទាប់ពីវេទិកាក្រុមហ៊ុនចុះបញ្ជីបានបញ្ចប់ ថ្នាក់ដឹកនាំមន្រ្តី និងមន្រ្តី-បុគ្គិល​ផ្សារ​មូល​បត្រ​កម្ពុជា និងវិនិយោគិន បានធ្វើ ដំណើរទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បី​ស្វែង​យល់អំពីប្រតិបត្តិការអាជីវកម្ម និងសកម្មភាពផ្សេងៗទៀត ដែល កំពុង​ដំណើរ​ការ​នៅ​ក្នុង​កំពង់​ផែស្វយ័តក្រុងព្រះសីហនុនោះផ្ទាល់៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ប្រជាពលរដ្ឋអាចមកចូលរួមធ្វើនំអន្សម នំខ្ញី និងអំបុកសម្រាប់ជូនជួរមុខ នៅទីតាំងភូមិវប្បធម៌
2026/04/11 11:41:55 am        1
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ​ក្នុង​ពិធី​បើក​ការដ្ឋាន​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២
2026/04/11 11:23:25 am        1
សម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹង​ធ្វើឲ្យចប់ដូចការគ្រោងទុក មិន​បាន​ជាប់​គាំង​ដូច​ការ​លើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
2026/04/11 10:54:42 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាពលរដ្ឋអាចមកចូលរួមធ្វើនំអន្សម នំខ្ញី និងអំបុកសម្រាប់ជូនជួរមុខ នៅទីតាំងភូមិវប្បធម៌

2026/04/11 11:41:55 am
​ប្រជាជនលីបង់នៅទីក្រុងបេរូត បានចេញតវ៉ាប្រឆាំងការចរចារបស់រដ្ឋាភិបាលដែលរំពឹងទុកជាមួយ អ៊ីស្រាអែល
2026/04/11 11:27:52 am
​ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ​ក្នុង​ពិធី​បើក​ការដ្ឋាន​គម្រោង​គ្រប់​គ្រង​ធន​ធាន​ទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២
2026/04/11 11:23:25 am
​លោក Trump និយាយថា សហរដ្ឋអាមេរិកនឹងឲ្យគេបើកច្រកសមុទ្រ Hormuz «ឆាប់ៗនេះយ៉ាងយុត្តិធម៌»
2026/04/11 11:21:37 am
​កូរ៉េខាងត្បូង អនុម័តថវិកាបន្ថែមចំនួន១៧,៧ពាន់លានដុល្លារ ដើម្បីជួយទប់ទល់ផលប៉ះពាល់សង្គ្រាមនៅអ៊ីរ៉ង់
2026/04/11 11:05:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/09 01:32:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/09 04:15:14 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/10 09:59:02 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am