អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកជាសួនសាធារណៈ នៅក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែ​រ

2026/04/08 02:18:55 pm        734

អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ (ព្រលានយន្តហោះចាស់) នឹងបើកជាសួនសាធារណៈ បណ្ដោះ​អាសន្ន សម្រាប់ប្រជាពលរដ្ឋ ចូលទស្សនា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ខ​ណៈ​ដែលប​ច្ចុប្បន្ន​រៀបចំបាន៨០ភាគរយហើយ។

គិតមកដល់ថ្ងៃទី៨ ខែមេសានេះ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចាស់ សម្រេចការរៀបចំបាន ៨០%ហើយ ទាំងការរៀបចំណត យានយន្ត បន្ទប់ទឹក និងការសម្អាតទីធ្លា ដោយនៅសល់ តែ​ការ​រៀប​តុប​តែងលម្អ តិចតួចទៀតប៉ុណ្ណោះ ដែលនឹងរួចរាល់ទាំងស្រុងនៅថ្ងៃទី១០ ខែមេ​សា​ខាង​មុខ​នេះ អោយសាធារណៈជូនអាចចូលទស្សនាកំសាន្ត បាន ។ នេះបើតាមការបញ្ជាក់របស់ គឹម យូ​ឃៀង​ ប្រធានក្រុមហ៊ុន KYSC COOPERATION CO.,LTD ដែលទទួលបន្ទុក លើការរៀបចំនេះ។

បើតាម​សេចក្ដីប្រកាសព័ត៌មាន អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ (ព្រលានចាស់) នឹងបើក​ឲ្យ​សាធារណ​ជនចូលទស្សនា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ពីម៉ោង ៥៖០០​នាទី​​ព្រឹក ដល់ម៉ោង ៩៖០០នាទីយប់។ នៅក្នុងរយៈពេលបើកដំណើរការនេះ សាធារណជន នឹង​បាន​ទស្សនា តំបន់សំខាន់ៗ រួមមាន អគារស្ថានីយ ប៉មបញ្ជាសម័យទស្សសវត្តរ៍ ឆ្នាំ១៩៥០ តំបន់​ជុំវិញ​បរិវេណអគារច្រក ចេញ-ចូល អ្នកដំណើរ VIP, ចំណតយន្ដហោះ និងតំបន់រត់ របស់​យន្ដ​ហោះ​ជា​ដើម។

ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់BTV នៅថ្ងៃទី៨ ខែ​មេសា​នេះ​ថា​ រយៈពេល៩ថ្ងៃ នៃការបើកដំណើរការសាកល្បងនេះ ពលរដ្ឋនឹង​បាន​ទស្សនា​ស្ទើរ​ទាំង​ស្រុង ​នៃអាកាសយានដ្ឋាន លើកលែងផ្នែកខ្លះដែលនៅដំណើរការប៉ុណ្ណោះ។ ឯកឧត្តមបន្តថា ការ​បើក​ដំណើរការ ក្នុងពេលចូលឆ្នាំខ្មែរនេះ គឺជាការសាកល្បង បើសិនដំណើរល្អ រដ្ឋាភិបាល​អាច​ពិចារណា បើកដំណើរការជាសួនសាធារណៈជាអចិន្រ្ដយ៍។ អំឡុង​ពេល​បើក​សាក​ល្បង​ខាង​មុខ​នេះ ឯ​កឧត្ដម អំពាវនាវដល់ពលរដ្ឋ គោរពតាមការណែនាំរបស់មន្រ្ដីប្រចាំការ ដើម្បីរក្សា​សណ្ដាប់​ធ្នាប់ ​និងសុវត្ថិភាព។

ប្រជាពលរដ្ឋ និងអ្នកលក់ដូរនៅក្បែរ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានលើកឡើងថា ពួក​គេ​សប្បាយ​ចិត្ត ដោយរំពឹងថា នឹងបានឃើញទីតាំងផ្សេងៗរបស់អគារ ដែល​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក​។ ហើយការបើកជាសាធារណៈនេះ ក៏ជាផ្នែកមួយ ជួយជំរុញ​ដល់​ការ​លក់​ដូរ​របស់​ពួក​គេ​ដែរ​។ ​ពួកគេចង់ឲ្យរដ្ឋាភិបាលបើកដំណើរការជាអចិន្រ្ដៃយ៍ ឬក៏អាចបើក ពេលចុងសប្ដាហ៍ សម្រាប់​ពលរដ្ឋចូលទៅលេងកម្សាន្ត។

គួរជម្រាបជូនថា ក្នុងពេលដំណើរការ បើកសាកល្បងជាសាធារណៈ ថ្ងៃឆ្នាំថ្មីខាងមុខនេះ អ្នក​ធ្វើ​ដំណើរ​ដោយ កង់ មិនគិតប្រាក់ថ្លៃចំណតនោះទេ ចំណែកម៉ូតូ គិតថ្លៃ ១ពាន់រៀល និងរថយន្ដ គិតថ្លៃ​២ពាន់រៀល។ ហើយការលក់ទំនិញ ការសេពគ្រឿងស្រវឹង និងអាវុធ​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ត្រូវ​ហាម​ឃាត់​យក​ចូលក្នុងបរិវេណខាងក្នុងព្រលាននោះឡើយ ប៉ុន្ដែពលរដ្ឋអាច​យក​អាហារ​ទៅ​បរិភោគ​លក្ខណៈគ្រួសារបាន ខណៈអាជ្ញាធរ រៀបចំឲ្យមានការលក់ទឹកសុទ្ធ ក្នុងតម្លៃ​ទាប​ជូន​ពលរដ្ឋ​៕​ អត្ថបទ៖ លៀ ស៊ីណា 

អត្ថបទដែលទាក់ទង

ការរៀបចំសម្រាប់ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» វត្តភ្នំ មានភាពស្រស់ស្អាត និងទាក់ទាញទេសចរ
2026/04/13 03:11:04 pm        1
តំបន់ផ្លូវថ្មើរជើងកាន់តែបង្ហាញវត្តមានទេសចរអន្តរជាតិច្រើន ខណៈ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក
2026/04/13 02:58:13 pm        1
សង្ក្រាន្តទួលទំពូង ទាក់ទាញអ្នកចូលរួម និងទេសចរ ជំរុញកំណើនការលក់ដូររបស់អាជីវករ
2026/04/13 02:30:03 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការរៀបចំសម្រាប់ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» វត្តភ្នំ មានភាពស្រស់ស្អាត និងទាក់ទាញទេសចរ

2026/04/13 03:11:04 pm
​នាយករដ្ឋមន្ត្រីអេស្ប៉ាញ ហៅអតុល្យភាពពាណិជ្ជកម្មរបស់ចិនជាមួយ EUថា «មិននាំមកនូវវឌ្ឍនភាពទេ »
2026/04/13 03:10:19 pm
​លោក TRUMP និយាយថា អាមេរិកនឹងពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវគោលនយោបាយរបស់ខ្លួន នៅក្នុងណាតូ
2026/04/13 03:07:07 pm
​ស្វ៊ីសត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាអ្នកសម្របសម្រួលរវាងអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីកិច្ចចរចានៅប៉ាគីស្ថាន
2026/04/13 03:04:32 pm
​នាយករដ្ឋមន្ត្រីលីបង់និយាយថា លោកកំពុងធ្វើការ ដើម្បីសម្រេចបាននូវការដកកងទ័ពអ៊ីស្រាអែល
2026/04/13 02:59:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/11 11:16:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/11 02:50:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/13 06:28:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/12 04:34:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am