Atletico Madrid ឈ្នះនៅទឹកដី Barcelona លើកដំបូងតាំងពីឆ្នាំ ២០០៦

2026/04/09 02:51:37 pm        186

ជំនួបក្រុមលីគអេស្ប៉ាញតែមួយបានបញ្ចប់ទៅដោយ Atletico Madrid កាន់ពីរគ្រាប់ចំណេញមុនទៅជើងទីពីរក្រោយជ័យជំនះ ២-០ នៅទឹកដី Barcelona ជើងទីមួយវគ្គ ៨ ក្រុមចុងក្រោយ UEFA Champions League។

នេះជាជ័យជំនះដំបូងសម្រាប់ក្រុមមកពីទីក្រុង Madrid មួយនេះ រាប់តាំងពីឆ្នាំ ២០០៦។

ក្រុមម្ចាស់ផ្ទះ Barcelona ជាក្រុមមានប្រៀបក្នុងការប្រកួតនេះ មុនពេលដែលពួកគេសល់គ្នាតែ ១០ នាក់នៅពេល Pau Cubarsi ទទួលបានកាតក្រហមនៅនាទីទី ៤៤។

Cubarsi បានបង្ករកំហុសលើ Giuliano Simeone ដែលស្ថិតក្នុងឱកាសរកគ្រាប់បាល់នៅតំបន់ដំបូលទូក ខណៈអាជ្ញាកណ្តាល Istvan Kovacs ផ្តល់ត្រឹមកាតលឿង មុនពេល VAR ធ្វើឱ្យអាជ្ញាកណ្តាលផ្លាស់ប្តូរចិត្តផ្តល់កាតក្រហមវិញ។

ប្រៀបដូចកំហុសក្នុងប្រអប់គ្រោះថ្នាក់ ខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ស៊ុតបាល់ហ្វ្រីឃីកបញ្ចូលទីយ៉ាងអស្ចារ្យឱ្យ Atletico Madrid នាំមុខ ១-០ នៅនាទីទី ៤៥។

ឈានចូលវគ្គទីពីរកីឡាករបម្រុង Alexander Sorloth បានផ្លាស់ប្តូរចូលជំនួស Ademola Lookman ហើយកីឡាករន័រវេសរូបនេះក៏រកបានគ្រាប់បាល់នៅទីទី ៧០ ធ្វើឱ្យ Atletico Madrid យកឈ្នះនៅទឹកដី Barcelona ២-០។

នេះជាជ័យជំនះដ៏កម្រសម្រាប់ Atletico Madrid និងកាន់ពីរគ្រាប់ចំណេញមុនត្រលប់ទៅទឹកដីរបស់ខ្លួនជើងទីពីរ សប្តាហ៍ក្រោយ៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

Mohammed Kudus របួសភ្លៅចាស់ទំនងត្រូវការវះកាត់ ទំនងមិនអាចបង្ហាញខ្លួននៅ World Cup
2026/04/10 01:48:29 pm        1
នៅសល់ ៧ ប្រកួត Roberto de Zerbi ត្រូវធ្វើបែបណាដើម្បីសង្គ្រោះ Spurs គេចពីការកាត់ចេញ?
2026/04/10 01:39:02 pm        1
Andy Robertson នឹងចាកចេញពី Liverpool ក្រោយចប់រដូវកាលនេះ
2026/04/10 12:38:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការរៀបចំសម្រាប់ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» វត្តភ្នំ មានភាពស្រស់ស្អាត និងទាក់ទាញទេសចរ

2026/04/13 03:11:04 pm
​នាយករដ្ឋមន្ត្រីអេស្ប៉ាញ ហៅអតុល្យភាពពាណិជ្ជកម្មរបស់ចិនជាមួយ EUថា «មិននាំមកនូវវឌ្ឍនភាពទេ »
2026/04/13 03:10:19 pm
​លោក TRUMP និយាយថា អាមេរិកនឹងពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវគោលនយោបាយរបស់ខ្លួន នៅក្នុងណាតូ
2026/04/13 03:07:07 pm
​ស្វ៊ីសត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាអ្នកសម្របសម្រួលរវាងអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីកិច្ចចរចានៅប៉ាគីស្ថាន
2026/04/13 03:04:32 pm
​នាយករដ្ឋមន្ត្រីលីបង់និយាយថា លោកកំពុងធ្វើការ ដើម្បីសម្រេចបាននូវការដកកងទ័ពអ៊ីស្រាអែល
2026/04/13 02:59:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/11 11:16:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/11 02:50:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/13 06:28:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/12 04:34:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am