ចងចាំ និងគោរពដឹងគុណជានិច្ចចំពោះវីរកងទ័ពសមរភូមិមុខ! រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនវីរកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៧ ក្នុងខេត្តព្រះវិហារ

2026/04/10 03:37:47 pm        51

ក្នុងស្មារតីផ្សារភ្ជាប់ជាមួយសមរភូមិមុខ និងជាការចងចាំ បង្ហាញពីក្តីគោរពដឹងគុណជានិច្ចចំពោះបងប្អូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែនការពារជាតិមាតុភូមិ នៅក្នុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ នៅទិសព្រះវិហារ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកងទ័ពនៅសមរភូមិមុខ។ ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែបានកៀរគរនូវធនធាន សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដើម្បីចូលរួមចំណែកសម្រាលការលំបាក និងលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី។

ឯកឧត្តម ហេង សួរ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន និងពលទាហានទាំងអស់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងនោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ហើយក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ក៏ដូចជាតំណាងសមាគមសហជីព រោងចក្រសហគ្រាស បងប្អូនកម្មករនិយោជិត ​និងនិយោជកទាំងអស់ ពិតជាចងចាំនូវវីរភាពដ៏អង់អាចក្លាហាន និងគោរពដឹងគុណចំពោះការលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារសេចក្តីសុខសាន្តរបស់អ្នកសមរភូមិក្រោយ និងប្រទេសជាតិយើង។

ឯកឧត្តមបានគូសបញ្ជាក់ថា ការពង្រឹងសម្ព័ន្ធមេត្រីភាពរវាងស្ថាប័នរដ្ឋ និងសមរភូមិមុខ គឺជាការអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ខឿនការពារជាតិឱ្យកាន់តែរឹងមាំ ក្រោមពាក្យស្លោក «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។ តាមរយៈនេះជាទៀងទាត់ រៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៨មក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែងបានចុះសាកសួរសុខទុក្ខកងទ័ពដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពក្នុង១ឆ្នាំ ២ដង គឺនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ព្រមជាមួយនឹងការពាំនាំនូវអំណោយឧបត្ថម្ភផ្សេងៗមកជាមួយផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធផលនានាក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលសម្រេចបានក្រោម​គោលនយោបាយនិងចក្ខុវិស័យដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ភាពជោគជ័យទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនជាលំដាប់ ដែលធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

គណៈប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កងពលតូចអន្តរាគមន៍លេខ៧ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ​ដើម្បី​ផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ ជាការលើកទឹកចិត្ត និងត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅ៕

អត្ថបទដែលទាក់ទង

ហ៊ុន ចាន់ បញ្ញាបុត្រ ចៅសម្តេចតេជោ ហ៊ុន សែន និស្សិតខ្មែរទី២ បញ្ចប់ការសិក្សាពីរាជបណ្ឌិតសភាយោធាសាន់ហឺស ក្នុងប្រទេសអង់គ្លេស
2026/04/10 06:26:36 pm        1
នាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
2026/04/10 05:36:35 pm        2
ភ្ញៀវបរទេស ចាប់អារម្មណ៍ខ្លាំងចំពោះដំណើរកម្សាន្តនៅកម្ពុជា អំឡុងពិធីបុណ្យចូលឆ្នាំថ្មី
2026/04/10 05:31:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល

2026/04/10 09:02:29 pm
​EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
2026/04/10 08:34:28 pm
​វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
2026/04/10 08:30:01 pm
​អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
2026/04/10 08:29:38 pm
​អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
2026/04/10 08:29:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/09 01:32:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/09 04:15:14 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/10 09:59:02 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am