មន្រ្ដីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម៖ កិច្ច​សហប្រតិបត្តិការ​កម្ពុជា និង​វៀតណាម​បាន​ធ្វើ​ឡើង​លើ​គ្រប់​វិស័យ​ជាពិសេសវិស័យការពារជាតិ និងកិច្ចការនៅតាមព្រំដែន

2026/04/10 03:55:07 pm        146

ភ្នំពេញ៖ ឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និង​ជា​សមាជិក​ប្រចាំ​ការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបញ្ជាក់ថា កិច្ច​សហ​ប្រតិប​ត្តិ​ការ​រវាងកម្ពុជា និងវៀតណាម គឺបានធ្វើឡើងលើគ្រប់វិស័យជាពិសេសវិស័យការពារជាតិ និង​កិច្ចការនៅតាមព្រំដែន ដែល​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​សហការ​គ្នា​យ៉ាង​ល្អនៅ​ក្នុង​ការទប់ស្កាត់នូវបទល្មើសឆ្លងដែន និងការពង្រឹង​នូវ​សន្តិសុខ​នៅ​តាម​ព្រំដែន​ដែលធ្វើ​ឱ្យ​ព្រំដែន​មាន​សន្តិភាព និងមានការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) សមាជិក​ការិយាល័យ​នយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយ​នីស្ត​វៀតណាម ​បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋ​ស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាអនុញ្ញាតឱ្យ ចូល​ជួប​ស​ម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១០ ខែ​មេសា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេច​តេជោ ហ៊ុន សែន បានស្វាគមន៍ ឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) និងប្រតិភូ​ដែល​បាន​អញ្ជើញ​មកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចតេជោ​បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ចជាន់ខ្ពស់របស់​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយ​នីស្តវៀតណាម​មក​កាន់​ប្រទេសកម្ពុជា គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជានិងវៀតណាម ហើយ​ទស្សនកិច្ចនេះក៏បានបង្ហាញនូវនិមិត្តរូបនៃការជឿជាក់គ្នារវាងកម្ពុជា និងវៀត​ណាម​ផង​ដែរ​។

នៅក្នុង​ឱកាសនោះ ឯកឧត្តម ត្រិន កឹមទូ បានសម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​អនុញ្ញាត​ឱ្យឯកឧត្តម និងប្រតិភូបានជួបសម្ដែងការគួរសម និងពិភាក្សានៅក្នុងឱកាសនេះ។ ឯកឧត្តម​បានលើកឡើងថា ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការរវាងប្រទេស​ទាំ​ង​ពីរ​មាន​ភាព​ស្អិត​រមួត​ និងរឹងមាំ ហើយកន្លងតាមរយៈដំណើរ​ទស្សនកិច្ច​ផ្លាស់​ប្ដូរ​ទស្សន​កិច្ច​ជាន់​ខ្ពស់​រវាង​ថ្នាក់​ដឹក​នាំ​បក្ស និងថ្នាក់ដឹកនាំ​រដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​លើក​កម្ពស់​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា និងវៀតណាម។

 ជាមួយគ្នានេះផងដែរឯកឧត្តមក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង​វៀតណាម​នៅ​គ្រប់វិស័យជាពិសេសវិស័យការពារជាតិ និងកិច្ចការនៅតាមព្រំដែន ដែលបណ្ដា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​សហការ​គ្នា​យ៉ាង​ល្អ​នៅ​ក្នុង​ការ​ទប់​ស្កាត់​នូវ​បទ​ល្មើស​ឆ្លង​ដែន​ និងការពង្រឹងនូវសន្តិសុខនៅតាមព្រំដែនដែលធ្វើឱ្យព្រំដែនមានសន្តិភាព និងមាន​ការ​អភិវឌ្ឍ​។ ឯកឧត្តមក៏បានរំលេចអំពីការសាមគ្គីគ្នាជាពិសេសការសហការគ្នាក្នុងការការពារ គឺ​កុំ​ឱ្យ​មានកម្លាំងអមិត្តណាមួយយកទឹកដីនៃប្រទេសទាំងសងខាងដើម្បីប្រឆាំងនឹងប្រទេសម្ខាងទៀត ដែល​ភាគី​ទាំងពីរបានសហការគ្នាយ៉ាងល្អនៅក្នុងកិច្ចការងារមួយនេះ។ បន្ថែម​ពី​លើ​នេះ​នៅតា​ម​ព្រំដែន​ក៏​ដូចជា​ការ​ផ្លាស់​ប្ដូរ​ទំនិញ​ពាណិជ្ជក​ម្ម​ជាមួយ​គ្នា​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ឱ្យ​មាន​កំណើន​ពាណិជ្ជ​កម្ម​លើសពី១០ពាន់លានដុល្លារ ហើយនៅពេលបច្ចុប្បន្នកម្ពុជា និងវៀតណាមកំពុង​តែមា​ន​មហិច្ឆតាក្នុងការសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម​ឱ្យ​ឡើង​ដល់​២០​ពាន់​លាន​ដុល្លារ។

សម្ដេចតេជោបានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ឯកឧត្តមសមាជិកការិយាល័យបក្សកុម្មុយនីស្តវៀតណាម ជាពិសេសនៅ​ត្រង់​ចំណុច​ទាក់​ទង​ទៅ​នឹង​ការ​សហការ​គ្នា​នៅ​តាម​ព្រំដែន​ដែល​សម្ដេចបានជំរុញបន្ថែមទៀត​ឱ្យ​បណ្ដា​អាជ្ញាធរ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពី​រដើម្បី​ធានា​ឱ្យបាននូវព្រំដែនដែលមានសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ។ សម្ដេច​តេជោបា​ន​ពេញចិ​ត្តចំ​ពោះការលើកឡើងអំពីការបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដោយ​សម្ដេច​តេជោបានចាត់ទុកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ គឺជា​ចំណុច​ស្នូល​ដ៏​សំខាន់​នៃ​ទំនាក់ទំនង រវាងកម្ពុជា និងវៀតណាម។ សម្ដេចតេជោ​ចង់​ឃើញ​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​នូវទំហំពាណិជ្ជកម្មដល់២០ពាន់លានដុល្លារ តាមការគ្រោងទុក។ បន្ថែមពីលើនោះ សម្ដេច​តេជោក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភា ស្ថាប័នរដ្ឋ និង​ស្ថាប័ន​បក្ស​ដែល​ប្រទេសទាំងពីរកំពុងតែពូនជ្រំ។ ជាមួយគ្នានេះសកម្ម​ភាព​ដែល​ត្រូវ​ពង្រឹង​បន្ថែម​ទៀត​ឱ្យ​កាន់​តែ​ស៊ីជម្រៅនោះគឺនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិ

ទាំង​ស្ថាប័នរដ្ឋ និងស្ថាប័នគណបក្ស។ ជាមួយគ្នានេះសម្ដេចតេជោក៏បានលើកឡើងទាក់ទងទៅនឹងការពន្លឿនការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឱ្យបានចប់ជាស្ថាពរ ដែលភាគីទាំងពីរត្រូវបង្កើនកិច្ចសហការនៅក្នុងការធ្វើកិច្ចការងារដ៏មានសារៈសំខាន់នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នានោះ។

ឯកឧត្តមក៏បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចតេជោទាក់ទងនឹងការជំរុញនិងការពន្លឿនការបោះបង្គោលតាមព្រំដែនរវាងកម្ពុជា និងវៀតណាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលជាចំណុចដ៏សំខាន់ក្នុងការពង្រឹងនូវសន្តិភាព ស្ថិរភាពនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយស្របទៅនឹងគោលដៅប្រទេសទាំងពីរដែលមានមិត្តភាពជាជាប្រពៃណីយូរអង្វែងជាមួយគ្នា៕ 

អត្ថបទដែលទាក់ទង

ហ៊ុន ចាន់ បញ្ញាបុត្រ ចៅសម្តេចតេជោ ហ៊ុន សែន និស្សិតខ្មែរទី២ បញ្ចប់ការសិក្សាពីរាជបណ្ឌិតសភាយោធាសាន់ហឺស ក្នុងប្រទេសអង់គ្លេស
2026/04/10 06:26:36 pm        1
នាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
2026/04/10 05:36:35 pm        2
ភ្ញៀវបរទេស ចាប់អារម្មណ៍ខ្លាំងចំពោះដំណើរកម្សាន្តនៅកម្ពុជា អំឡុងពិធីបុណ្យចូលឆ្នាំថ្មី
2026/04/10 05:31:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល

2026/04/10 09:02:29 pm
​EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
2026/04/10 08:34:28 pm
​វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
2026/04/10 08:30:01 pm
​អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
2026/04/10 08:29:38 pm
​អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
2026/04/10 08:29:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/09 01:32:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/09 04:15:14 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/10 09:59:02 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am