យោងតាមអង្គការឃ្លាំមើលអ៊ីស្រាអែលមួយក្រុមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសាថា អ៊ីស្រាអែល បានអនុម័តការបង្កើតទីតាំងលំនៅឋានថ្មីរាប់សិបកន្លែងនៅតំបន់ West Bank ក្នុងពេលមានការកើនឡើងការវាយប្រហាររបស់អ្នកតាំងលំនៅឋានទៅលើប្រជាជនប៉ាឡេស្ទីននៅទូទាំងដែនដីដែលត្រូវបានកាន់កាប់។

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu មិនទាន់បានប្រកាសជាផ្លូវការអំពីការបង្កើតទីតាំងលំនៅឋានថ្មីចំនួន៣៤កន្លែងនៅឡើយទេ ដែលភាគច្រើនជាប៉ុស្តិ៍ជួរមុខនៅក្នុងតំបន់ដាច់ស្រយាលនៃដែនដីភ្នំ នេះបើយោងតាមក្រុមឃ្លាំមើល Peace Now បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
សេចក្តីសម្រេច ដែលធ្វើឡើងដោយគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃទី១ ខែមេសា ត្រូវបានរាយការណ៍យ៉ាងទូលំទូលាយកាលពីថ្ងៃព្រហស្បតិ៍ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល និយាយថា អ្នកត្រួតពិនិត្យយោធាអ៊ីស្រាអែល បានអនុម័តសម្រាប់ការចេញផ្សាយនេះ។ ការិយាល័យអាជ្ញាធរប៉ាឡេស្ទីន បានថ្កោលទោសផែនការនេះថាជា «ការរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ»។

យោងតាមតុលាការកំពូលរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំមុន បានឲ្យដឹងថា ការតាំងលំនៅឋានរបស់អ៊ីស្រាអែលនៅលើដែនដីតំបន់ West Bank គឺខុសច្បាប់ នៅក្រោមច្បាប់អន្តរជាតិ ហើយត្រូវតែដកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អ្នកតាំងលំនៅឋានប្រមាណ៥សែននាក់បានទៅរស់នៅក្នុងតំបន់ West Bank ដែលជាទីជម្រករបស់ពលរដ្ឋប៉ាឡេស្ទីនចំនួន ៣ លាននាក់។