សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម

2026/04/11 10:09:01 am        112

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង ឯកឧត្តម ត្រិន កឹមទូ សមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នារសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជា ដែលទទួលបានការបណ្តុះបណ្តាលនៅប្រទេសវៀតណាម នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។

លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម បានធ្វើសេចក្តីរាយការណ៍អំពី វឌ្ឍនភាព ការងាររបស់សមាគម ព្រមទាំងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ពិសេសការជួយសម្របសម្រួលរាល់ការងារពាក់ព័ន្ធនឹងនិស្សិតកម្ពុជាដែលទទួលបានការបណ្តុះបណ្តាលនៅវៀតណាម។

មានប្រសាសន៍ទៅកាន់អង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម គឺជាទំនាក់ទំនងដែលមានចរិតលក្ខណៈប្រវត្តិសាស្ត្រ រួមសុខរួមទុក្ខ និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ ក្រោមទិសស្លោក «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ ប្រទេសទាំងពីរបានពង្រឹងចំណងសាមគ្គីភាពកាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងបរិបទនៃយុគសម័យឌីជីថល និងការប្រកួតប្រជែងសកល វិស័យអប់រំគឺជាសសរស្តម្ភដ៏សំខាន់បំផុត។ ជាច្រើនទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលវៀតណាមបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជារាប់ពាន់នាក់ទៅសិក្សានៅលើទឹកដីវៀតណាម ហើយក្មួយៗដែលវត្តមាននៅទីនេះ គឺជា "ធនធានមនុស្សដ៏មានសក្តានុពល" និងជាតម្លៃនៃកិច្ចសហប្រតិបត្តិការនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ចាត់ទុកវត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ការជួបជុំក្នុងឱកាសដ៏មានអត្ថន័យនេះ បង្ហាញឱ្យឃើញពីការបន្តពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី ការយោគយល់គ្នា និងសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។

ដោយឡែក ឯកឧត្តមសមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានមានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម មានការរីកចម្រើនលើគ្រប់វិស័យ ដែលក្នុងនោះទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរសម្រេចបានដល់ ១១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥។ បើទោះបីដើមឆ្នាំ២០២៦ សេដ្ឋកិច្ចពិភពលោកជួបការលំបាក ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែរក្សាបានសន្ទុះល្អប្រសើរ។

ឯកឧត្តមបន្តថា កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗត្រូវបានជំរុញបន្ថែមកាន់តែសកម្ម ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសុខាភិបាល ដែលជាផ្លែផ្កានៃទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ឯកឧត្តមបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។

ឯកឧត្តមសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អតីតនិស្សិតកម្ពុជាដែលបានសិក្សានៅប្រទេសវៀតណាម នឹងក្លាយជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងកាន់តែស្អិតរមួតបន្ថែមទៀត ហើយសូមឱ្យទំនាក់ទំនងមិត្តភាព ប្រពៃណី និងសន្តិភាព ដែលថ្នាក់ដឹកនាំជាច្រើនជំនាន់បានពូនជ្រំ នឹងបន្តអភិវឌ្ឍដើម្បីផលប្រយោជន៍រួម ក៏ដូចជាដើម្បីសន្តិភាពនៅក្នុងតំបន់ និងសកលលោក៕

អត្ថបទដែលទាក់ទង

ការរៀបចំសម្រាប់ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» វត្តភ្នំ មានភាពស្រស់ស្អាត និងទាក់ទាញទេសចរ
2026/04/13 03:11:04 pm        1
តំបន់ផ្លូវថ្មើរជើងកាន់តែបង្ហាញវត្តមានទេសចរអន្តរជាតិច្រើន ខណៈ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក
2026/04/13 02:58:13 pm        1
សង្ក្រាន្តទួលទំពូង ទាក់ទាញអ្នកចូលរួម និងទេសចរ ជំរុញកំណើនការលក់ដូររបស់អាជីវករ
2026/04/13 02:30:03 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការរៀបចំសម្រាប់ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» វត្តភ្នំ មានភាពស្រស់ស្អាត និងទាក់ទាញទេសចរ

2026/04/13 03:11:04 pm
​នាយករដ្ឋមន្ត្រីអេស្ប៉ាញ ហៅអតុល្យភាពពាណិជ្ជកម្មរបស់ចិនជាមួយ EUថា «មិននាំមកនូវវឌ្ឍនភាពទេ »
2026/04/13 03:10:19 pm
​លោក TRUMP និយាយថា អាមេរិកនឹងពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវគោលនយោបាយរបស់ខ្លួន នៅក្នុងណាតូ
2026/04/13 03:07:07 pm
​ស្វ៊ីសត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាអ្នកសម្របសម្រួលរវាងអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីកិច្ចចរចានៅប៉ាគីស្ថាន
2026/04/13 03:04:32 pm
​នាយករដ្ឋមន្ត្រីលីបង់និយាយថា លោកកំពុងធ្វើការ ដើម្បីសម្រេចបាននូវការដកកងទ័ពអ៊ីស្រាអែល
2026/04/13 02:59:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/11 11:16:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/11 02:50:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/13 06:28:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/12 04:34:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am