លោក Putin៖ រុស្ស៊ី នឹងធ្វើកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន នៅប្រទេសទីបី

2026/05/10 12:43:56 pm        183

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅទីក្រុងមូស្គូកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីមិន​ប្រឆាំង កិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែននៅក្នុងប្រទេសទីបី ដើម្បីបញ្ចប់ជម្លោះ​នៅតែ​បន្តនោះទេ។

លោក Putin បានប្រាប់សន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃសៅរ៍ ថា ​នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បានទទួលសារពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលបង្ហាញពីបំណងចង់ជួបជាមួយរូប​​​លោក​ ។​

លោកបាននិយាយថា រុស្ស៊ីគ្មានការជំទាស់នឹងកិច្ចប្រជុំនោះទេ ហើយប្រសិនបើលោក Zelenskyy មានឆន្ទៈ លោកនឹងស្វាគមន៍មកកាន់ទីក្រុងមូស្គូ ដោយបន្ថែមថា រុស្ស៊ីក៏មិនមានការជំទាស់នឹងការជួបពិភាក្សានៅក្នុងប្រទេសទីបីដែរ ប្រសិនបើកិច្ចពិភាក្សាមានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយ។   

 លោកបាននិយាយថា សូម្បីតែមុនពេលប្រធានាធិបតីអាមេរិក លោក President Donald បានដាក់ចេញនូវគំនិតផ្តួចផ្តើមរបស់លោកមកម្ល៉េះ​​​ រុស្ស៊ីបានស្នើទៅអ៊ុយក្រែនរួចហើយនូវការផ្លាស់ប្តូរអ្នកជាប់ឃុំចំនួន ៥០០​​ នាក់។ លោក​​បានបន្ថែមថា ទោះជាយ៉ាងនេះក្តី រុស្ស៊ីមិនទាន់ទទួលបានការឆ្លើយតបពីភាគីអ៊ុយក្រែនទាក់ទងនឹងសំណើនេះទេ។​

ការអត្ថាធិប្បាយ​របស់លោកបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio តាមសេចក្តីរាយការណ៍បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ​​​នឹង​មា​នឆន្ទៈ​បន្ត​កិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន លុះត្រាតែមានវឌ្ឍនភាពជាក់ស្តែង ប៉ុណ្ណោះ​​។

រុស្ស៊ី និងអ៊ុយក្រែន កាលពីថ្ងៃសុក្របានយល់ព្រមលើបទឈប់បាញ់រយៈពេលបីថ្ងៃ​​​អំឡុង​​​ទិវា​ជ័យជម្នះ​ក្នុងសង្គ្រាម​លោកលើកទី២​ ​ និងការដោះដូរ​​អ្នកទោសចំនួន១.០០០​នាក់៕

អត្ថបទដែលទាក់ទង

យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm        2
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm        2
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am