នាយករដ្ឋមន្ត្រីកណ្តាល-ស្តាំនិយមរបស់ប្រទេសឡាតវី លោកស្រី Evika Silina បាននិយាយថា លោកស្រីនឹងលាលែងពីតំណែង នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះ ជាអ្វីដែលបង្កឲ្យមានការដួលរលំនៃរដ្ឋាភិបាលចម្រុះរបស់លោកស្រី ពោលគឺត្រឹមតែប៉ុន្មានខែមុនការបោះឆ្នោតនៅខែតុលា។

លោកស្រីបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា៖ «ខ្ញុំលាលែងពីតំណែង ប៉ុន្តែខ្ញុំមិនបោះបង់ចោលទេ»។
ប្រធានាធិបតីឡាតវី លោក Edgars Rinkevics ដែលត្រូវបានប្រគល់ភារកិច្ចដោយរដ្ឋធម្មនុញ្ញឲ្យជ្រើសរើសមេដឹកនាំរដ្ឋាភិបាលនោះ នឹងជួបជាមួយគណបក្សនៅសភាទាំងអស់ នាថ្ងៃសុក្រ។
លោកស្រី Silina មកពីគណបក្សកណ្តាល-ស្តាំនិយម New Unity បានស្ថិតនៅក្នុងសភាដែលគា្មនសំឡេងភាគច្រើន កាលពីថ្ងៃពុធ បន្ទាប់ពីគណបក្សឆ្វេងនិយម Progressives បានបញ្ជាក់ថា ខ្លួនកំពុងដកការគាំទ្រ។
ការសម្រេចចិត្តនេះ បានកើតឡើងបន្ទាប់ពីមានការបណ្តេញរដ្ឋមន្ត្រីការពារជាតិរបស់គណបក្ស Progressives លោក Andris Spruds ចេញពីតំណែង កាលចុងសប្តាហ៍ ជុំវិញការដោះស្រាយឧប្បត្តិហេតុ ពាក់ព័ន្ធនឹងយានដ្រូនអ៊ុយក្រែនដែលហោះចូលទៅក្នុងប្រទេសឡាតវីចេញពីទឹកដីរុស្ស៊ី៕
