BREAKING NEWS | សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី «កាតព្វកិច្ចយោធា»

2026/05/25 12:21:10 pm        747

ភ្នំពេញ៖ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងព្រះមរមនាម និងតាមព្រះរាជត្រាសបង្គាប់ ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី បាន​ចេញព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់​ច្បាប់ស្ដីពី«កាតព្វកិច្ចយោធា»។

ច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដែលមាន ៨ ជំពូក និង ២០ មាត្រា ។ ច្បាប់នេះ ត្រូវ​បាន​រដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាសម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៥។

ជំពូកទី១ មាត្រា១ នៃច្បាប់នេះបានបញ្ជាក់ថា ច្បាប់នេះកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារ មាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការ​ពារជាតិ និងការអភិវឌ្ឍកាយសម្បទាព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។

ក្នុងជំពូក១ មាត្រា២ បានបញ្ជាក់ទៀតថា ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ក្នុងនោះ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ក្រៅពីនេះ ប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិច្រើនហើយដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ច យោធាក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំណែក ប្រជាពលរដ្ឋខ្មែរដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ត្រូវមានលក្ខណសម្បត្តិដូចយោធិនអាជីព ដូចមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។

ជំពូក២​ នៃច្បាប់នេះបានបញ្ជាក់អំពីរយៈពេលនៃការចូលបំពេញកាតព្វកិច្ចយោធា និងលក្ខន្តិកៈដោយឡែកនៃយោធិនបម្រុង មាត្រា៣នៃជំពូក២ បានបញ្ជាក់ថា ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤ (ម្ភៃបួន) ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច។ ក្នុងករណីចាំបាច់កាតព្វកិច្ចយោធាអាចបន្តបានដោយមិនឱ្យលើសពី ៦ (ប្រាំមួយ) ខែ តាមការកំណត់របស់ រាជរដ្ឋាភិបាល។

ក្នងជំពូក៤ បានបញ្ជាក់អំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃការ​បំពេញកាតព្វកិច្ចយោធា ក្នុងនោះមាត្រា៩នៃជំពូក៤ បានបញ្ជាក់ថា ក្នុងរយៈពេលនៃការ​បំពេញកាតព្វកិច្ចយោធា យោធិនគ្រប់រូបត្រូវ​ទទួលបានប្រាក់ឧត្ថម្ភ និងគោលរបបផ្សេងៗដែលត្រូវ​កំណត់ដោយអនុក្រឹត្យ។ មាត្រាដដែលបញ្ជាក់ថា ចំពោះយោធិនមានជំងឺ ឬរងរបួស ឬមានគ្រោះថ្នាក់ផ្សេងៗ ត្រូវទទួលបានការ​សង្គ្រោះ ការ​ព្យាបាល និងការ​ថែទាំពីក្រសួងការពារជាតិ​។ ក្នុងករណីយោធិន ពលី មរណៈ ឬពិការ ដោយាសរ​បុព្វហេតុជាតិមាតុភូមិក្នុងពេលបំពេញបេសកកម្មក្នុងអំឡុងពេលនៃកា​របំពេញកាតព្វកិច្ចយោធាយោធិនត្រូវទទួលបានគោលរបបផ្សេងៗដែលត្រូវកំណត់ដោយអនុក្រឹត្យ។ ចំណែកយោធិនដែលបង្កើត​ស្នាដៃល្អក្នុងពេលបំពេញកាតព្វកិច្ចយោធាត្រូវបានលើកទឹកចិត្ត និងសរសើរដូចយោធិនអាជីព។

ចំណែកជំពូក៦ បានកំណត់អំពីទោសប្បញ្ញត្តិ, មាត្រា១៣នៃជំពូកនេះបានបញ្ជាក់ថា  ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវបានអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ចយោធាហើយមិនបានមកបង្ហាញខ្លួន តាមការអញ្ជើញក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតពីថ្ងៃដែលសាមីខ្លួនបានទទួលដំណឹង ត្រូវចាត់ទុកជាជនដែលគេចវេះពីកាតព្វកិច្ចយោធា លើកលែងតែមានមូលហេតុត្រឹមត្រូវដែលជននោះពុំអាចមកបង្ហាញខ្លួនបានតាមការកំណត់។

ជនណាដែលគេចវេះពីកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០00 (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈដែលប្រទេសមានសុខសន្ដិភាព និងជាប់ពន្ធនាគារពី២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ពិន័យជាប្រាក់ពី ៤លានរៀល ដល់១០លានរៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈដែលប្រទេសមានសង្គ្រាម ឬរងការ​ឈ្លានពាន​ពីបរទេស។

 សូមបញ្ជាក់ថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធានេះ ត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ និងការបណ្តុះបណ្តាលយុវជន។ យោងតាមខ្លឹមសារច្បាប់នេះ គឺប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបានការអភិវឌ្ឍកាយសម្បទា ការអប់រំស្មារតីស្នេហាជាតិ វិន័យ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ។ លើសពីនេះ ក្រោយពីបានបញ្ចប់កាតព្វកិច្ច ពួកគេនឹងទទួលបានអាទិភាពក្នុងការប្រឡងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ព្រមទាំងឱកាសបន្តការសិក្សា និងការងារនៅបរទេសផងដែរ៕



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងរ៉ែ លើកទឹកចិត្តដល់សិក្ខាកាមពលទាហានវគ្គទី៧ ខិតខំហ្វឹកហាត់ឱ្យក្លាយជាទ័ពគំរូ
2026/05/25 09:21:30 pm        1
ឯកឧត្តម ហ៊ុន ម៉ានី បន្តជំរុញការបញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ
2026/05/25 07:57:33 pm        1
អ្នកនាំពាក្យសម្ដេចតេជោ៖ការដោះលែង លោក កឹម សុខា បង្ហាញអំពីគុណធម៌នយោបាយដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាលជំនាន់ក្រោយ
2026/05/25 07:35:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងរ៉ែ លើកទឹកចិត្តដល់សិក្ខាកាមពលទាហានវគ្គទី៧ ខិតខំហ្វឹកហាត់ឱ្យក្លាយជាទ័ពគំរូ

2026/05/25 09:21:30 pm
​របាយការណ៍៖ មេដឹកនាំកំពូលអ៊ីរ៉ង់ រស់​នៅក្នុង «លេណដ្ឋាន» សម្ងាត់ ដោយ​ទាក់ទងបាន​តាមរយៈអ្នកនាំសារប៉ុណ្ណោះ
2026/05/25 08:25:43 pm
​រដ្ឋមន្ត្រីស្តាំនិយមអ៊ីស្រាអែលជំរុញឲ្យ​លោក Netanyahu ចាប់​ផ្ដើម​វាយប្រហារទីក្រុង Beirut ឡើង​វិញ​ ដើម្បីទប់ទល់​ក្រុម Hezbollah
2026/05/25 08:15:43 pm
​លោក Trump៖ កតិកាសញ្ញាណាមួយជាមួយអ៊ីរ៉ង់ ត្រូវតែ «អស្ចារ្យ និងមានអត្ថន័យ» ឬ «គ្មានកិច្ចព្រមព្រៀង»
2026/05/25 08:01:36 pm
​ឯកឧត្តម ហ៊ុន ម៉ានី បន្តជំរុញការបញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ
2026/05/25 07:57:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/24 02:36:47 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/20 11:31:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/25 11:44:22 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/25 03:34:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am