ITCF គាំទ្រ​កម្ពុជា​រៀបចំ​ការប្រកួត​កីឡា​គ្រី​ឃី​ត​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន អាស៊ី​សន្តិភាពលើក​ដំបូង​

2022/04/22 10:10:31 am        994

​​គ្រី​ឃី​ត​៖ សហព័ន្ធ​កីឡា​តេ​ន្នី​ស គ្រី​ឃី​ត​អន្ដរជាតិ (ITCF) បាន​បង្ហាញ​ការ​គាំទ្រ​ពេញទំហឹង ចំពោះ​គម្រោង​រៀបចំ​ការប្រកួត​កីឡា​គ្រី​ឃី​ត​អន្ដរជាតិពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន អាស៊ី​សន្តិភាពគ្រី​ឃី​តលើក​ទី​១ នា​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ។​

​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សេន វិទ្យា ប្រធាន​សមាគម​កីឡា​គ្រី​ឃី​ត​កម្ពុជា បន្ទាប់ពី​លោក Kanhaiya Gujar នាយក​ប្រតិបត្តិ​សហព័ន្ធ​កីឡា​តេ​ន្នី​ស គ្រី​ឃី​ត​អន្ដរជាតិ បាន​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា​នេះ នៅ​មជ្ឈ​មណ្ឌល​ជាតិ​ជន​ពិការ​កម្ពុជា។​ លោក សេន វិទ្យា បាន​បញ្ជាក់​ថា ជំនួប​នេះ​ផ្ដោត​សំខាន់​លើ​សំណើ​របស់​សមាគម​កីឡា​គ្រី​ឃី​ត​កម្ពុជា ក៏ដូចជា​សហព័ន្ធ​កីឡា​តេ​ន្នី​ស​គ្រី​ឃី​ត​អន្ដរជាតិ អំពី​គោលបំណង​រៀបចំ​ការប្រកួត​ពាន​រង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ទាំង​ប្រភេទ​កីឡា​តេ​ន្នី​ស​គ្រី​ឃី​ត និង​ប៉ា​រ៉ា​គ្រី​ឃី​ត ដោយ​លើក​សំណើ​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​តាមរយៈ​ឯកឧត្ដម យី វាសនា។​

​​លោក Madhu Aman អនុប្រធាន​សមាគម​កីឡា​គ្រី​ឃី​ត​កម្ពុជា​បាន​បញ្ជាក់​ថា គោលបំណង​នៃ​ការ​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍ SAMDECH HUN SEN ASIA PEACE CRICKET CUP 2022 នេះគឺ​ដើម្បី​ជួយ​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ​-​កីឡា​ការិនី ពិសេស​កីឡា​គ្រី​ឃី​ត​ជន​ពិការ​កម្ពុជា​ឲ្យ​មាន​សមត្ថភាព និង​សក្ដានុពលសម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​អន្តរជាតិ​នានា។​ ​ទន្ទឹម​ជាមួយគ្នា ឯកឧត្ដម យី វាសនា បាន​បង្ហាញ​ពី​ឆន្ទៈ និង​គោលបំណង​រួមគ្នាដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយលើកកម្ពស់ និង​អភិវឌ្ឍ​កីឡា​គ្រី​ឃី​ត​នៅ​កម្ពុជាឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ ពិសេស​សម្រាប់​ក្រុម​កីឡា​គ្រី​ឃី​ត​ជន​ពិការដែល​ជា​វិញ្ញាសា​ថ្មី​មួយ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​-​កីឡាការិនី​ជនពិការ​កម្ពុជា​បាន​ចូលរួម​ហ្វឹកហាត់ និង​មានឱកាស​ចូលរួម​ការ​ប្រកួត​លើ​ឆាក​អន្ដរជាតិ។

​សូមបញ្ជាក់ថា ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន អាស៊ី​សន្ដិភាព គ្រី​ឃី​ត លើក​ទី​១ ឆ្នាំ​២០២២ គ្រោង​រៀបចំ​នា​ខែវិច្ឆិកា​ខាងមុខ ក្នុងនោះ​ការប្រកួត​តេ​ន្នី​ស​គ្រី​ឃី​តគ្រោង​មាន ៨​ប្រទេស​ចូលរួមគឺមាន​ឥណ្ឌា ប៉ា​គី​ស្ថាន បង់​ក្លា​ដេ​ស នេ​ប៉ាល់ អា​ហ្វ​ហ្គា​នី​ស្ថាន ថៃ វៀតណាម ឡាវ និង​ម្ចាស់ផ្ទះ​កម្ពុជា ខណៈ​ការប្រកួត​ប៉ា​រ៉ា​គ្រី​ឃី​ត T-20 គ្រោង​មាន​អត្ត​ព​លិ​ក ៥​ប្រទេស​ចូលរួមគឺមាន​ប៉ា​គី​ស្ថាន អា​ហ្វ​ហ្គា​នី​ស្ថាន នេ​ប៉ាល់ ឥណ្ឌូនេស៊ី និង​ម្ចាស់ផ្ទះ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

សាមគ្គីភាពជាតិរឹងមាំនឹងក្លាយជាប្រធានបទ ដើម្បីបំផុសស្មារតីយុវជនក្នុងពាន Soccer League លើកទី៩
2026/04/24 12:02:12 pm        1
ឯកសណ្ឋានផ្លូវការប្រតិភូកីឡាឆ្នេរខ្សាច់កម្ពុជា ត្រូវបានប្រើប្រាស់ធម្មតា ក្នុងព្រឹត្តិការណ៍​កម្រិត​ទ្វីប នៅចិន
2026/04/24 11:33:33 am        1
អាមេរិកមិនបដិសេធការចូលរួម World Cup របស់អ៊ីរ៉ង់ គ្រាន់តែ​ហាម​មនុស្ស​ពាក់ព័ន្ធ​កង​ឆ្មាំ​បដិវដត្តន៍
2026/04/24 11:23:42 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

2026/04/25 08:56:55 pm
​កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
2026/04/25 05:35:14 pm
​បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
2026/04/25 05:26:05 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
2026/04/25 05:17:01 pm
​អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
2026/04/25 05:03:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/25 04:26:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am