ឯកឧត្តម យី វាសនា ជាប់ឆ្នោតជាអនុប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន​នៅក្នុង​មហាសន្និបាត​បន្តអាណត្តិថ្មី ២០២៦-២០៣០

2026/06/10 12:33:10 pm        118

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបានជាប់ឆ្នោតជាអនុប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន តាមរយៈការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ២០២៦-២០៣០ ដែលប្រទេសឥណ្ឌូណេស៊ី ធ្វើម្ចាស់ផ្ទះ។

នៅក្នុងដំណើរនិវត្តន៍មកដល់មាតុប្រទេសវិញ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្មីៗនេះ ឯកឧត្តម យី វាសនា បានជម្រាបថា ក្នុងដំណើរបេសកកម្មអន្តរជាតិនេះ ឯកឧត្តម បានធ្វើដំណើរពីប្រទេសម៉ាឡេស៊ី ទៅប្រទេសឥណ្ឌណេស៊ី ចូលរួមមហាសន្និបាតសហព័ន្ធកីឡាជនពិការអាស៊ាន បានបញ្ចប់អាណត្តិចាស់ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០ (APSF EXCO 2026-2030) ដោយមានសមាសភាព ៧រូប ក្នុងនោះប្រធានសហព័ន្ធកីឡាជនពិការអាស៊ានគឺ លោក Senny Marbun អមដោយអនុប្រធាន៤រូប ក្នុងនោះមានឯកឧត្តម យី វាសនាផងដែរ។

ក្នុងនាមតំណាងរាជរដ្ឋាភិបាល ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្ត ជឿជាក់លើវិជ្ជាជីវៈវិស័យកីឡាជនពិការកម្ពុជា ក៏ដូចជាវិស័យកីឡាជនពិការអាស៊ានជូនដល់ឯកឧត្តម យី វាសនា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់តាំងឯកឧត្តមជាតំណាង ក្នុងការចូលរួមមហាសន្និបាតសហព័ន្ធកីឡាជនពិការអាស៊ាន ឆ្នាំ២០២៦នេះ។

គួរបញ្ជាក់ថា នាថ្មីៗកន្លងទៅ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបានទទួលជោគជ័យជាប្រវត្តសាស្រ្តដោយ ក្រុមកីឡាករ កីឡាការិនីបាល់បោះអង្គុយជនពិការកម្ពុជាទាំងពីរក្រុមបាននាំមេដាយមាសជូនជាតិ ក្នុងការប្រកួតកីឡាបាល់បោះអង្គុយជនពិការ ជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៦ (2nd Asian Para Throwball Championship 2026) នៅប្រទេសម៉ាឡេស៊ី គឺជាសមិទ្ធផលប្រកបដោយមោទនភាពជាតិ៕

អត្ថបទដែលទាក់ទង

ពានបាល់ទាត់នារី Svay Rieng Cup សប្ដាហ៍ទី៤ ក្រុម CRS Sport ធ្វើការងារធ្ងន់ជាងគេ
2026/06/17 04:31:02 pm        1
Mbappe ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្តក្រុមជម្រើសជាតិបារាំង
2026/06/17 03:53:13 pm        2
កីឡាការិនីជម្រើសជាតិ ទន់ គឹមហុង វះកាត់ជង្គង់ដោយជោគជ័យ ក្រោយរបួសកំឡុងកម្ពុជា ឈ្នះសិង្ហបុរី ៥-០
2026/06/17 12:10:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លីទុយអានី និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយាន​ដ្រូន​

2026/06/17 06:56:18 pm
​ក្រុមហ៊ុន Tesla បើកមជ្ឈមណ្ឌលពិសោធន៍ថ្មីនៅទីក្រុង Hyderabad ប្រទេសឥណ្ឌា
2026/06/17 06:54:39 pm
​លោក Modi ព្រមានអំពី «កង្វះទំនុកចិត្ត» មុនពេលមានជំនួប​ទ្វេភាគី​ជាមួយលោក Trump
2026/06/17 06:52:55 pm
​ក្រុមមន្រ្តីរដ្ឋ Texas ចេញការឃ្លាំមើលព្យុះត្រូពិក និងព្រមានពីទឹកជំនន់នៅតាមទីក្រុងតំបន់ឆ្នេរ
2026/06/17 06:50:30 pm
​នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបាញ់ព្រមានរបស់នាវាចម្បាំងរុស្ស៊ី គឺ «មិនប្រុងប្រយ័ត្ន» មិនមែន «គំរាម​» ទេ
2026/06/17 06:48:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am