មិនត្រឹមតែបដិសេធសំណើ ១៣០ លានផោនទិញ Julian Alvarez, Atletico Madrid ថែមទាំង​សើច​ចំអក Real Madrid

2026/06/10 02:01:37 pm        463

ក្លិបយក្សអេស្ប៉ាញ Real Madrid បានដាក់សំណើទឹកប្រាក់ ១៣០ លានផោន (ប្រមាណ ១៥០ លាន​អឺរ៉ូ) ដើម្បីផ្ទេរខ្សែប្រយុទ្ធ Julian Alvarez ពីគូប្រជែងរួមទីក្រុង Atletico Madrid ប៉ុន្តែ​សំណើ​នេះ​ត្រូវបានបដិសេធយ៉ាងឆាប់រហ័ស ថែមទាំងទទួលការសើចចំអក ឌឺដងផងដែរ។

ប្រធាន​ក្លិប Real Madrid លោក Florentino Perez ធ្លាប់បានសន្យាកាលពីសប្តាហ៍មុនថា លោក​នឹង​ដាក់សំណើ ១៥០ លានអឺរ៉ូ ដើម្បីនាំយកកីឡាករលំដាប់កំពូលម្នាក់មកកាន់ក្លិប ប្រសិនបើលោកត្រូវបានបោះឆ្នោតបន្តកាន់តំណែង។ បន្ទាប់​ពី​ទទួល​បានជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​កាល​ពីថ្ងៃអាទិត្យ លោក Perez ក៏បានអនុវត្តតាមការសន្យារបស់ខ្លួនភ្លាមៗ។ ទោះជាយ៉ាងណា Atletico Madrid បានច្រានចោលសំណើនេះ ដោយបញ្ជាក់ថា Alvarez មានតម្លៃផ្តាច់កិច្ចសន្យា (Release Clause) រហូតដល់ ៥០០ លានអឺរ៉ូ។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ Real Madrid បានបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលរបស់ក្លិបបានអនុម័តការដាក់សំណើ ១៥០ លានអឺរ៉ូទៅកាន់ Atletico Madrid ដើម្បីនាំយកខ្សែប្រយុទ្ធជ័យលាភី World Cup របស់អាហ្សង់ទីនរូបនេះ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ Atletico Madrid បានឆ្លើយតបតាមបណ្តាញសង្គម X ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ Real Madrid និងភ្ជាប់ជាមួយនឹងរូប Emoji សើចជាច្រើន។

ក្រោយមក Atletico បានបង្ហោះសារមួយទៀតដោយបញ្ជាក់ថា៖ «ប្រហែលជាអ្នកបានច្រឡំរវាងការគោរព និងការដឹងគុណ។ ប៉ុន្តែដើម្បីកុំឱ្យមានការយល់ច្រឡំ យើងមិនមានអ្វីត្រូវអរគុណអ្នកនោះទេ។ យើងមិនបានសិក្សា ឬពិចារណាសំណើណាមួយសម្រាប់ Julian Alvarez ឡើយ។ តើយើងមិនអាចមានទំនាក់ទំនងល្អជាមួយគ្នាបានយ៉ាងដូចម្តេច បើអ្នកធ្វើឱ្យយើងសើចខ្លាំងជាង Barcelona ទៅទៀតនោះ?»។

មិនត្រឹមតែប៉ុណ្ណោះ Atletico Madrid ក៏បានបង្ហោះសារចុងក្រោយមួយទៀតដោយបែបចំអកថា៖ «ឆ្លៀតឱកាសនេះ ដោយសារតែអ្នកមានទំនាក់ទំនងល្អជាមួយប្រធានថ្មីរបស់អ្នក សង្ឃឹមថាអ្នកនឹងឈប់ ‘លួច’ កីឡាករពីថ្នាលយុវជនរបស់យើងទៀត។ អរគុណច្រើន @realmadrid»។

គួរបញ្ជាក់ថា Julian Alvarez អតីតខ្សែប្រយុទ្ធរបស់ Manchester City និងជាសមាជិកក្រុមជម្រើសជាតិអាហ្សង់ទីនដែលឈ្នះជើងឯកបាល់ទាត់ពិភពលោក ២០២២ នៅកាតាបានផ្ទេរមក Atletico Madrid ក្នុងតម្លៃ ៨១.៥ លានផោន កាលពីឆ្នាំ ២០២៤។

ករដូវកាលមុន ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះ រកបាន ២០ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៩ ប្រកួត ជួយ Atletico Madrid បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ ៤ ក្នុង La Liga និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

ករណីអាជ្ញាកណ្ដាលសូម៉ាលី Omar Artan បង្ហាញថា FIFA កំពុងបាត់បង់ការគ្រប់គ្រងលើ World Cup របស់ខ្លួន?
2026/06/10 03:28:17 pm        1
បាល់ទាត់ពិភពលោក ២០២៦៖ សណ្ឋាគារប្រណិតនៅញូវយ៉ក ដាក់លក់កញ្ចប់ទស្សនាវគ្គផ្តាច់ព្រ័ត្រតម្លៃ ១លានដុល្លារ
2026/06/10 02:50:21 pm        1
មិនត្រឹមតែបដិសេធសំណើ ១៣០ លានផោនទិញ Julian Alvarez, Atletico Madrid ថែមទាំង​សើច​ចំអក Real Madrid
2026/06/10 02:01:37 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​BREAKING NEWS! យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា កងកម្លាំងអាមេរិកនឹងវាយប្រហារប្រទេសនេះ «យ៉ាងខ្លាំង»

2026/06/11 06:23:49 am
​បឹងធំបំផុតលំដាប់ទី ៣របស់ហុងគ្រីរីងស្ងួត គំរាមកំហែងដល់វិស័យទេសចរណ៍ និងជីវិតសត្វព្រៃ
2026/06/10 09:07:32 pm
​ក្រុមតាលីបង់៖ ការវាយប្រហារតាមច្រកអាកាសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅអាហ្វហ្គានីស្ថាន
2026/06/10 08:12:48 pm
​កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង​កាន់តែមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ អំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់
2026/06/10 08:06:17 pm
​ក្រុមឆ្មាំល្បាតឆ្នេរក្រិក សង្រ្គោះជនអន្តោប្រវេសន៍ជិត ៥៥០នាក់នៅជិតកោះ Crete
2026/06/10 08:03:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/10 11:45:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 11:48:09 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am