សម្តេចតេជោ ហ៊ុន សែន បន្តណែនាំអាជ្ញាធរខេត្តសៀមរាប និងឧត្តរមានជ័យ យកចិត្តទុកដាក់ជាពិសេសគ្រួសារយុទ្ធជនពលីនៅសមរភូមិ និងគ្រួសារអតីតយុទ្ធជន

2026/06/10 02:30:04 pm        135

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំ មន្ទីរអង្គភាពនានាជុំវិញ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលសន្និបាតសណ្ឋាគារសុខា ខេត្តសៀមរាប ដែលមានអ្នកចូលរួមជិត ២០០០នាក់។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវ និងណែនាំឱ្យថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរត្រូវ បន្តយកចិត្តទុកដាក់គ្រប់គ្រងវត្តមានអតីតយុទ្ធជន ជាពិសេសក្រុមគ្រួសារយុទ្ធជនពលីនៅសមរភូមិ ដែលជាកិច្ចការដែលយើងត្រូវធ្វើ ដើម្បីពង្រឹងខឿនការពារជាតិឱ្យបានល្អប្រសើរ និងកាត់បន្ថយការលំបាករបស់គ្រួសារយុទ្ធជនពលី។ សម្ដេចតេជោ បានអំពាវនាវឱ្យយកចិត្តទុកដាក់ជាពិសេសដល់ការលើកកម្ពស់ការសិក្សាអប់រំរបស់កូន ចៅ យុទ្ធជនពលី ឱ្យទទួលបានរៀនសូត្រ និងត្រូវផ្ដល់អាទិភាពឱ្យពួកគេទទួលបានអាហារូបករណ៍សិក្សាដោយមិនបង់ថ្លៃ។

បន្ថែមពីនេះ សម្តេចតេជោប្រធានសមាគម ក៏មានប្រសាសន៍ឱ្យយកចិត្តទុកដាក់ទាំងអតីតមន្រ្តីរាជការស៊ីវិលដែលចូលនិវត្តន៍ ដូចជាអតីតអភិបាលខេត្ត អភិបាលស្រុក អតីតមេឃុំ ចៅសង្កាត់ ជាដើមនោះ គប្បីយកចិត្តទុកដាក់បន្ថែមទៀត ដោយឧស្សាហ៍ចុះសួរសុខទុក្ខ ផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ និងត្រូវផ្ដល់ឱកាស អញ្ជើញពួកគាត់ចូលរួមក្នុងពិធីជួបជុំ និងសំណេះសំណាលផ្សេងៗ ស្របពេលដែលពេលនេះសម្ដេចតេជោបានដាក់បញ្ចូលពួកគាត់ជានិវត្តជន មកក្រោមឆ័ត្រតែមួយរបស់សមាគម ដោយបានធ្វើវិសោធនកម្មលក្ខន្តិកៈពីសមាគមអតីតយុទ្ធជនកម្ពុជា មកជាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្ដីទី ក៏បានមានប្រសាសន៍កោតសរសើរចំពោះយន្តការរបស់រាជរដ្ឋាភិបាល តាមរយៈធនាគារជាតិដែលបានជួយសម្រាលបន្ទុកគ្រួសារយុទ្ធជនពលីទូទាំងប្រទេស ដោយបានផ្ដល់ការអនុគ្រោះ លុបចោលបំណុលដែលខ្ចីពីធនាគារក្នុងស្រុក ព្រមទាំងបានជួយពន្យាការសងត្រឡប់ក្នុងករណីមួយចំនួន ដែលសម្ដេចបានហៅយន្តការអនុគ្រោះនេះ គឺជាផ្នែកមួយនៃការជួយពង្រឹងខឿនការពារជាតិយ៉ាងពិតប្រាកដ ជាពិសេសបានបង្ហាញពីស្មារតីនៃការរួបរួមគ្នាជាកម្លាំងសាមគ្គីជាតិបានល្អបំផុត។

គួរជម្រាបជូនថា ចំពោះការងារគ្រប់គ្រង អតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តឧត្តរមានជ័យ យោងតាមរបាយការណ៍របស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ននេះ មានអតីតយុទ្ធជនសរុប ៤,៩៨៧ នាក់ ក្នុងនោះអ្នកនៅក្នុងបន្ទុកមានចំនួន ៧,៥៦១ នាក់។ អតីតយុទ្ធជន ចូលជាសមាជិកសមាមគមមានចំនួន ៣,៤៣២ នាក់ (ស្រី ១៥៣)។ មុខសញ្ញានិវត្តជន ជាអតីតមន្រ្តីរាជការស៊ីវិលក្នុងខេត្តមានចំនួនសរុប ៣៥០ នាក់ (ស្រី ៤១ នាក់)។ បច្ចុប្បន្ន អ.ន.ក. ខេត្តឧត្តរមានជ័យ កំពុងគ្រប់គ្រងដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជនមាន ២ កន្លែង ដែលមានទំហំ ២,៦៦៥ ហិកតា ដែលទីតាំងនៅ ៖ ១. ភូមិអូរតារម៉ែង ឃុំអន្លុងវែង ស្រុកអន្លុងវែង មានទំហំ ៥៤ ហិកតា និងទីតាំងទី២ស្ថិតភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ មានទំហំ ២,៦១១ ហិកតា។ ចំពោះការងារសាងសង់ផ្ទះចាប់ពីឆ្នាំ ២០១៦-២០២៦ សាងសង់បាន ៦៥២ ខ្នង ស្មើនឹង ៦៥២ គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លៃរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ដោយឡែកការងារគ្រប់គ្រង អតីតយុទ្ធជន និងនិវត្តជនក្នុង ខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានលើកឡើងក្នុងរបាយការណ៍ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តសៀមរាប មានអតីតយុទ្ធជនសរុបចំនួន ៩,៣៣៤ នាក់ ក្នុងនោះអ្នកនៅក្នុងបន្ទុកមានចំនួន ១២,៤៧៥ នាក់ អតីតយុទ្ធជនចូលជាសមាជិកសមាគមមានចំនួន ៦,៦៣១ នាក់, មុខសញ្ញានិវត្តជន ជាអតីតមន្រ្តីរាជការស៊ីវិល មានចំនួនសរុប ២,០៨៨ នាក់។ បច្ចុប្បន្ន អ.ន.ក. ខេត្តសៀមរាប កំពុងគ្រប់គ្រងដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជនមាន២កន្លែង៖១.ស្ថិតនៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មានទំហំ ៣,០៨០ហិកតា។ ២.ស្ថិតនៅឃុំឃុនរាម និងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានទំហំ ១,៣១៧ហិកតា និងបានបែងចែកដីឡូត៍កម្មសិទ្ធជូនអតីតយុទ្ធជនចំនួន ១៥២ គ្រួសារ។ ចំពោះការងារសាងសង់ផ្ទះវិញ ចាប់ពីឆ្នាំ ២០១៧ - ២០២១ បានសាងសង់ផ្ទះសរុបបានចំនួន ៩០ ខ្នងផ្ទះ ជាអំណោយដ៏ថ្លៃថ្លៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៕



អត្ថបទដែលទាក់ទង

រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
2026/06/10 06:38:44 pm        1
សល់៤ថ្ងៃទៀតប្រតិភូពិភពលោក ត្រៀមជួបជុំនៅខេត្តសៀមរាប ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក(WAGGGS) លើកទី៣៩
2026/06/10 06:23:35 pm        3
ក្រុមភ្លេងកាយរឹទ្ធិខេត្តប៉ៃលិនត្រៀមប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣
2026/06/10 06:17:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​BREAKING NEWS! យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា កងកម្លាំងអាមេរិកនឹងវាយប្រហារប្រទេសនេះ «យ៉ាងខ្លាំង»

2026/06/11 06:23:49 am
​បឹងធំបំផុតលំដាប់ទី ៣របស់ហុងគ្រីរីងស្ងួត គំរាមកំហែងដល់វិស័យទេសចរណ៍ និងជីវិតសត្វព្រៃ
2026/06/10 09:07:32 pm
​ក្រុមតាលីបង់៖ ការវាយប្រហារតាមច្រកអាកាសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅអាហ្វហ្គានីស្ថាន
2026/06/10 08:12:48 pm
​កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង​កាន់តែមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ អំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់
2026/06/10 08:06:17 pm
​ក្រុមឆ្មាំល្បាតឆ្នេរក្រិក សង្រ្គោះជនអន្តោប្រវេសន៍ជិត ៥៥០នាក់នៅជិតកោះ Crete
2026/06/10 08:03:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/10 11:45:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 11:48:09 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am