មកទល់ពេលនេះគណៈកម្មការ JBC កម្ពុជា បានផ្ញើកំណត់ទូតចំនួន ៤២លើកទៅភាគីថៃដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងតវ៉ា​ចំពោះសកម្មភាពខុសច្បាប់នានា​របស់កងកម្លាំងថៃ​នៅលើទឹកដីកម្ពុជា

2026/06/22 07:36:10 pm        600

ភ្នំពេញ៖ គិតចាប់​ពីបទឈប់បាញ់​លើកទី១ដែលចូលជាធរមាននៅថ្ងៃទី ​២៨ ខែកក្កដា ឆ្នាំ ២០២៥ រហូតដល់បច្ចុប្បន្ន គណៈកម្មការ JBC កម្ពុជា បានផ្ញើកំណត់ទូតចំនួន ៤២លើក ទៅភាគីថៃ ដើម្បីដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងតវ៉ា​ចំពោះសកម្មភាពខុសច្បាប់នានា​របស់កងកម្លាំងថៃ​នៅលើទឹកដីកម្ពុជា។

  ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់​តាមរយៈសន្និសីទសារព័ត៌មាន​នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២៦នេះ​ថា គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដល់បច្ចុប្បន្ន គ្រាន់តែគណៈកម្មការ JBC ភាគីកម្ពុជាតែមួយ បានផ្ញើកំណត់ទូតចំនួន៩ លើក​ហើយទៅកាន់ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារ​ដែលភាគីទាំងពីរ​បានអនុវត្ត​កាលពីពេលកន្លងទៅ​។

  ឯកឧត្តមបន្តថា ក្រៅពីនោះ គណៈកម្មការ JBC ភាគីកម្ពុជា​ក៏បាន​ធ្វើកំណត់ទូតតវ៉ាចំនួន ៣២ លើក ​ចំពោះសកម្មភាពខុសច្បាប់នានា​របស់កងកម្លាំងថៃ​នៅលើទីតាំងដែលខ្លួនកាន់ដោយខុសច្បាប់ក្នុងទឹកដីកម្ពុជា។ បើគិតចាប់​ពីបទឈប់បាញ់​លើកទី១ដែលចូលជាធរមាននៅថ្ងៃទី ​២៨ ខែកក្កដា ឆ្នាំ ២០២៥ រហូតដល់បច្ចុប្បន្ន កំណត់ទូតតវ៉ារបស់គណៈកម្មការ JBC ភាគីកម្ពុជាប្រឆាំងការរំលោភបំពានរបស់ភាគីថៃ​មានរហូតដល់ ​៤២ លើក។

ក្នុងឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ជូនជនរួមជាតិទៀតថា ការតវ៉ាជាផ្លូវការនេះមានសារសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជា​​​ចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះគឺជាឯកសារ​ដែលមានតម្លៃគតិយុត្តិ ​មិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យ​ស្ថិតនៅជាធរ​មាន។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ានៅគ្រប់ចំណុច​ទាំងអស់​ដែលភាគីថៃបានរំលោភបំពានដោយគ្មានរំលងចំណុចណាមួយឡើយ​ពីព្រោះ​ការតវ៉ានេះគឺជាភស្តុតាងផ្លូវច្បាប់ដើម្បីដោះស្រាយ​បញ្ហាបូរណភាពទឹកដីតាមយន្តការច្បាប់។

អ្នកនាំពាក្យបញ្ជាក់ថា រីឯសំណើររបស់កម្ពុជាដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងគឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាស​​រួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគី ទាំងពីរក្នុងការ​បន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុត ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការ​រារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានរម្លឹកជូនឡើងវិញនូវខ្លឹមសារចំណុចទី៣​​នៃសេចក្តីប្រកាសរួម​ថ្ងៃទី២៧ ធ្នូ ២០២៥ ដែលចែងថា៖«ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័ស​បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​បញ្ជាក់ថា នេះជាចំណុចដ៏សំខាន់ដែលភាគីទាំងពីរបានឯកភាពគ្នា ដែលមានចែងច្បាស់ក្នុងសេចក្តីប្រកាសរួមស្តីពីវិធានការកាត់បន្ថយភាពតាមតឹង ហើយដែលភាគីកម្ពុជា​តែងតែ​ជំរុញ​ឱ្យ​អនុវត្តជាបន្តបន្ទាប់។ ប៉ុន្តែ រហូតមកទល់ពេលនេះ ភាគីថៃស្នើសុំពន្យារពេលរហូត​ក្រោមហេតុផល​បញ្ហាផ្ទៃក្នុងរបស់ខ្លួន ខណៈដែលសកម្មភាពនានាត្រូវបានធ្វើជាបន្តបន្ទាប់នៅលើទីតាំងដែលខ្លួនកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli)។ ទោះយ៉ាងណា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាង​ដាច់អហង្ការចំពោះ​សកម្មភាពឈ្លាន​ពាន និងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (fait accompli) ដោយមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ​ដែលកើតចេញពីការប្រើកម្លាំង និង​ការទាមទារជាឯកតោភាគីរបស់ភាគីថៃឡើយ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបញ្ជាក់ឡើងនូវជំហរដោះស្រាយ​បញ្ហាព្រំដែនជាមួយថៃដែលជាជំហរច្បាស់លាស់ ឥតប្រែប្រួលនិងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិរបស់​កម្ពុជា​ ដូចតទៅ៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់​ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន​-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

ពាក់ព័ន្ធព្រំដែនសមុទ្រ៖ ក្រោយពីភាគីថៃសម្រេចលុបចោល MOU-2001 ជាឯកតោភាគី រាជរដ្ឋាភិបាល​កម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៦ បានប្រកាសពីការ​ចាប់ផ្តើម​ប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ(Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS ) ដើម្បីដោះស្រាយតំបន់​ទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ បច្ចុប្បន្ន យន្តការនេះកំពុងដំណើរការទៅមុខ​ដោយមានការ​យល់ព្រមចូលរួមពីភាគីថៃ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតពីតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជំលោះដោយសន្តិវិធី​ដើម្បីឈានទៅរកដំណោះស្រាយដ៏ពីតប្រាកដ និងយូរអង្វែង

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម
2026/08/24 07:42:54 pm        115
ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី​ ប្ដេជ្ញាជំរុញទំនាក់ទំនងជាមួយកម្ពុជា ឱ្យឈានដល់កម្រិតថ្មីមួយទៀត
2026/08/24 06:49:23 pm        147
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បន្តអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះ
2026/08/24 06:14:59 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ស៊ី ទំនងជាទៅទស្សនកិច្ចឥណ្ឌា ជាមួយគណៈប្រតិភូដ៏ធំ ​ជាលើកដំបូងក្នុងរយៈពេល ៧ឆ្នាំ

2026/08/24 08:45:50 pm
​ប្រភព៖ ប្រមុខកងទ័ពប៉ាគីស្ថាន ពិភាក្សាអំពីសំណើថ្មីនៅទីក្រុងតេអេរ៉ង់ ដើម្បី​ស្ដារ​កិច្ចចរចាអាមេរិក​-អ៊ីរ៉ង់
2026/08/24 08:42:28 pm
​លោក Putin៖ ពាណិជ្ជកម្មរុស្ស៊ី-ឥណ្ឌា កើនឡើងនៅឆ្នាំនេះ ខណៈ​សហប្រតិបត្តិការ ពង្រីក​ក្នុង​​វិស័យ​ថាមពល និងជី
2026/08/24 08:33:07 pm
​អ្នកស្លាប់ដោយសាររញ្ជួយដី នៅភាគខាង​កើត​ឥណ្ឌូនេស៊ី កើនឡើងដល់យ៉ាង​តិច​ ១០០នាក់
2026/08/24 07:58:20 pm
​សហភាពអឺរ៉ុបអនុម័តជំនួយការពារជាតិថ្មីចំនួន ៧,១ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន
2026/08/24 07:45:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/24 02:20:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm