ភាគីថៃជូនដំណឹងជាផ្លូវការមកកម្ពុជា​អំពីការ​ជ្រើសរើស​អ្នកផ្សះផ្សាចំនួនពីររូបរួចហើយ ដើម្បីចូលរួម​ក្នុង​យន្តការផ្សះផ្សាដោយបង្ខំ​ ក្រោម​អនុសញ្ញា UNCLOS

2026/06/22 08:43:09 pm        628

ភ្នំពេញ៖ ភាគីថៃជូនដំណឹងជាផ្លូវការមកកម្ពុជា​អំពីការ​ជ្រើសរើស​អ្នកផ្សះផ្សាចំនួនពីរ​រូប​រួច​ហើយ​ដើម្បី​ចូល​រួមក្នុងយន្តការផ្សះផ្សាដោយបង្ខំ​ (Compulsory Conciliation) ក្រោមអ​នុ​សញ្ញា​អង្គ​ការ​សហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហា​ព្រំដែនសមុទ្ររវាង​ប្រទេស​ទាំងពីរ។ នេះបើតាម​អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់ BTV នៅថ្ងៃទី២២ ខែមិ​ថុនានេះ។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានប្រាប់ BTV នៅថ្ងៃទី២២ ខែមិថុនានេះថា៖ ក្រសួងការបរទេស បានទ​ទួល​ការ​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ពី​ភាគីថៃ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ អំពីជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូប។

ឯកឧត្តមបានថ្លែងថា បន្ទាប់ពីថៃជ្រើសរើសជ្រើសរើសអ្នកផ្សះផ្សា២រូបរួចហើយ គឺ​អ្នក​ផ្សះ​ផ្សា​ចំនួន ២រូបរបស់កម្ពុជា និងអ្នកផ្សះផ្សាពីររូបរបស់ថៃ និងជួបគ្នានៅបេលខាងមុខនេះ ដើម្បី​ឈាន​ទៅ​ជ្រើស​រើសប្រធានមួយរូប ដែលជាមាជិកទី៥ ហើយបង្កើត​ទៅ​ជា​គណៈកម្មការ​នៃ​អ្នក​ផ្សះ​ផ្សា​ស​ម្រាប់​ការ​ផ្ដល់យោបល់ និងអនុសាសន៍​លើ​ការ​ដោះស្រា​យ​ដោយ​សន្ដិវិធី​ជុំវិញ​បញ្ហា​ព្រំដែន​សមុទ្រ​កម្ពុជា និងថៃ។ ហើយក្នុងរយៈពេល ៣០ថ្ងៃ គឺអ្នកផ្សះផ្សាទាំង៤​រូប​នឹង​ត្រូវ​ប្រជុំ​ពិភាក្សា​ជ្រើសរើសប្រធាន។

ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីជ្រើសរើសបានប្រធានហើយ គឺគណៈកម្មការចំនួន៥រូប នឹង​ពិភាក្សានីតិវិធីផ្ទៃក្នុង ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីជ្រើសរើសបានប្រធានហើយ គឺ​គណៈកម្មការចំនួន៥រូប នឹងពិភាក្សានីតិវិធីផ្ទៃក្នុង ក្រោយពីពិភាក្សា​អនុម័ត​ទៅ​លើនី​តិ​វិធី​ផ្ទៃ​ក្នុង​រួច​ហើយ​នឹងចាប់ផ្តើមដំណើរការពេញលេញទៅតាមភាគីនីមួយៗដែលតម្រូវរបស់​គណៈកម្មការ​ផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)


អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម
2026/08/24 07:42:54 pm        114
ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី​ ប្ដេជ្ញាជំរុញទំនាក់ទំនងជាមួយកម្ពុជា ឱ្យឈានដល់កម្រិតថ្មីមួយទៀត
2026/08/24 06:49:23 pm        147
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បន្តអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះ
2026/08/24 06:14:59 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ ប្រមុខកងទ័ពប៉ាគីស្ថាន ពិភាក្សាអំពីសំណើថ្មីនៅទីក្រុងតេអេរ៉ង់ ដើម្បី​ស្ដារ​កិច្ចចរចាអាមេរិក​-អ៊ីរ៉ង់

2026/08/24 08:42:28 pm
​លោក Putin៖ ពាណិជ្ជកម្មរុស្ស៊ី-ឥណ្ឌា កើនឡើងនៅឆ្នាំនេះ ខណៈ​សហប្រតិបត្តិការ ពង្រីក​ក្នុង​​វិស័យ​ថាមពល និងជី
2026/08/24 08:33:07 pm
​អ្នកស្លាប់ដោយសាររញ្ជួយដី នៅភាគខាង​កើត​ឥណ្ឌូនេស៊ី កើនឡើងដល់យ៉ាង​តិច​ ១០០នាក់
2026/08/24 07:58:20 pm
​សហភាពអឺរ៉ុបអនុម័តជំនួយការពារជាតិថ្មីចំនួន ៧,១ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន
2026/08/24 07:45:53 pm
​សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម
2026/08/24 07:42:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/24 02:20:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm