ក្រុមប្រឹក្សាធម្មនុញ្ញប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដើម្បីតម្កល់នៅសាលារាជធានី-ខេត្ត សម្រាប់​ប្រារព្ធ​ពិធីគោរពរដ្ឋធម្មនុញ្ញ

2026/06/29 07:41:16 pm        469

ក្រុមប្រឹក្សាធម្មនុញ្ញបានរៀបចំពិធីប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លងដើម្បីតម្កល់នៅរាជធានី-ខេត្ត ទាំង​២៥ ទុកជាមង្គលវត្ថុ សម្រាប់ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រដែលរាជធានី ខេត្ត ទទួលបានស្តម្ភរដ្ឋធម្មនុញ្ញចម្លង។ ពិធីនេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកព្រឹកថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់អភិបាល អភិបាលរងរាជធានី ខេត្ត។

ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា ស្តម្ភរដ្ឋធម្មនុញ្ញចម្លង គឺជាវត្ថុតំណាងវិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ ដែលនឹងបានជាជំនួយដល់ស្មារតីមន្ត្រីរាជការត្រូវដើរតួនាទីជាគំរូក្នុងការគោរព និងអនុវត្តច្បាប់ ព្រមទាំងក្លាយជាមរតកបេតិកភណ្ឌផ្តល់ប្រយោជន៍ដល់ការសិក្សាខាងប្រវត្តិនីតិសាស្ត្រ និងសិល្បៈវប្បធម៌ប្រពៃណី។ សរុបសេចក្តីមក ការកសាង នីតិបូជនីយដ្ឋាន ពោលគឺ វិមានរដ្ឋធម្មនុញ្ញ ការបង្កើត នីតិគារវប្បវេណី ពោលគឺពិធីគោរពរដ្ឋធម្មនុញ្ញ និងការកសាងមង្គលវត្ថុ ពោលគឺ ស្តម្ភរដ្ឋធម្មនុញ្ញចម្លង តម្កល់នៅរាជធានី-ខេត្ត ទាំងអស់នេះពិតណាស់គឺជាការស្តែងឱ្យឃើញនូវការគោរពលើកតម្កើង ស្នាដៃរបស់បុព្វបុរស និងជាមោទនភាពជាតិក្នុងការសម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់។

ឯកឧត្តមបានគូសបញ្ជាក់ថា ស្តម្ភរដ្ឋធម្មនុញ្ញចម្លង គឺជាវត្ថុតំណាងវិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ ដែលនឹងបានជាជំនួយដល់ស្មារតីមន្ត្រីរាជការត្រូវដើរតួនាទីជាគំរូក្នុងការគោរព និងអនុវត្តច្បាប់ ព្រមទាំងក្លាយជាមរតកបេតិកភណ្ឌផ្តល់ប្រយោជន៍ដល់ការសិក្សាខាងប្រវត្តិនីតិសាស្ត្រ និងសិល្បៈវប្បធម៌ប្រពៃណី។

ចំណែកឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងដែលបានអញ្ជើញចូលរួមក្នុងពិធីទទួលស្តម្ភរដ្ឋធម្មនុញ្ញចម្លងបានថ្លែងថា ឯកឧត្តមវាយតម្លៃខ្ពស់បំផុតអំពីការទទួលបាននៅស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដែលជាតម្លៃ​ប្រវត្តិសាស្ត្រ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាច្បាប់កំពូលរបស់ជាតិ ហើយការដែលរដ្ឋធម្មនុញ្ញបានរៀបចំនៅស្តម្ភរដ្ឋធម្មនុញ្ញចម្លងសម្រាប់ចែកជូនតម្កល់ជាវត្ថុមង្គលសម្រាប់បណ្តារាជធានី ខេត្ត គឺពិតជាមហាអស្ចារ្យ មហាធំធេង និងជាតម្លៃប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់រាជធានី ខេត្ត ទទួលបានរដ្ឋស្តម្ភរដ្ឋធម្មនុញ្ញចម្លង។

គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញសារាចរលេខ ០១ សរ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ កំណត់យកថ្ងៃទី២៤ ខែកញ្ញា រៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ ពិធីគោរពរដ្ឋធម្មនុញ្ញ ដោយគ្រប់ក្រសួង ស្ថាប័នត្រូវរៀបចំគណៈប្រតិភូចូលរួមប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៅនីតិបូជនីយដ្ឋាន “វិមានរដ្ឋធម្មនុញ្ញ” ហើយដោយឡែកនៅរាជធានី និងតាមបណ្តាខេត្ត ត្រូវរៀបចំប្រារព្ធពិធីតាមទីតាំង និងលទ្ធភាពជាក់ស្តែង។

សូមជម្រាបជូនផងដែរថា ស្តម្ភរដ្ឋធម្មនុញ្ញគំរូដើម ដែលក្រុមប្រឹក្សាធម្មនុញ្ញ បានចាត់ចម្លងនេះ គឺជា គារវវត្ថុមួយ ដ៏សំខាន់នៃវិមានរដ្ឋធម្មនុញ្ញ បច្ចុប្បន្នត្រូវបានប្រតិស្ឋាននៅចំមណ្ឌលកណ្តាលនៃខេមរ​សន្តិមូលសាល នៃ វិមានរដ្ឋធម្មនុញ្ញ។ ស្តម្ភ​រដ្ឋធម្មនុញ្ញ នេះមានរាង៦ជ្រុង ដែលជ្រុង​ខាងមុខមានចារឹកបុព្វកថា​​រដ្ឋធម្មនុញ្ញ និង៥ជ្រុង​​ទៀតសម្រាប់ចារឹកយុទ្ធវិធីទាំងប្រាំ នៅក្នុងយុទ្ធសាស្ត្រនយោបាយ ឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពដ៏ថ្លៃថ្លារបស់ សម្តេច​​អគ្គ​មហាសេនា​​បតីតេជោ ហ៊ុន សែន គឺ បំបែក; ឯកោ; បញ្ចប់; សមាហរណ​កម្ម​; អភិវឌ្ឍន៍ តំណាងដោយព្យព្ជានៈខ្មែរចំនួនប្រាំតួ គឺ “ ប - ឯ - ប - ស - អ ”៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

មន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
2026/08/30 02:18:45 pm        1
សកម្មជនសមាជិកគណបក្សភ្លើងទៀន ចំនួន៧៣នាក់ នៅស្រុកស្អាងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
2026/08/30 01:33:06 pm        1
មោទនភាព! និស្សិតសិល្បៈសូនរូប ៤ឯកទេស ការពារសារណាបញ្ចប់បរិញ្ញាបត្រដោយជោគជ័យ
2026/08/30 11:50:02 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិមានក្រឹមឡាំង៖ ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងរុស្ស៊ីមិនមានភាពប្រសើរឡើងទេ

2026/08/30 03:09:12 pm
​មន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
2026/08/30 02:18:45 pm
​នគរបាលនិយាយថា មនុស្សម្នាក់ស្លាប់ និងជាច្រើននាក់របួស ក្នុងហេតុការណ៍បាញ់ប្រហារនៅប្រទេសស្វីស
2026/08/30 02:14:00 pm
​[UDPATE]ចំនួនអ្នកស្លាប់នៅនេប៉ាល់-ទីបេ ឡើងដល់ ៧៥០នាក់ ដោយសារទឹកជំនន់ភ្នំហិម៉ាឡៃ និងជាង ៣.០០០នាក់បាត់ខ្លួន
2026/08/30 02:03:06 pm
​សកម្មជនសមាជិកគណបក្សភ្លើងទៀន ចំនួន៧៣នាក់ នៅស្រុកស្អាងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
2026/08/30 01:33:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/30 02:43:07 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/30 05:11:31 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm