ក្នុង​ដំណើរតាមបណ្តាខេត្តភូមិភាគឦសានសម្ដេច​តេជោសរសើរចំពោះការអភិវឌ្ឍន៍​រីកចម្រើនតាមបណ្តាខេត្តនីមួយៗ

2026/07/10 09:26:17 pm        240

​ក្នុង​ដំណើរអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងបណ្តាខេត្តភូមិភាគឥសាន ចាប់ពីថ្ងៃទី ៦ ដល់​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសាទរ​និងកោតសរសើរចំពោះការអភិវឌ្ឍន៍​រីកចម្រើនក្នុងបណ្តាខេត្តនីមួយៗ ក្រោម​កិច្ចខិតខំប្រឹងប្រែងរបស់​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ និងមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ សម្តេចតេជោ​ក៏បានណែនាំ និងដាស់តឿនក្រើនរម្លឹក​អាជ្ញាធរមូលដ្ឋានក្នុងខេត្តនីមួយៗឱ្យយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗជាច្រើនដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី គ្រួសារយុទ្ធជនពលី និងអតីតយុទ្ធជន។

សម្តេចតេជោតែងតែលើកបង្ហាញពីវីរភាព និង​គុណបំណាច់ដ៏ធំធេងរបស់វីរកងទ័ពចំពោះជាតិមាតុភូមិពីព្រោះពួកគេ​​​បានយកទ្រូងទៅពាំងដើម្បីការពារជាតិមាតុភូមិ និងប្រជាជន។ ដូច្នេះ អាជ្ញាធរ​​ត្រូវទទួលបានការតបស្នងសងគុណ តាមរយៈការយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេឱ្យបានសមរម្យ។

ត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ប្រកបដោយយុត្តិធម៌ តម្លាភាព និងមិនលំអៀង​ និងត្រូវពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា និងត្រូវចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស។

សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរក្សាស្ថិរភាពជាតិ សន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយត្រូវបង្ក្រាបបទល្មើស ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យាឱ្យបាន​។

សម្ដេចតេជោក៏បានរំលឹកពីការដាក់ចេញគោលដៅសំខាន់ៗពីរក្នុងការអភិវឌ្ឍតំបន់ព្រំដែននាពេលកន្លងទៅ នោះគឺ៖ ការអភិវឌ្ឍតំបន់ព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងការប្រែក្លាយខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជា រៀបចំបាឋកថាជាស៊េរី កេរដំណែលរស់៖ គុណតម្លៃ ៧ មករា»ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ»
2026/08/23 10:35:50 am        78
សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម៤នាក់សង្ស័យប្រព្រឹត្តបទល្មើសកម្ចី​អនឡាញខុសច្បាប់
2026/08/23 09:47:51 am        138
«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
2026/08/22 09:05:52 pm        537

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[BREAKING NEWS] កងទ័ពថៃចេញការព្រមាន ក្រោយការវាយប្រហារជាច្រើនលើកនៅភាគខាងត្បូងប្រទេសថៃ

2026/08/23 10:52:30 am
​គណបក្សប្រជាជនកម្ពុជា រៀបចំបាឋកថាជាស៊េរី កេរដំណែលរស់៖ គុណតម្លៃ ៧ មករា»ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ»
2026/08/23 10:35:50 am
​សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម៤នាក់សង្ស័យប្រព្រឹត្តបទល្មើសកម្ចី​អនឡាញខុសច្បាប់
2026/08/23 09:47:51 am
​«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
2026/08/22 09:05:52 pm
​ហ្វីលីពីន បញ្ជាក់​ថា កតិកាសញ្ញាភស្តុភារកម្ម​យោធាជាមួយជប៉ុន ចូលជាធរមាន
2026/08/22 06:07:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/23 10:20:39 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm