សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង

2026/07/25 02:04:24 pm        543

​សាលាបឋមសិក្សាតាំងក្រសៅ ស្ថិតក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ទទួល​បាន​អគារ​សិក្សា​ថ្មី ១ខ្នង មានចំនួន ៥ បន្ទប់ និង សមិទ្ធផលផ្សេងៗទៀត នេះគឺជាការ​វិនិយោគ​ដែល​មាន​តម្លៃ​បំផុត​ ផ្តល់ផលប្រយោជន៍យូរអង្វែងសម្រាប់ការសិក្សា ក្នុងការរួមចំណែក លើក​កម្ពស់​ធន​ធាន​មនុស្ស​នៅ​កម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ ខ្នង មាន ៥ បន្ទប់ និងសមិទ្ធផលផ្សេងៗ នៅក្នុងសាលាបឋមសិក្សាតាំងក្រសៅ ស្ថិតក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៦, លោកជំទាវបណ្ឌិតបានបង្ហាញនូវសេចក្តីរីករាយជាអនេក ដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ នូវអគារសិក្សា ១ ខ្នង មាន ៥ បន្ទប់ និងសមិទ្ធផលផ្សេងៗ ដែលសមិទ្ធផលថ្មីនេះ ជាសក្ខីភាពបញ្ជាក់ពីការយកចិត្ត ទុកដាក់ និងការរួមចំណែកយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

លោកជំទាវបណ្ឌិតក៏បានរំលេចពីការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ បាន កំណត់វិស័យអប់រំជាអាទិភាពដ៏សំខាន់បំផុតមួយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងចីរភាព និងក៏បាន លើកឡើងអំពីការលះបង់ដ៏ធំធេងរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាង រាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងតែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធផលជាច្រើន នៅក្នុងខេត្តកំពង់ធំ មានការរីកចម្រើនជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនោះ, លោកជំទាវបណ្ឌិត ក៏បានរំលឹកដល់មាតាបិតាឱ្យបញ្ជូនកូនទៅរៀន ព្រោះនេះមិនត្រឹមតែជាកាតព្វកិច្ច របស់មាតាបិតាគ្រប់រូបនោះទេ នេះក៏ដូចជាការសន្សំប្រាក់ឱ្យកូន និងជួយស្រោចស្រង់ជីវភាពឱ្យរួចផុតពីភាពក្រីក្រដ៏មានប្រសិទ្ធភាព ផងដែរ ដូចពាក្យស្លោកមួយពោលថា៖ “ការសិក្សាគឺជាស្ពានឆ្ពោះទៅអនាគត ចង់មានថ្ងៃស្អែកទាល់តែរៀបចំពីថ្ងៃនេះ"។ ការវិនិយោគ លើការសិក្សារបស់កូន គឺជាការវិនិយោគដែលមានតម្លៃបំផុត បានផ្តល់ផលប្រយោជន៍យូរអង្វែង មិនត្រឹមតែសម្រាប់គ្រួសារតែមួយទេ គឺសម្រាប់សង្គមនិងជាតិទាំងមូលផងដែរ។ ជាក់ស្តែងកុមារនាពេលបច្ចុប្បន្ន គឺជាកម្លាំងស្នូលនាពេលអនាគត ដែលនឹងក្លាយជាអ្នក ជំនាញ អ្នកច្នៃប្រឌិត និងថ្នាក់ដឹកនាំដែលអាចនាំប្រទេសឱ្យរីកចម្រើន និងមានកិត្យានុភាពលើឆាកអន្តរជាតិ។ ការលើកទឹកចិត្តឱ្យកូន សិក្សាមិនមែនគ្រាន់តែជាការជួយកូនទេ ប៉ុន្តែជាការចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ។ ដូច្នេះសូមលោកអ៊ំ ពូ មីង បងប្អូន ជាអាណាព្យាបាល សូមបញ្ជូនកូនៗទៅសាលា ជួយលើកទឹកចិត្ត និងបង្កលក្ខណៈឱ្យកូនៗបានបន្តការសិក្សាទាំងអស់គ្នា។

 លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងធនាគារវិស័យឯកជន ដែលបានចូលរួមឧបត្ថម្ភក្នុងការសាងសង់អគារសិក្សា ១ខ្នង មាន៥បន្ទប់ ការជួសជុលកែលម្អអគារសិក្សា ១ខ្នង មាន៥បន្ទប់ និងការ សាងសង់រោងបាយថ្មី ១ខ្នង ព្រមទាំងឧបត្ថម្ភតុ កៅអី និងក្តារខៀន។ ក្នុងនោះលោកជំទាវបណ្ឌិត ក៏បាននាំយកនូវអំណោយ និង ប្រាក់ឧបត្ថម្ភដល់សាលាបឋមសិក្សាតាំងក្រសៅ, រដ្ឋបាលឃុំ, មណ្ឌលសុខភាព, យុវជនគណបក្សភូមិ, លោកគ្រូ-អ្នកគ្រូ អ៊ំ ពូ មីង អាណាព្យាបាលសិស្ស បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី




អត្ថបទដែលទាក់ទង

មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
2026/07/26 02:26:20 pm        519
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
2026/07/26 02:21:28 pm        566
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
2026/07/26 02:15:34 pm        490

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង

2026/07/26 02:55:32 pm
​មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
2026/07/26 02:26:20 pm
​គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
2026/07/26 02:21:28 pm
​គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
2026/07/26 02:15:34 pm
​បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
2026/07/26 02:09:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/27 12:16:47 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/26 07:54:58 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/26 10:13:21 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm