JBC កម្ពុជា បង្ហាញវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជា-ថៃជូនក្រុម AOT

2026/08/02 12:16:50 pm        1.8 K

ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការកិច្ចការព្រំដែន លោក ព្រំសឿន វឌ្ឍនៈ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បាន​ធ្វើបទបង្ហាញ «ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និង​បោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ» ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដឹកនាំដោយឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បាន​រម្លឹកឱ្យដឹង​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះថា បទបង្ហាញនេះធ្វើឡើង​នៅ​ខេត្តសៀមរាប​ក្នុង​គោល​បំណង​បង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់​ខ្ជាប់​នូវ​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែនដោយសន្តិវិធី ដោយពឹងផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្ត​ការ​ទ្វេភាគីដែ​ល​មាន​ស្រាប់​ជា​ពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ។

ឯកឧត្តមបានឱ្យដឹងថា តំណាងរដ្ឋលេខាធិការកិច្ចការព្រំដែនបានពន្យល់ពីដំណើរការ ការ​វាស់​វែង​ខណ្ឌសីមា ព្រំដែន រវាងប្រទេសទាំងពីរកាលពីពេលកន្លងមក។ ប៉ុន្តែ ដំណើរការវាស់វែង និង​ការ​បោះ​បង្គោលបណ្តោះអាសន្នដោយក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ ត្រូវ​បាន​អាក់​ខាន និង​ជាប់គាំងទាំងស្រុង ដោយសារកងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារ និង​ឈ្លាន​ពាន​ទឹកដីកម្ពុជានៅតំបន់ជាច្រើនតាមបណ្តោយព្រំដែន ហើយបានបន្ត​កាន់​កាប់​ដោយ​ខុស​ច្បាប់​រហូត​ដល់បច្ចុប្បន្ន បើទោះបីជាភាគីកម្ពុជាបានផ្ញើកំណត់ទូតតវ៉ាជាច្រើនលើកក៏ដោយ។

តំណាងរបស់រដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជា ក៏បានរម្លឹកពីសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥ និងកំណត់ហេតុនៃកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២៥ នៅចន្ទបុរី។ អនុលោមតាមកិច្ចព្រមព្រៀងទាំងនេះ ភាគីទាំង​ពីរ​បាន​ឯកភាព​គ្នា​បន្ត​ជំរុ​ញកា​រងារវាស់វែង និងខណ្ឌសីមានៅលើដីជាក់ស្តែងរបស់គណៈកម្មការ JBC ឱ្យបានឆាប់រហ័ស និង​ជាអាទិភាពខ្ពស់បំផុត ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និង​ដើម្បី​អនុញ្ញាត​ឱ្យប្រជាពលរ​ដ្ឋស៊ីវិល​ស្លូត​ត្រង់​របស់​កម្ពុ​ជា​អាច​វិល​ត្រលប់​ទៅ​លំនៅដ្ឋាន​វិញ​ដោយ​មិន​មាន​ការ​រារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

សូមបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយ​គោរព​គោល​ការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិ​សញ្ញា​បារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជា​លទ្ធផល​នៃ​ការងារ​ខណ្ឌ​សីមា​របស់​គណៈ​ក​ម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់​ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រម​ទាំង​កិច្ច​ព្រម​ព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

កម្ពុជាប្រកាសជាថ្មី មិនទទួលស្គាល់​ជា​ដាច់​ខាត​នូវ​ការ​កែ​ប្រែ​ខ្សែ​ព្រំដែន​ណាមួ​យ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់កម្លាំង និងការកាន់កាប់​ភ្ជាប់​ទឹកដី​ដោយ​ខុសច្បា​ប់តាម​រយៈ​ការ​បង្កើត​អង្គ​ហេតុ​សម្រេច​លើ​ទីតាំ​ងជាក់ស្តែង (fait accompli) នោះឡើយ និងបន្តធ្វើការតវ៉ាជាផ្លូវកា​រ​ទៅ​កាន់​ភាគី​ថៃ​នូវ​រាល់សកម្មភាពជាឯកតោភាគី សកម្មភាពរំលោភ​បំពាន​ណា​មួយ​របស់​ភាគី​ថៃ​មក​លើ​បូរណ​ភាព​ទឹកដីស្របច្បាប់របស់កម្ពុជា៕

អត្ថបទដែលទាក់ទង

គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឈ្វេងយល់ពីវឌ្ឍនភាពបញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៦
2026/08/19 05:07:31 pm        51
កាកបាទក្រហមកម្ពុជាបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិជូនមន្ត្រីប្រតិបត្តិជិត ១.០០០នាក់
2026/08/19 05:05:12 pm        66
រយៈពេលពីរថ្ងៃ សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង ៨០នាក់បញ្ជូនទៅមណ្ឌលកែប្រែ
2026/08/19 04:45:20 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឈ្វេងយល់ពីវឌ្ឍនភាពបញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៦

2026/08/19 05:07:31 pm
​កាកបាទក្រហមកម្ពុជាបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិជូនមន្ត្រីប្រតិបត្តិជិត ១.០០០នាក់
2026/08/19 05:05:12 pm
​លីបង់កំពុងពិចារណាលុបចោលការរឹតត្បិតចំពោះជនជាតិស៊ីរីចំនួន ៦០០.០០០ នាក់
2026/08/19 05:02:17 pm
​UN៖ ការវាយប្រហារលើបុគ្គលិកជំនួយ បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៥
2026/08/19 04:59:46 pm
​លោកTrump បង្ហោះផែនទីបង្ហាញច្រកសមុទ្រ Hormuz ថាជា «ដែនដីថ្មីរបស់អាមេរិក» មុនពេលប្រកាសថាគ្មានការចរចាជាមួយអ៊ីរ៉ង់
2026/08/19 04:57:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 02:08:48 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 05:03:32 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm