កម្ពុជា ប្ដេជ្ញារួមគ្នាជាមួយសមាជិកអាស៊ី-ប៉ាស៊ីហ្វិក ឆ្ពោះទៅ​សម្រេច​ចក្ខុ​វិស័យ​លើក​កម្ពស់​សុខភាព​សកល

2026/08/11 02:11:28 pm        304

នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋសភាជាតិកម្ពុជា បានបើក "វេទិកា​សមាជិក​សភា​អាស៊ី-ប៉ាស៊ីហ្វិក ស្ដីពី សុខភាពសកល” លើកទី៩ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល គណៈ​ប្រតិភូ​សមាជិក​សភា និងភ្ញៀវកិត្តិយសមកពី ១៥ប្រទេស។

ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានថ្លែងនៅក្នុងពិធីបើកវេទិកា ថា ការរៀបចំ​វេទិកា​លើក​ទី៩​នេះ គឺជាការជំរុញ ការគ្របដណ្ដប់សុខភាពជាសកល ដែលជាបំណង​ប្រាថ្នាដ៏​ពិសិដ្ឋ និងជាការទទួលខុសត្រូវរួមគ្នា ដើម្បីការអភិវឌ្ឍសង្គមជាតិនីមួយៗ ពីព្រោះ​ការ​អភិវឌ្ឍ​សង្គម​ជាតិ ​មិនអាចធ្វើទៅបានឡើយ បើខ្វះធនធានមនុស្ស និងកម្លាំងពលកម្ម​ដែល​មាន​សុខ​ភាព​ល្អ​។​ ហើយវេទិកានេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់​នូវ​ការគាំទ្រ​របស់​អង្គការ​សុខភាព​ពិភព​លោក ​WHO ចំពោះបណ្ដារដ្ឋសមាជិក ដើម្បីរួមគ្នាឈានទៅសម្រេចឱ្យបាន នូវគោល​ដៅ​សុខ​ភាព​ជាសកល ស្របតាមស្មារតី នៃរបបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយឈរលើមូលដ្ឋាន នៃការអនុវត្តយ៉ាតមុតស្រួច នូវអភិក្រម រដ្ឋាភិបាលទាំងមូល និងអភិក្រម សង្គមទាំងមូល។

ឯកឧត្ដមអនុប្រធានទី១ ព្រឹទ្ធសភា បានបញ្ជាក់ប្រាប់ប្រតិភូបរទេស ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការគ្របដណ្ដប់សុខភាពជាសកល ជាអាទិភាពចម្បងមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាព ដោយផ្ដល់កិច្ចគាំពារយ៉ាងពេញលេញលើការថែទាំសុខភាព តាមរយៈបណ្ណមូលនិធិសមធម៌សុខាភិបាល សម្រាប់គ្រួសារក្រីក្រ និងងាយរងហានិភ័យ និងបណ្ណបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស) សម្រាប់មន្រ្ដីរាជការ កម្មករ និយោជិត និងបុគ្គលស្វ័យនិយោជន៍តាមរយៈភាគទានដោយស្ម័គ្រចិត្ត។ ទន្ទឹមនិងនេះរាជរដ្ឋាភិបាល ក៏កំពុងខិតខំពង្រឹងសមត្ថភាពនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ទាំងសមត្ថភាពមន្រ្ដី ឧបករណ៍វេជ្ជសាស្រ្ដផង។

សូមជម្រាបជូនថា រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយ អង្គការសុខភាពពិភពលោក (WHO) ធ្វើជាម្ចាស់ផ្ទះរៀបចំ “វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្ដីពី សុខភាពសកល លើកទី៩” រៀបចំនៅ វិមានរដ្ឋសភាជាតិកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការគ្របដណ្ដប់សុខភាពជាសកលក្នុងយុគ្គសម័យ នៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសប្បនិម្មិត (AI)”។ វេទិកានេះ គឺជាព្រឹត្តការណ៍ថ្នាក់តំបន់ ដ៏មានសារៈសំខាន់ ដែលមានគណៈប្រតិភូសមាជិកសភា ដៃគូអភិវឌ្ឍ និងភ្ញៀវកិត្តិយសមកពី ១៥ប្រទេស ដើម្បីចូលរួមផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍ និងលើកកម្ពស់សេវាសុខាភាពសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក​៕ អត្ថបទ៖ លៀ ស៊ីណា



 

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថានជាមួយដៃគូប្រកាសអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាម សំណល់​រឹង​តាម​លំនៅឋាន ក្នុងក្រុងបាត់ដំបង
2026/08/18 02:48:43 pm        53
នាវាល្បាតសមុទ្ររបស់អង់គ្លេសមួយគ្រឿងនឹងចូលសំចតនៅមូលដ្ឋានសមុទ្ររាមកម្ពុជារយៈពេល ៨ថ្ងៃក្នុងខែសីហានេះ
2026/08/18 01:58:15 pm        293
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ី ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ដើម្បីបន្ត​ពង្រឹង​ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ
2026/08/18 01:57:07 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែនជាង ៣០០គ្រឿង ក្នុងរយៈពេល ១២ ម៉ោង

2026/08/18 02:55:48 pm
​អ្នកតាំងលំនៅអ៊ីស្រាអែលបានដុតបំផ្លាញចម្ការរបស់ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ WEST BANK
2026/08/18 02:51:04 pm
​ក្រសួងបរិស្ថានជាមួយដៃគូប្រកាសអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាម សំណល់​រឹង​តាម​លំនៅឋាន ក្នុងក្រុងបាត់ដំបង
2026/08/18 02:48:43 pm
​ទីប្រឹក្សានាយករដ្ឋមន្ត្រី៖ កងទ័ពអ៊ីស្រាអែល នឹងបន្តរក្សាទីតាំងឈរជើងរបស់ខ្លួន នៅតំបន់ហ្កាហ្សា
2026/08/18 02:43:27 pm
​ក្រុងមូស្គូព្រមានពីផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីដ្រូនផលិតដោយអង់គ្លេសបានវាយប្រហារចូលជ្រៅក្នុងទឹក ដីរុស្ស៊ី
2026/08/18 02:41:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm