សហគ្រិន និងម្ចាស់អាជីវកម្ម កំពុងស្វែងយល់ពី​របាំង​បច្ចេកទេស​នាំចេញ​ផលិតផល​ទៅក្រៅប្រទេស

2026/08/17 01:10:52 pm        344

ប្រធានសមាគមចំនួនពីរ ជួបជាមួយសហគ្រិន និងម្ចាស់អាជីវកម្ម ពិភាក្សាលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយអាជីវកម្ម លើខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្កង់ផលិតផលិផលលើទីផ្សារ ជាពិសេសការស្វែងយល់ និងការហែករបាំងបច្ចេកទេសជំរុញការ នាំចេញជំរុញផលិតផលកម្ពុជាទៅក្រៅប្រទេសបន្ថែម។

ថ្នាក់ដឹកនាំសមាគម សហគ្រិន និងម្ចាស់អាជីវកម្ម-ផលិតកម្ម នៅចុងសប្តាហ៍កន្លង​មកនេះ បានបើកកិច្ចពិភាក្សា និងពិគ្រោះ យោបល់ ផ្តោតលើការដោះស្រាយបញ្ហាប្រឈមថ្លៃដើមផលិតកម្មដូចជា (ថ្លៃដើមផលិត, ពង្រឹងគុណភាពនិងស្តង់ដារ, ការប្រើប្រាស់ បច្ចេកវិទ្យា និងរបាំងបច្ចេកទេសទីផ្សារ) ក្នុងគោលដៅពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងថា ជុំវិញការផលិតនៅក្នុងដំណាក់កាលចុង ក្រោយនេះឃើញថា ល្បឿននៃការផលិតរបស់សហគ្រាសក្នុងស្រុកមានការកើនឡើងគួរកត់សម្គាល់ បើធៀបនៅពេលផ្ទុះឡើងនៃវិបត្តិ ជំងឺកូវីដ-១៩ និងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ, តែទោះបីយ៉ាងណាសហគ្រិនទាំងអស់គឺត្រូវការជំនាញពិត និងជំនាញទន់ ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ននេះទុនវិនិយោគនៅមានកម្រិត ដើម្បីពង្រីកអាជីវកម្មបន្ថែម ដែលបញ្ហានេះសមាគមនិងស្វែងរកកិច្ចសហការជាមួយ ក្រសួងស្ថាប័ន និងដៃគូ ដើម្បីធ្វើឱ្យប្រសើរឡើងនៃការទទួលឥណទាន ក្នុងគោលដៅជំរុញការផលិតឱ្យកាន់តែធំ និងមានគុណភាព សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។

ឯកឧត្តមបន្ថែមថា ជាក់ស្តែងកិច្ចពិភាក្សារវាងសមាគមអភិវឌ្ឍន៍សង្គមខ្មែរ និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា ជាមួយ សហគ្រិន និងម្ចាស់អាជីវកម្ម-ផលិតកម្ម​ គឺដើម្បីឱ្យពួកគាត់បានស្វែងយល់បន្ថែមពីទីផ្សារនាំចេញ ជាពិសេសស្តង់ដារអនាម័យ និង ភូតគាមអនាម័យ ការបង្កើនគុណភាពផលិតផល និងបង្កើតម៉ាកយីហោឱ្យមានភាពជឿជាក់ ក្នុងគោលដៅហែករបាំងបច្ចេកទេស ជំរុញការនាំចេញជំរុញផលិតផលកម្ពុជាទៅក្រៅប្រទេសឱ្យកាន់តែច្រើន។

ចំណែកម្ចាស់អាជីវកម្ម បានបង្ហាញនូវមោទនភាពខណៈដែលពលរដ្ឋកម្ពុជា បាននិងកំពុងងាកមកប្រើប្រាស់ផលិតផលក្នុង ស្រុក ធ្វើឱ្យចលនាការផលិត នៅក្នុងខ្សែច្រវាក់ផលិតកម្មកំពុងបន្តមានកំណើន លើការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង ឱកាសពង្រីកទីផ្សារក្រៅស្រុកបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់ផលិតផលជាតិ និងគាំទ្រដល់កសិករដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុ ដើមផងដែរ។

ឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា លើកឡើងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះផលិតផល ខ្មែរបានហូរចូលលើទីផ្សារគួរកត់សកម្គាល់ ក្នុងនោះក៏មានផលិតផលមួយចំនួនបានកំពុងនំាចេញទៅក្រៅស្រុកផងដែរ ជាក់ស្តែងក្នុង រយៈពេល២ឆ្នាំមកនេះ ផលិតផលខ្មែរបាននាំចេញទៅកាន់ទីផ្សារកូរ៉េជាបន្តបន្ទាប់ ព្រោះសមាគមមានដៃគូរសហការដើម្បីជួយសម្រួល ដល់ការនាំចេញផលិតផលរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន បង្ហាញនិន្នាការជារចនាសម្ព័ន្ធធំៗបី ដែលជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ និងស្ថានភាពចលាចលជាប្រចាំនៅក្នុងអភិបាលកិច្ចសកល
2026/08/27 02:30:51 pm       
សម្ដេចតេជោ ហ៊ុន សែន៖ ពិភពលោកហាក់កំពុងតែភ្លេចនូវមេរៀនដ៏ល្វីងជូរចត់នៃសង្គ្រាមលោកទាំងពីរលើក
2026/08/27 01:12:55 pm       
សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
2026/08/27 12:52:20 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន បង្ហាញនិន្នាការជារចនាសម្ព័ន្ធធំៗបី ដែលជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ និងស្ថានភាពចលាចលជាប្រចាំនៅក្នុងអភិបាលកិច្ចសកល

2026/08/27 02:30:51 pm
​សម្ដេចតេជោ ហ៊ុន សែន៖ ពិភពលោកហាក់កំពុងតែភ្លេចនូវមេរៀនដ៏ល្វីងជូរចត់នៃសង្គ្រាមលោកទាំងពីរលើក
2026/08/27 01:12:55 pm
​សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
2026/08/27 12:52:20 pm
​ប្រជាជនអ៊ីរ៉ង់ គិតថាមានសម្ពាធខណៈទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកកំពុងកើនឡើង
2026/08/27 12:15:43 pm
​ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំUN៖ កងទ័ពត្រូវបានកំណត់ពេលទៅដល់តំបន់ហ្កាហ្សាដើម្បីរក្សាសន្តិភាព
2026/08/27 12:02:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/26 01:41:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/25 11:35:56 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/25 11:45:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/26 09:12:55 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm