សម្តេចធិបតី៖ ការតែងតាំងលោកស្រី កឹម មនោវិទ្យា ព្រោះគាត់មានសមត្ថភាព និងមាន​ទំនាក់ទំនងក្រៅប្រទេស

2026/08/19 01:06:46 pm        261

សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ជាថ្មីថា ការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ព្រោះគាត់មានសមត្ថភាព និងមានទំនាក់ទំនងក្រៅប្រទេសច្រើន ដែលជាពេលវេលាកម្ពុជាត្រូវការចាំបាច់។

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី​ បាន​ប្រកាស​ស្វាគមន៍បែបនេះ​ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។

ការតែងតាំងនេះត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ, សម្តេចធិបតីបានថ្លែង​បញ្ជាក់ថា លោកស្រី កឹម មនោវិទ្យា មានសមត្ថភាពខ្ពស់ និងមានបណ្តាញទំនាក់ទំនងក្រៅប្រទេសច្រើន ដែលជាធនធានចាំបាច់បំផុតសម្រាប់កម្ពុជានាពេលបច្ចុប្បន្ន។ សម្ដេច​ថ្លែង​ថា លោកស្រីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរាជរដ្ឋាភិបាលលើកិច្ចការទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ សម្ដេច​ធិបតីបានបញ្ជាក់កាលពីជំនួបជាមួយលោកស្រី មនោវិទ្យាថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ។

សម្តេចធិបតីថ្លែងថា៖«ខ្ញុំទទួលឯកឧត្ដម កឹម សុខា​ និងកូនគាត់ចូលមកគាត់នៅបក្សផ្សេង និន្នាការផ្សេង​ ឥឡូវចូលមកធ្វើប្រេសិតរបស់ខ្ញុំ, ខ្ញុំអត់បានតែងតាំងគាត់ជារដ្ឋមន្ត្រី ក្នុងជួររដ្ឋាភិបាលទេ តែជាប្រេសិតមួយដែលមានទម្ងន់អាចទៅធ្វើការបាននៅក្រៅប្រទេស។ មួយវិញទៀតគាត់ចង់ជួយយើងនៅក្នុងការវិនិយោគ បូកជាមួយរឿងព្រំដែន អាហ្នឹងគឺបញ្ជាក់ឲ្យដឹងតែម្ដង កុំឲ្យមិនដឹងថា ប្រេសិតពិសេសធ្វើអី? ហើយគាត់មានទំនាក់ទំនងច្រើន​ ចឹងយកទំនាក់ទំនងគាត់ដើម្បីធ្វើការជួយប្រទេសជាតិ ល្អជាងមានទំនាក់ទំនងទៅអង្គុយជេរឥតប្រយោជន៍។ នេះហើយជាអ្វីដែលគេហៅថា សន្ទនាវប្បធម៌ និងវប្បធម៌សន្ទនា។ នេះហើយជាការបង្រួបបង្រួមជាតិនោះ»។

សូមជម្រាបថា ការតែងតាំងលោកស្រី កឹម មនោវិទ្យានេះ បានធ្វើឡើងបន្ទាប់ពី លោក កឹម សុខា (មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ) បាននាំកូនស្រីច្បងរបស់លោកគឺលោកស្រី កឹម មនោវិទ្យា ចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយ សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេច​ធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦៕

 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបាននិងកំពុងបន្តវិនិយោគផ្លូវនៅតាមជនបទ ដើម្បីជីវភាពរស់នៅរបស់ប្រជាជន
2026/08/25 07:59:54 pm        46
អបអរសាទរ! ផលិតផលកសិផលខ្មែរជាច្រើនមុខទំនិញបានកំពុងបោះជំហានយ៉ាងខ្លាំងលើឆាកអន្តរជាតិ
2026/08/25 07:54:08 pm        107
ប៉េអឹមឃាត់ខ្លួនជនសង្ស័យប្រុស ស្រី សរុបចំនួន ៣៩នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
2026/08/25 07:22:35 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សីតុណ្ហភាពសមុទ្រសកលលោក ឡើងដល់កម្រិតខ្ពស់ជាប់កំណត់ត្រា ខណៈបាតុភូតអែល នីញ៉ូ កាន់តែខ្លាំងក្លា

2026/08/25 09:22:53 pm
​ជនមូស្លីមនៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ប្រារព្ធខួបកំណើតរបស់ព្យាការី Mohammad
2026/08/25 09:15:08 pm
​ពលរដ្ឋអ៊ីរ៉ង់អះអាងថា ទីក្រុងតេអេរ៉ង់អាចទប់ទល់បានទណ្ឌកម្ម និងសម្ពាធរបស់សហរដ្ឋអាមេរិក
2026/08/25 08:22:48 pm
​ទឹកជំនន់បានវាយប្រហារមន្ទីរពេទ្យ និងស្រុកធុរកិច្ចនៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា
2026/08/25 08:22:23 pm
​លោក Trump បញ្ជាក់​ថា កំពុងពិចារណាប្តូរឈ្មោះបឹង Ontario ទៅជាបឹងអាមេរិក ខណៈជម្លោះ​ពាណិជ្ជកម្មកាន់តែក្ដៅ
2026/08/25 08:21:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/25 08:47:18 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/25 11:35:56 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/25 11:45:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 01:57:31 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm