គណបក្សប្រជាជនកម្ពុជា បន្តរៀបចំបាឋកថាជាសេរី "កេរដំណែលរស់៖ គុណតម្លៃ ៧មករា" ប្រធានបទ «វេទិកាបើកចំហដំណើរជីវិត និង​បទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ»

2026/09/06 11:04:24 am        316

នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​ជាសមាជិកគណៈកម្មាធិកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាវាគ្មិនពិសេស ក្នុង​បាឋក​ថា​ជាសេ​រី "កេរដំណែលរស់៖ គុណតម្លៃ ៧មករា" ក្រោមប្រធានបទ "វេទិកាបើក​ចំហ​ដំណើរ​ជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ" នៅសាលប្រជុំ នៃវិមាន ៧ មករា​។

ជាកិច្ចចាប់ផ្តើមឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខានៃអគ្គធិការដ្ឋានគណៈចលនាមហាជន នៃ​គណៈកម្មាធិការ​កណ្តាល គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីប្រវត្តិសាស្ត្រ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ គឺនៅពេលដែលកម្ពុជាបានឆ្លងកាត់វិនាសកម្ម សោកនាដកម្ម ដោយឆ្លុះ​បញ្ចាំង​ពី​គុណ​តម្លៃ​មិន​អាចកាត់ថ្លៃបាននៃថ្ងៃជ័យជម្នះ ៧ មករា ដែលកើតឡើងពីការប្តេជ្ញាចិត្ត ការលះបង់ ការ​ចូល​រួម និងការរួបរួមគ្នារបស់ឥស្សរជន បញ្ញវន្តជំនាន់មុន។

ផ្សាភ្ជាប់ជាមួយការលើកឡើងនេះ ឯកឧត្តមបានគូសបញ្ជាក់ពីប្រសាសន៍ដ៏មានអត្ថន័យរបស់ សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគូស​បញ្ជាក់​ថា “ក្មេង​មាន​កម្លាំង ស្គាល់ផ្លូវ ចាស់មានបទពិសោធ”។ អនុលោមតាមការទស្សនៈដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច​តេជោ គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល ក្រោមការតម្រង់​ទិស​របស់​សម្តេច​កិត្តិ​សង្គហបណ្ឌិត បានផ្តួចផ្តើមរៀបចំវេទិកាបាឋកថាជាសេរី​ «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» នេះឡើង។

ថ្លែងក្នុងអង្គពិធី ឯកឧត្តម បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ឯកឧត្តម ខៀវ កាញារីទ្ធ ដែល​បាន​ចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមជាវាគ្មិនចែករំលែកនូវបទ ពិសោធ ប្រវត្តិអតីតកាល និង​មរតកបញ្ញា ជូនដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងមូល។ ក្នុងនាម​ជា​យុវជ​ន​ជំនាន់​ក្រោយ ឯកឧត្តមពិតមានមោទនភាព និងសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​គំរូ​វីរ​ភាព​ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានតស៊ូឥតរាថយ ក្នុង​ការ​បំពេញ​បេសកកម្ម ដើម្បីបុព្វហេតុជាតិ និងប្រជាជន៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

សម្ដេចធិបតី ផ្ដល់ ឱកាសមាសសម្រាប់ ក្រុម លោក អ៊ុំ សំអាន បង្ហាញសមត្ថភាព ជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ
2026/10/10 01:15:40 pm        1
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
2026/10/10 01:08:12 pm        1
ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ អញ្ជើញមកចូលរួមពិធីបុណ្យភ្ជុំបិណ្ឌវេនទី១៤ នៅវត្តលង្កាព្រះកុសុមារាម ដើម្បីឧទិ្ទសកុសលជូនបុព្វការីជន
2026/10/10 12:02:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី ផ្ដល់ ឱកាសមាសសម្រាប់ ក្រុម លោក អ៊ុំ សំអាន បង្ហាញសមត្ថភាព ជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ

2026/10/10 01:15:40 pm
​ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
2026/10/10 01:08:12 pm
​ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ អញ្ជើញមកចូលរួមពិធីបុណ្យភ្ជុំបិណ្ឌវេនទី១៤ នៅវត្តលង្កាព្រះកុសុមារាម ដើម្បីឧទិ្ទសកុសលជូនបុព្វការីជន
2026/10/10 12:02:14 pm
​អង្គការជាង ១០០ ព្រមានថា បទឈប់បាញ់នៅហ្កាហ្សាមានតែឈ្មោះ ខណៈពលរដ្ឋប៉ាឡេស្ទីន នៅតែរងទុក្ខវេទនា
2026/10/10 10:17:19 am
​អ្នកនាំពាក្យក្រសួងបរិស្ថាន៖ សំរាម និងសំណល់ប្លាស្ទិក នៅតាមទីប្រជុំជន និងទីវត្តអារាម មានការទុកដាក់បានស្អាត
2026/10/09 09:49:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/09 09:06:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/10 10:14:09 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/08 08:20:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm