សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជាកិត្តិយសជូន ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

2026/09/11 03:08:25 pm        129

នៅវេលាថ្ងៃត្រង់ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីជំនួបពិភាក្សារួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជាកិត្តិយសជូន ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូ ក្នុងឱកាសដែល ឯកឧត្ដម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមប្រធានាធិបតី និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

សម្តេចមានសេចក្តីសោមនស្សរីករាយណាស់ ដោយមានកិត្តិយសរៀបចំពិធីលៀងសាយភោជន៍ជាកិត្តិយសនាឱកាសនេះ។សម្តេចសូមអបអរសាទរចំពោះឯកឧត្តមប្រធានាធិបតី ដែលបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជាមួយគ្នានេះសម្តេចមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមប្រធានា​ធិបតី មីយ៉ាន់ម៉ានឹងសម្រេចបានការងារអាទិភាពទាំងឡាយដែលរដ្ឋាភិបាលរបស់ឯកឧត្តមបានដាក់ចេញ។

ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីនាពេលនេះ ជាសក្ខីភាពនៃការបញ្ជាក់ អំពីមិត្តភាពដ៏យូរអង្វែង ជួយរឹតបន្តឹងចំណងមិត្តភាព និងលើកកម្ពស់ភាពជាដៃគូ​ដ៏ជិតស្និទ្ធរបស់ប្រទេសយើងទាំងពីរ។

ក្នុងឱកាសទស្សនកិច្ចរបស់ ឯកឧត្តម ប្រធានាធិបតី នាពេលនេះ បានផ្តល់ឱកាសដល់យើងទាំងពីរ បានពិភាក្សានិងផ្លាស់ប្តូរទស្សនៈ​យ៉ាង​ស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់តំបន់ និងអន្តរជាតិ ហើយឈានទៅ​រក​ការឯកភាពគ្នា បង្កើនកិច្ចខិតខំប្រឹងប្រែងសំដៅធ្វើឱ្យបាននូវផលប្រយោជន៍ជាផ្លែផ្កា ជូនប្រជាជាតិ និងប្រជាជននៃប្រទេសយើងទាំងពីរ។

កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា។

សម្តេចពិតជារីករាយ និងសូមវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃ​កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូកន្លងមករវាងប្រទេសយើងទាំងពីរ ទៅ​លើពហុវិស័យប្រកបដោយផ្លែផ្ការួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ អប់រំ ព័ត៌មាន និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ជាពិសេសការប្រកាន់ ឥរិយាបថសាមគ្គីភាពគ្នាយ៉ាងស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមកនៅក្នុងសហគមន៍ អាស៊ាន និងនៅលើឆាកអន្តរជាតិ តាមរយៈការថែរក្សាការពារដោយសន្តិវិធី​​នូវ​ឧត្តមគតិរួម ផលប្រយោជន៍រួមនៃប្រទេសយើងទាំងពីរ ព្រមទាំងភាពជាដៃគូដ៏រឹងមាំ ទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងមីយ៉ាន់ម៉ា នឹងបន្តរីកចម្រើនឥតឈប់ឈរ។

សម្តេចសូមជូនពរ ឯកឧត្តមប្រធានាធិបតី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ សូមមានសុខភាពល្អប្រសើរ ទទួលបានជោគជ័យនិងពោរពេញដោយថាមភាព ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

 

អត្ថបទដែលទាក់ទង

កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
2026/09/11 10:06:28 pm        1
ទេសាភិបាលធនាគារជាតិ ជួបសំណេះសំណាលសិស្សប្រឡងបាក់ឌុប និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
2026/09/11 07:33:53 pm        1
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
2026/09/11 06:26:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក

2026/09/11 10:06:28 pm
​ទេសាភិបាលធនាគារជាតិ ជួបសំណេះសំណាលសិស្សប្រឡងបាក់ឌុប និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
2026/09/11 07:33:53 pm
​លោក Bessent៖ រដ្ឋបាលលោក Trump នឹងដាក់ទណ្ឌកម្មលើធនាគារដ៏ធំមួយ នៅថ្ងៃទី១៤ ខែកញ្ញា
2026/09/11 07:05:50 pm
​អភិបាលក្រុង៖ ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីលើស្ថានីយប្រេងនៅក្រុងគីវ សម្លាប់មនុស្ស ២នាក់និង ៤នាក់ រងរបួស
2026/09/11 06:49:23 pm
​កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
2026/09/11 06:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/10 02:40:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/10 06:58:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/10 07:02:33 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm