អ៊ីរ៉ង់ផ្ដួចផ្ដើមបង្កើត «គណៈកម្មការធុរកិច្ចរួមគ្នា» ជាមួយកម្ពុជា ដើម្បីបើកផ្លូវសហប្រតិបត្តិការពាណិជ្ជកម្ម ថាមពល និងបច្ចេកវិទ្យា

2026/09/11 04:07:07 pm        1.9 K

ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានបង្ហាញគំនិតផ្ដួចផ្ដើមក្នុងការបង្កើត «គណៈកម្មការធុរកិច្ចរួមគ្នា» រវាងអ៊ីរ៉ង់ និងកម្ពុជា ដើម្បីជំរុញសន្ទុះពាណិជ្ជកម្ម និងការវិនិយោគលើវិស័យយុទ្ធសាស្ត្រសំខាន់ៗ ស្របពេលដែលរដ្ឋសភាកម្ពុជាប្រកាសគាំទ្រពេញទំហឹងដល់កិច្ចសហប្រតិបត្តិការទ្វេភាគី និងការទូតសភា។

គំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់នេះ ត្រូវបានលើកឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

ក្នុងជំនួបនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និងឯកឧត្តមឯកអគ្គរដ្ឋទូតឥស្លាមអ៊ីរ៉ង់ បានពិភាក្សាលើការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ដោយផ្ដោតលើវិស័យអាទិភាពជាច្រើន រួមមាន៖

· សេដ្ឋកិច្ច និងធុរកិច្ច៖ ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ទេសចរណ៍ វប្បធម៌ បណ្ដាញតភ្ជាប់ការដឹកជញ្ជូន និងភស្តុភារកម្ម។

· ថាមពល និងឧស្សាហកម្មធុនធ្ងន់៖ វិស័យប្រេងកាត ឧស្ម័ន និងការអភិវឌ្ឍថាមពល។

· វិទ្យាសាស្ត្រ និងនវានុវត្តន៍៖ ការចែករំលែកបទពិសោធន៍លើបច្ចេកវិទ្យាណាណូ (Nano-technology) និងបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ពីទិសដៅពង្រឹងការទូតសភា តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដើម្បីដោះដូរបទពិសោធន៍លើការងារនីតិកម្ម និងការអនុវត្តមុខងារត្រួតពិនិត្យ។ បន្ថែមលើនេះ ឯកឧត្តមអនុប្រធានទី១ បានជម្រាបជូនភាគីអ៊ីរ៉ង់អំពីវឌ្ឍនភាពនៃការកែទម្រង់ផ្ទៃក្នុងយ៉ាងស៊ីជម្រៅរបស់រដ្ឋសភាកម្ពុជានីតិកាលទី៧ ឆ្ពោះទៅរកការក្លាយជា «សភាឌីជីថល» (E-Parliament) សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋ។

ជាការឆ្លើយតប ឯកឧត្តម Akbar Ghasemi Ali Abadi បានប្តេជ្ញាចិត្តថានឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ដើម្បីប្រែក្លាយទំនាក់ទំនងទ្វេភាគីឱ្យទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសការជំរុញឱ្យលេចចេញជារូបរាងនូវគណៈកម្មការធុរកិច្ចរួមគ្នានេះតែម្តង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអះអាងជាថ្មីថា រដ្ឋសភាកម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសហការពេញលេញជាមួយស្ថានទូតអ៊ីរ៉ង់ ដើម្បីធានាឱ្យបេសកកម្មការទូតនេះទទួលបានសមិទ្ធផលផ្លែផ្កាជាអតិបរមា ជូនដល់ប្រជាជាតិនៃប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា ​«ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»
2026/10/08 06:54:32 pm        1
បេក្ខជនជាប់ប្រមុងការប្រឡងគ្រូបឋមកាលពីឆ្នាំមុន បន្តទទួលបានឱកាសចាប់ប៉ុស្តិ៍បង្រៀននៅឆ្នាំសិក្សាថ្មី
2026/10/08 05:54:22 pm        1
ពេទ្យរដ្ឋ ពង្រឹងសមត្ថភាពវិនិច្ឆ័យជំងឺ ទប់ស្កាត់ជំងឺធ្ងន់ លើកកម្ពស់សុខភាពពលរដ្ឋតាមចក្ខុវិស័យរដ្ឋាភិបាល
2026/10/08 05:47:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឆាំងឥណ្ឌា តវ៉ាប្រឆាំង​វិធានការរបស់នគរបាល​លើសមាជិកសភា និងជំរុញ​ឱ្យប្រមុខ​បោះឆ្នោតចុះ​ពីតំណែង

2026/10/08 07:22:38 pm
​ទីក្រុង Liege របស់បែលហ្ស៊ិក ហាមជួបជុំគ្នាតាមដងផ្លូវលើសពី ៣នាក់ ស្រប​ពេលមានការតវ៉ារបស់សិស្ស-និស្សិត
2026/10/08 07:17:13 pm
​ប្រធានាធិបតីហ្វីលីពីន៖ ការចរចាលើក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង កំពុងមាន «វឌ្ឍនភាពល្អ»
2026/10/08 07:13:49 pm
​សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា ​«ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»
2026/10/08 06:54:32 pm
​CNN, MS NOW និង Politico នឹងស្នើឱ្យចៅក្រមរារាំងការហាមឃាត់របស់សេតវិមានរយៈពេលវែង
2026/10/08 06:27:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/08 09:55:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/08 08:20:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/08 01:37:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm