យុវជនកម្ពុជា ប្តេជ្ញាអភិវឌ្ឍខ្លួនឱ្យក្លាយជាសហគ្រិនឆ្នើម ជំរុញកែច្នៃ និង​បង្កើត​ផលិតផល​ថ្មីៗ​លើ​ទីផ្សារ​

2026/09/15 12:48:26 pm        489

យុវជនកម្ពុជាប្តេជ្ញាខ្ពស់ជំរុញអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាសហគ្រិនឆ្នើម និង​ជា​ធុរកិច្ច​ដែល​មាន​​សក្តានុពល តាមរយៈការកែច្នៃ និងជំរុញបង្កើតនូវផលិតផលថ្មីៗ បំពេញ​តម្រូវ​ការ​ទីផ្សារ​ដែល​មិនទាន់មាន និងបង្កើតនូវតម្លៃបន្ថែម វិស័យការងារ និងគាំទ្រ ដល់​កំណើន​សេដ្ឋកិច្ច​។

កញ្ញា ទាវ ណាផា និស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា តំណាង​ឱ្យ​ក្រុម​ដែល​ជាប់​ជ័យ​លាភី​លេខ​១ ពាន់រង្វាន់ត្នោតមាស លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការសិក្សា និង​ការ​អភិវឌ្ឍ​ជំនាញ និងការកែច្នៃផលិតផល នេះថា វិស័យអប់រំ និងការ បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ​កំពុងមានការអភិវឌ្ឍរីកចម្រើនគួរកត់សម្គាល់ តាមរយៈការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​រាជ​រដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ជាក់ស្តែងការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស ​រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ ជាតិបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជា​ជីវៈ​ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យត្រូវបានជំរុញយ៉ាងសកម្ម។

កញ្ញារូបនេះ បន្តថា ចំពោះការទទួលបានជ័យលាភីលេខ១ នៃពានរង្វាន់ត្នោតមាស មិនមែនកើតឡើងដោយចៃដន្យនោះទេ ពោលគឺកើតចេញពីការខិតខំប្រឹងប្រែងក្នុងការសិក្សា និងការស្វែងយល់បន្ថែមពីអត្ថប្រយោជន៍លើការកែច្នៃ និងការជ្រើសរើសយក កសិផលសម្រាប់ការកែច្នៃ ជាក់ស្តែងក្រុមរបស់ពួកគាត់បានសម្រេចយកគ្រាប់ស្វាយចន្ទី ដែលកំពុងសំបូរនៅក្នុងស្រុកយកមកកែច្នៃ ចេញជាភេសជ្ជៈ​ប្រូបាយ​អូ​ទិក ដែលផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់ប្រព័ន្ធរំលាយអាហារ ក្រពះ និងពោះវៀន។ តាមរយៈនេះដែរ ពួកគាត់ក៏មានមហិ្ឆតារួមគ្នាបង្កើតឱ្យចេញជាផលិតផលសម្រេច និងការបង្កើតផលិតផលផ្សេងៗទៀតគំាទ្រដល់ទីផ្សារ។

កញ្ញា តាំង ពេជ្រ និមល និស្សិតមកពីវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម តំណាងក្រុមដែលជាប់ជ័យលាភីលេខ១ នៃ ពានរង្វាន់គីណាល់ ដែលជ្រើសយកប្រធានបទ (លក្ខណៈសម្បត្តិរបស់សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទឹកផ្លែញរត្រាំ) មកប្រកួត ប្រជែង លើកឡើងថា ទាក់ទងវិស័យសុខាភិបាលនេះឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាលបានវិនិយោគយ៉ាងសកម្មលើយុទ្ធ សាស្ត្រគន្លឹះ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេវាសុខាភិបាល ធនធានមនុស្ស និងប្រព័ន្ធគាំពារសុខភាពជាសកលជាដើម ។ បញ្ហានេះនៅពេលខាងមុខ ពួកគាត់នឹងខិតខំប្រឹងប្រែងឱ្យក្លាយជាបុគ្គលដែលមានសក្តានុពល ចូលរួមបង្កើតនូវផលិតផលឱ្យកាន់តែ សំបូរបែប កាត់បន្ថយការនាំចូល និងការនាំចេញ។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ លើកឡើងថា មូលនិធិគីណាល់បានបង្កើតឡើងនៅឆ្នាំ២០១៧ មូលនិធិក៏បានបង្កើត​ឱ្យ​កម្មវិធីពានរង្វាន់ត្នោតមាស សម្រាប់​ផ្តល់​ឱកាស​​ប្រកួតប្រជែងសម្រាប់និស្សិត ផ្នែកកសិកម្ម និងកែច្នៃចំណី អាហារ។ រៀងរាល់ឆ្នាំកម្មវិធី​ទាំង​ពីរ​នេះ ​បានក្លាយ​ជា​ចលករ​ក្នុង​ការ​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ដល់​យុវជន​ជំនាន់ក្រោយ​ ចូលរួម​​សិក្សារ​ស្រាវ​ជ្រាវ​បណ្តុះគំនិត និងបង្កើត​ច្នៃប្រឌិតថ្មី​ ដើម្បី​ចូលរួម​អភិវឌ្ឍន៍ វិស័យ​កែច្នៃ​ផលិត​ផល​កសិកម្ម​នៅ​កម្ពុជា និង​ចូល​រួម​ផ្តល់​​តម្លៃ​បន្ថែម​ដល់​កសិផល​ពី​ទីជន​បទ និងរួមចំណែក​ដល់​ការ​អភិវឌ្ឍសុខភាព សាធារណៈផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»
2026/10/22 11:35:29 am        1
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រកាសជាផ្លូវការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និង មធ្យមឆ្នាំ២០២៦-២០៣០
2026/10/22 10:54:15 am        1
អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់រង្វាន់ខួបលើកទី១ គឺផ្ទះល្វែងចំនួនមួយខ្នង
2026/10/21 07:51:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពានមជ្ឈិម​វ័យ​លើកទី១ រៀបចំដោយស.ស.យ.ក. ស្វាយរៀង ចាប់ផ្ដើមការប្រកួតចុងសប្ដាហ៍នេះ

2026/10/22 12:17:29 pm
​បាត់ដំបងយកឈ្នះកោះកុង ១-០ ក្នុងជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
2026/10/22 12:10:34 pm
​មន្ត្រីកោះតៃវ៉ាន់ព្រមានពីការកើនឡើងវត្តមានឆ្មាំល្បាតឆ្នេរ និងកងជីវពលចិននៅជុំវិញកោះ
2026/10/22 12:04:34 pm
​អង្គការការពារសិទ្ធិសត្វជំរុញឱ្យ Crystal Palace បញ្ឈប់​ការ​ប្រើ​ឥន្ទ្រី​រស់​ជា​សត្វ​តំណាង​ក្នុង​ពហុកីឡដ្ឋាន
2026/10/22 11:53:06 am
​ត្បូងឃ្មុំឈ្នះទាំងមិនសប្បាយចិត្ត ខណៈព្រះសីហនុមិនរំពឹងសំណាងនៅជើងទី២ ក្នុងវគ្គ ១/២ ពានសម្ដេចតេជោ-ថ្នាក់ខេត្ត
2026/10/22 11:45:27 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/22 10:26:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/21 09:41:12 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm