អ្នកវិភាគ៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅកម្ពុជា ពិតជាមានសំខាន់សម្រាប់​ទំនាក់ទំនងប្រទេសទាំងពីរ

2026/10/08 03:39:48 pm        403

ភ្នំពេញ ៖ អ្នកវិភាគបានបង្ហាញសុទិដ្ឋនិយមថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញមកព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៦ គឺពិតជាមានសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងការពង្រឹងវិស័យទំនាក់ទំនង វិស័យការពារជាតិ វិស័យសន្តិសុខសណ្តាប់ធ្នាប់ និងពង្រីកវិសាលភាពលើវិស័យពាណិជ្ជកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច។

លោក ហេង ម៉េងលី អ្នកវិភាគបានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឡេ មិញហ៊ឹង អញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នេះ ខ្ញុំមើលឃើញថាគឺជារឿងសំខាន់នៃទំនាក់ទំនងរវាងប្រទេស ដែល​អតីតកាលជាបងប្អូន និងមានអនាគតយូរអង្វែងជាមួយគ្នា ខណៈដែលឯកឧត្តមក៏ត្រូវបានសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសប្រទានអនុញ្ញាតដល់ឯកឧត្តម ក្រាបថ្វាយបង្គំសម្តែងនូវសេចក្តីគោរពស្រឡាញ់រាប់អានក្នុងមិត្តភាពដ៏ខ្លាំងក្លា។ ឯកឧត្តម នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏នឹងជួបជាមួយនិងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា នៅក្នុងអង្គនីតិបញ្ញត្តិ ដែលខ្ញុំជឿថាជំនួបនេះ នឹងមានកិច្ចពិភាក្សាអំពីយន្តការច្បាប់ ដើម្បីធ្វើយ៉ាងណាឱ្យរដ្ឋនីមួយៗនៅក្នុងតំបន់ ក៏ដូចជាពិភពលោក គោរពនិងអនុវត្តច្បាប់អន្តរជាតិឱ្យបានមុតមាំ ហើយជាពិសេស គឺក្នុងនាមជាសមាជិកនៃប្រទេសអាស៊ានដែលមានធម្មនុញ្ញរបស់ខ្លួនផងនោះ ខ្ញុំរឹតតែជឿថា ជំនួបរវាងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយនិងសម្តេចតេជោ ក៏ដូចជាសម្តេចប្រធានរដ្ឋសភា នឹងជំរុញឱ្យមានការគោរពធម្មនុញ្ញអាស៊ាន ដើម្បីរក្សានូវសន្តិសុខតំបន់អាស៊ានរបស់ខ្លួន និងតំបន់នៅក្នុងពិភពលោកផងដែរ។

អ្នកវិភាគរូបនេះបានបន្តទៀតថា ជំនួបរវាងឯកឧត្តម ឡេ មិញហ៊ឹង ជាមួយនិងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំនីតិប្រតិបត្តិ ក៏នឹងមានកិច្ចពិភាក្សាសំខាន់ៗជាច្រើន ដែលពាក់ព័ន្ធជាមួយនិងការពង្រឹងវិស័យទំនាក់ទំនង វិស័យការពារជាតិ វិស័យសន្តិសុខសណ្តាប់ធ្នាប់ និងពង្រីកវិសាលភាពលើវិស័យពាណិជ្ជកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយមានកិច្ចព្រមព្រៀងធុរកិច្ចសំខាន់ៗមួយចំនួន ដើម្បីធានាថាប្រជាជននៃប្រទេសទាំងពីរ មានភាពធន់ក្នុងសុខុមាលភាពនៃកំណើនជីវភាពរស់នៅ បានល្អប្រសើរ។ដូច្នេះហើយ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកកម្ពុជានេះ គឺខ្ញុំរឹតតែមើលឃើញថា គឺជានិមិត្តរូប មិនត្រឹមតែជាការពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែគឺជាការពង្រឹងទំនាក់ទំនងទៅលើវិស័យសំខាន់ៗមួយចំនួនដូចរៀបរាប់ខាងលើ ដើម្បីធ្វើជាប្រយោជន៍ ជំរុញឱ្យមានការគោរពច្បាប់អន្តរជាតិ និងគោរពនូវដែនអធិបតេយ្យភាពរបស់ផងគ្នា ក្នុងការធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ តំបន់អាស៊ីអាគ្នេយ៍ទាំងមូល ឱ្យបានល្អប្រសើរ និងធ្វើឱ្យប្រជាជនរបស់យើងទាំងពីរ ក៏ដូចជាប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះទាំងមូល អាចប្រកបរបររកស៊ីជាមួយគ្នា ជាពិសេសគឺប្រទេសជិតខាង ជាប់ភូមិផងរបងជាមួយគ្នានេះ មានទំនាក់ទំនងស្អិតរមួតក្នុងការអភិវឌ្ឍជីវភាពប្រចាំថ្ងៃ។

សូមជម្រាបថា តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសបំពេញទសន្សនិច្ចនេះឯកឧត្តម ឡេ មិញហ៊ឹង នឹងចូលគាល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះបរមរាជវាំង។ ឯកឧត្តមក៏មានជំនួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន​ ម៉ាណែត៕ អត្ថបទ៖ វង្ស សុភាព


អត្ថបទដែលទាក់ទង

ក្រសួងរ៉ែចេញសេចក្តីប្រកាសព័ត៌មាន នៃការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅតំបន់មេសំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
2026/10/23 09:42:40 pm        1
កម្ពុជា-អាហ្វ្រិកឯកភាពពង្រឹងផ្នែកពាក់ព័ន្ធលើវិស័យហិរញ្ញវត្ថុ និងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រទេសទាំងពីរ
2026/10/23 09:38:23 pm        1
លោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
2026/10/23 08:46:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងរ៉ែចេញសេចក្តីប្រកាសព័ត៌មាន នៃការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅតំបន់មេសំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

2026/10/23 09:42:40 pm
​កម្ពុជា-អាហ្វ្រិកឯកភាពពង្រឹងផ្នែកពាក់ព័ន្ធលើវិស័យហិរញ្ញវត្ថុ និងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រទេសទាំងពីរ
2026/10/23 09:38:23 pm
​លោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
2026/10/23 08:46:52 pm
​រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ
2026/10/23 08:27:42 pm
​ការងារស្ថាបនា ស្តារ ថែទំា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល
2026/10/23 08:11:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/23 08:33:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm