យុវតីក្លាហានស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាដោយសារឈឺចាប់នឹងការឈ្លានពានរបស់ថៃ

2026/10/08 04:08:06 pm        417

កាតព្វកិច្ចយោធាច្បាប់តម្រូវសម្រាប់បុរស ប៉ុន្តែដោយសារភាពក្លាហាន និងការឈឺចាប់ដោយសារថៃឈ្លានពានមកលើទឹកដីខ្មែរធ្វើឱ្យយុវតីជាច្រើននាក់បានស្ម័គ្រចិត្តសុំចូលបំពេញកាតព្វកិច្ចយោធាជាបន្តបន្ទាប់។ជាក់ស្ដែងយុវតីមួយចំនួននៅក្នុងខេត្តបាត់ដំបងក៏បានស្ម័គ្រចិត្តសុំចូលបំពេញកាតព្វកិច្ចយោធាផងដែរ។

ការស្ម័គ្រចិត្តសុំចូលបំពេញកាតព្វកិច្ចយោធានេះ ត្រូវបានយុវតី អះអាងថា ពួកគេទន្ទឹងរង់ចាំឱកាសនេះជាយូរមកហើយដើម្បីបានរួមចំណែកការពារបូរណភាពទឹកដី និងប្រជាជន។

យុវតី បានបង្ហាញអារម្មណ៍រំភើប និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាដើម្បីផ្ដល់ឱកាសឱ្យកូនខ្មែរចូលរួមរៀនសូត្រ ហ្វឹកហាត់ និងអភិវឌ្ឍខ្លួនរួមចំណែកបំពេញកាតព្វកិច្ចចំពោះជាតិ។

យុវតីដែលមកទទួលពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា បានអំពាវនាវដល់កូនខ្មែរទាំងបុរស និងស្រ្តី ឱ្យចូលរួមដាក់ពាក្យស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ដើម្បីមានឱកាសហ្វឹកហាត់កាយសម្បទា ចំណេះជំនាញ ចៀសឆ្ងាយពីគ្រឿងញៀន និងក្លាយជាធនធានមនុស្សសម្រាប់ជាតិ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តន៍ច្បាប់ស្ដីពីកាតព្វកិច្ចយោធាដើម្បីផ្ដល់ឱកាសឱ្យយុវជនជំនាន់ថ្មីមានលទ្ធភាពក្នុងការចូលរួមការពារជាតិ ប្រកបដោយវិន័យ មានការលត់ដំ មានកាយសម្បទារឹងមាំ មានជំនាញវិជ្ជាជីវៈ មានឆន្ទៈ មនសិការ ឧត្តមគតិស្នេហាជាតិ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយភាពអង់អាចក្លាហានដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រមទាំងក្លាយជាធនធានមនុស្សដែលស្ថាប័នរដ្ឋ និងឯកជនចង់បានយកទៅបម្រើការ។

ការចែកពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាធ្វើឡើងនៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទអាយុ១៨–២៥ឆ្នាំ៕

អត្ថបទដែលទាក់ទង

ក្រសួងរ៉ែចេញសេចក្តីប្រកាសព័ត៌មាន នៃការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅតំបន់មេសំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
2026/10/23 09:42:40 pm        1
កម្ពុជា-អាហ្វ្រិកឯកភាពពង្រឹងផ្នែកពាក់ព័ន្ធលើវិស័យហិរញ្ញវត្ថុ និងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រទេសទាំងពីរ
2026/10/23 09:38:23 pm        1
លោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
2026/10/23 08:46:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងរ៉ែចេញសេចក្តីប្រកាសព័ត៌មាន នៃការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅតំបន់មេសំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

2026/10/23 09:42:40 pm
​កម្ពុជា-អាហ្វ្រិកឯកភាពពង្រឹងផ្នែកពាក់ព័ន្ធលើវិស័យហិរញ្ញវត្ថុ និងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រទេសទាំងពីរ
2026/10/23 09:38:23 pm
​លោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
2026/10/23 08:46:52 pm
​រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ
2026/10/23 08:27:42 pm
​ការងារស្ថាបនា ស្តារ ថែទំា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល
2026/10/23 08:11:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/23 08:33:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm