សមាជិក Flash KH បង្ហាញសញ្ញាណវិជ្ជមានក្រុម ទោះបីរបូតកៅអីកំពូលតារាង MPL ត្រឹម​សប្ដាហ៍​ទី៣

2026/10/19 12:29:10 pm        451

បន្ទាប់ពីគ្រងតំណែងកំពូលតារាង ២សប្ដាហ៍ជាប់គ្នា មុនសម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រុម Team Flash KH ធ្លាក់មកឈរលេខរៀងទី៣ វិញហើយ ក្រោយភ្លាត់ចាញ់ក្នុងការប្រកួតទី៤ ទល់​ក្រុម Valhalla ១-២ មុនយកឈ្នះលើក្រុម Galaxy Legends ដោយលទ្ធផល ២-០ នៃ​ព្រឹត្តិការណ៍​លីគ​អាជីពកីឡាអេឡិចត្រូនិក MPL-Cambodia រដូវកាលទី១១ កាលពីចុង​សប្ដាហ៍​កន្លង​ទៅ។

ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះ ឈ្នះ៤ និងចាញ់ ១ Team Flash KH ត្រូវបានចាត់​ទុក​ជា​ក្រុម​គ្រោះ​ថ្នាក់​មួយក្នុងរដូវកាលនេះ តែកីឡាករ ឈួន ផេងគង់ លើកឡើងថា ក្រុមខ្លួនផ្ដោត​លើ​អនាគត​ជាងអតីតកាល ។ តែបែបនេះក្ដី រូបគេមើលឃើញក្រុមពិតជាមានប្រៀបបន្ដិច បន្ទាប់​​ពី​ការ​រៀបចំក្រុមបានល្អប្រសើរជាងរដូវកាលមុន ហើយពួកគេនឹងខំប្រឹងបន្ថែម ដើម្បីឈាន​ទៅ​សម្រេច​គោល​ដៅដណ្ដើមជើងឯក។

ទន្ទឹមជាមួយគ្នាលោក ភា សុក្រាម គ្រូបង្វឹកក្រុមកំពុងឡើងដៃដែលថា ទោះបីក្រុមកំពុង​មាន​ស្ថាន​ភាព​ល្អ​ប្រសើរ​យ៉ាងណា តែការខិតខំអភិវឌ្ឍន៍សមត្ថភាពរួមគ្នានៅតែបន្ដ ដ្បិតនៅសល់​ការ​ប្រកួត​ជា​ច្រើន​ទៀត ដែលសុទ្ធតែជាក្រុមខ្លាំង។

ក្រឡេកមកចាប់អារម្មណ៍លទ្ធផលបណ្ដោះអាសន្ន ក្នុងតារាងចំណាត់ថ្នាក់ នៃព្រឹត្តិការណ៍ MPL-Cambodia រដូវកាលទី១១ ក្រោយបញ្ចប់វគ្គវិលជុំសន្សំពិន្ទុ សប្ដាហ៍ទី៣ គឺក្រុម Vigor Apex បាន​ហក់ទៅឈរកំពូលតារាងបណ្ដោះអាសន្ន ជាមួយកំណត់ត្រាមិនចាញ់សោះ ពោលគឺឈ្នះ ៥​ប្រកួត​ជាប់​ៗគ្នា គ្រាដែលក្រុមការពារជើងឯក Pro E-Sports បានឈរលេខ២ មាន ៥ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះ ៥ និងចាញ់ ១។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្រុម Galaxy Legends បានធ្លាក់ចូលក្នុងតំបន់គ្រោះថ្នាក់ ដោយឈរលេខរៀងទី៧បណ្ដោះអាសន្ន ក្នុងចំណោម ១០ក្រុម ក្រោយឆ្លងកាត់ ៦ប្រកួតឈ្នះ២ និងចាញ់ ៤ ។ លទ្ធផលនេះ ធ្វើឲ្យពួកគេប្រឈមនឹងការលំបាកក្នុងការប្រជែងកៅអីវគ្គ Playoffs ទោះបីពួកគេនៅសល់ ៣ប្រកួតក្នុងដៃទៀតក្ដី៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កីឡាការិនី​លោតទឹកកាណាដា Molly Carlson បង្កើតប្រវត្តិសាស្ត្រ ក្លាយ​ជា​កីឡាការិនី​ដំបូង​លោត​ពី​លើផ្ទាំងទឹកកក
2026/10/23 03:18:16 pm        1
Bruno Fernandes បន្តកាន់តំណែងប្រធានក្រុម Man Utd ដដែល ក្រោយរិះគន់លោក Michael Carrick
2026/10/23 02:00:29 pm        1
អ្នកគ្រប់គ្រងក្លិបនាគរាជចតុមុខ៖ ការហាត់កីឡាប្រយុទ្ធ ត្រូវការអ្វីថ្មី ប្លែក ដើម្បអភិវឌ្ឍន៍ខ្លួន និងបើកឱកាសកាន់តែធំ
2026/10/23 01:08:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ

2026/10/25 05:15:28 pm
​កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
2026/10/25 05:03:38 pm
​ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
2026/10/25 04:46:44 pm
​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
2026/10/25 04:36:57 pm
​សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
2026/10/25 04:14:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/25 08:36:11 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/25 03:43:41 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm