គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមសន្និសីទពិភពលោក ស្តីពីឱសថបុរាណឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

2026/10/27 04:14:45 pm        233

សាធារណរដ្ឋប្រជាមានិតចិន៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការអមដំណើរដោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង សេនា ទីប្រឹក្សាក្រសួងសុខាភិបាល និងលោកឱសថការី ប៉ុល សម្បត្តិ មន្ត្រីបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ (NCTM) បានអញ្ជើញចូលរួមសន្និសីទពិភពលោកស្តីពីឱសថបុរាណឆ្នាំ២០២៦ (World Conference on Traditional Medicine 2026)។

សន្និសីទអន្តរជាតិនេះត្រូវបានរៀបចំឡើងដោយសហការរវាងរដ្ឋបាលប្រជាជនក្រុងប៉េកាំង គណៈកម្មការសុខាភិបាលជាតិចិន និងអង្គការសុខភាពពិភពលោក (WHO) ក្រោមប្រធានបទ «ការបង្កើនថាមពលបច្ចេកវិទ្យា និងការអភិវឌ្ឍសមាហរណកម្ម ដើម្បីលើកកម្ពស់ឱសថបុរាណ សម្រាប់ទាំងអស់គ្នា»។ សន្និសីទនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់មកពីប្រទេសចំនួន១៥ ព្រមទាំងអង្គការអន្តរជាតិ ដោយមានអ្នកចូលរួមសរុបប្រមាណ ១ ២០០ នាក់។

ក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជាបានចូលរួមយ៉ាងសកម្មនៅគ្រប់កម្មវិធីសន្និសីទ និងកិច្ចពិភាក្សាទាំងអស់ដែលបានរៀបចំ ព្រមទាំងបានចែករំលែកបទពិសោធន៍ សមិទ្ធផល និងវឌ្ឍនភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យឱសថបុរាណ។ សមិទ្ធផលទាំងនោះរួមមាន៖ ការផ្តួចផ្តើមធ្វើសមាហរណកម្មឱសថបុរាណទៅក្នុងប្រព័ន្ធថែទាំសុខភាពបឋមនៅតាមមណ្ឌលសុខភាពមូលដ្ឋាន តាមរយៈសៀវភៅណែនាំស្តីពីសំណុំសកម្មភាពអប្បបរមា (MPA Guidelines) ចាប់តាំងពីឆ្នាំ២០១៨ ការចងក្រង និងប្រមូលទិន្នន័យអំពីរុក្ខជាតិឱសថជិត ១ ០០០ ប្រភេទ ព្រមទាំងវឌ្ឍនភាពនៃការបញ្ចូលមុខវិជ្ជាឱសថរុក្ខជាតិ ទៅក្នុងកម្មវិធីសិក្សាឱសថសាស្ត្រស្នូលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស.)។

ជាមួយគ្នានេះ គណៈប្រតិភូក៏បានលើកឡើងពីសារៈសំខាន់នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្របុរាណចិន-កម្ពុជា ដែលមានទីតាំងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ក្នុងការជំរុញការផ្លាស់ប្តូរចំណេះដឹង បច្ចេកទេស និងបទពិសោធន៍រវាងប្រទេសទាំងពីរ។

ស្របតាមទិសដៅយុទ្ធសាស្ត្រនៃផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២៥-២០៣៤ គណៈប្រតិភូកម្ពុជាបានលើកឡើងនូវអនុសាសន៍ជាអាទិភាពចំនួន៥ ដើម្បីពង្រឹងការអភិវឌ្ឍវិស័យឱសថបុរាណនៅកម្ពុជា រួមមាន៖

១.ការបង្កើតមន្ទីរពិសោធន៍ទំនើបសម្រាប់កំណត់អត្តសញ្ញាណរុក្ខជាតិឱសថ តាមរយៈ DNA Barcoding ដើម្បីធានាភាពត្រឹមត្រូវនៃការកំណត់អត្តសញ្ញាណវត្ថុធាតុដើម។

២.ការរៀបចំចងក្រង និងបោះពុម្ពផ្សាយឯកសារស្តង់ដារផ្លូវការស្តីពីឱសថបុរាណ (Monographs) ដើម្បីកំណត់ស្តង់ដារគុណភាព និងជំរុញការប្រើប្រាស់ឱសថបុរាណប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

៣.ការពង្រីកការបណ្តុះបណ្តាលធនធានមនុស្សកម្រិតក្រោយឧត្តមសិក្សា រួមមានថ្នាក់អនុបណ្ឌិត និងបណ្ឌិត លើជំនាញពាក់ព័ន្ធនឹងឱសថបុរាណ និងវេជ្ជសាស្ត្រ ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍវិស័យនេះ។

៤.ការពង្រឹងសមាហរណកម្មឱសថបុរាណទៅក្នុងប្រព័ន្ធសុខាភិបាលសាធារណៈ ជាពិសេសសេវាថែទាំសុខភាពបឋម នៅតាមមណ្ឌលសុខភាព ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាពប្រកបដោយសុវត្ថិភាព និងគុណភាព។

៥.ការជំរុញភាពជាដៃគូអន្តរជាតិក្នុងការផលិត និងគ្រប់គ្រងគុណភាពឱសថបុរាណ ស្របតាមគោលការណ៍អនុវត្តផលិតកម្មល្អ (GMP) ព្រមទាំងពង្រឹងប្រព័ន្ធចុះបញ្ជីឱសថ និងការត្រួតពិនិត្យទីផ្សារ ដើម្បីទប់ស្កាត់ការផលិត ការចែកចាយ និងការលក់ឱសថបុរាណដែលគ្មានការអនុញ្ញាត។

នៅថ្ងៃបញ្ចប់នៃដំណើរបេសកកម្ម គណៈប្រតិភូកម្ពុជាបានអញ្ជើញទៅទស្សនកិច្ចសិក្សានៅតាមមន្ទីរពេទ្យ និងរោងចក្របច្ចេកវិទ្យាផលិតសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ដោយមានការសម្របសម្រួលពីភាគីមិត្តចិន ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបទពិសោធន៍ និងវឌ្ឍនភាពក្នុងវិស័យសុខាភិបាល និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ៕

អត្ថបទដែលទាក់ទង

ក្រសួងទេសចរណ៍ ចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធ​ប្រឆាំងផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និងផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ក្នុង​ក្រុង​បាត់ដំបង
2026/10/28 11:07:20 am        1
កម្ពុជាបើកកិច្ចពិភាក្សាដើម្បីធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍលើវិស័យឧស្សាហកម្ម និងវិស័យការងារ
2026/10/28 10:53:34 am        1
រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បង្ហាញកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ ក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
2026/10/28 10:35:36 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងទេសចរណ៍ ចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធ​ប្រឆាំងផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និងផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ក្នុង​ក្រុង​បាត់ដំបង

2026/10/28 11:07:20 am
​កម្ពុជាបើកកិច្ចពិភាក្សាដើម្បីធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍលើវិស័យឧស្សាហកម្ម និងវិស័យការងារ
2026/10/28 10:53:34 am
​រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បង្ហាញកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ ក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
2026/10/28 10:35:36 am
​ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
2026/10/28 10:24:39 am
​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យ និងសម្រេចជ្រើសរើសប្រធានវិញ្ញាសាដោយផ្ទាល់ សម្រាប់​ប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា
2026/10/28 10:23:32 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/27 06:34:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm