រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦

2026/10/28 08:31:49 am        252

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការជ្រើសរើសប្រជាពលរដ្ឋខ្មែរចំនួន ១០ ០០០នាក់ ដើម្បីឱ្យចូលបំពេញកាតព្វកិច្ចយោធា​ សម្រាប់ឆ្នាំ២០២៦។

បើយោងតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងថា «ត្រូវបានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសប្រជាពលរដ្ឋខ្មែរដែលមានអាយុពី១៨​ឆ្នាំ ដល់២៥ឆ្នាំ​ ចូលបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ចំនួន១០​ ០០០នាក់ សម្រាប់ឆ្នាំ២០២៦»។

សូមរំឭកថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះតម្រូវឱ្យយុវជនខ្មែរជាបុរស ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ ត្រូវចូលហ្វឹកហាត់កងទ័ពរយៈពេល ២៤ខែ និងត្រូវក្លាយជាទ័ពបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ។ ចំពោះពលរដ្ឋខ្មែរជាស្ត្រីវិញ គឺផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

យុវជនដែលបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន៤០ម៉ឺនរៀល ក្នុងមួយខែ ដោយបូករួមជាមួយនឹងរបបផ្សេងៗទៀត។ នេះបើតាម ក្នុងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

ក្នុងជំពូកទី៥ ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និងការលើកទឹកចិត្ត ផ្នែកទី១ ប្រាក់ឧបត្ថម្ភ និងគោលរបបផ្សេងៗ ចំពោះយោធិនកំពុងបំពេញកាតព្វកិច្ចយោធា ត្រង់មាត្រា១៦ បានកំណត់បែបនេះថាយោធិនកំពុងបំពេញកាតព្វកិច្ចយោធា ត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗដូចខាងក្រោម៖

ក៖ ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០០,០០០ (បួនសែន)រៀល

ខ៖ គោលរបបផ្សេងៗ ត្រូវទទួលបានដូចយោធិនអាជីពរួមមាន៖

*ប្រាក់ម្ហូបប្រចាំថ្ងៃ

*ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់

*ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន

*របបអង្ករប្រចាំថ្ងៃ

*របបឯកសណ្ឋានប្រយុទ្ធ និងបរិក្ខារចាំបាច់មួយចំនួន។

ដោយឡែក សម្រាប់មាត្រា១៧ ក៏បានកំណត់ទៀតថា យោធិនមានជំងឺ ឬរងរបួស ឬគ្រោះថ្នាក់ផ្សេងៗ ត្រូវទទួលបានការសង្គ្រោះ ការព្យាបាល និងការថែទាំពីក្រសួងការពារជាតិ។ កាតព្វកិច្ចយោធា ជាករណីយកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជាវិធានការដ៏មានសារៈសំខាន់ ក្នុងកាជួយរពង្រឹងវិស័យការពារជាតិ និងការកសាងធនធានមនុស្សប្រកបដោយគុណភាពផ្តល់ឱកាសដល់យុវជនជំនាន់ថ្មី ដែលមានអាយុចាប់ពី១៨ ដល់ ២៥ ឆ្នាំ បានចូលរួមប្រកបដោយឆន្ទះ ក្នុងស្មារតីបម្រើជាតិមាតុភូមិ និងចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី និងសន្តិភាពនៃជាតិ។ តាមរយៈការបំពេញកាតព្វកិច្ចយោធា យុវជននឹងទទួលបានការហាត់ពត់លត់ដំ ផ្នែកវិន័យ សីលធម៌ការគោរពបទបញ្ជា ការរស់នៅជាក្រុម និងការទទួលខុសត្រូវក្នុងសង្គម។ ទន្ទឹមនឹងនេះ ក៏ជួយឲ្យយុវជនយល់ដឹងកាន់តែច្បាស់ និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទផងដែរ។ ខណៈជំហានដំបូងនឹងមានយុវជនគ្រប់អាយុចន្លោះ ១,៥ ទៅ ២ភាគរយ នឹងត្រូវចូលបំពេញកាតព្វកិច្ចយោធា តាមច្បាប់៕

 

អត្ថបទដែលទាក់ទង

ក្រសួងទេសចរណ៍ ចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធ​ប្រឆាំងផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និងផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ក្នុង​ក្រុង​បាត់ដំបង
2026/10/28 11:07:20 am        1
កម្ពុជាបើកកិច្ចពិភាក្សាដើម្បីធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍលើវិស័យឧស្សាហកម្ម និងវិស័យការងារ
2026/10/28 10:53:34 am        1
រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បង្ហាញកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ ក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
2026/10/28 10:35:36 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងទេសចរណ៍ ចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធ​ប្រឆាំងផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និងផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ក្នុង​ក្រុង​បាត់ដំបង

2026/10/28 11:07:20 am
​កម្ពុជាបើកកិច្ចពិភាក្សាដើម្បីធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍលើវិស័យឧស្សាហកម្ម និងវិស័យការងារ
2026/10/28 10:53:34 am
​រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បង្ហាញកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ ក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
2026/10/28 10:35:36 am
​ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
2026/10/28 10:24:39 am
​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យ និងសម្រេចជ្រើសរើសប្រធានវិញ្ញាសាដោយផ្ទាល់ សម្រាប់​ប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា
2026/10/28 10:23:32 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/27 06:34:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm