អាជ្ញាធរខេត្តកំពង់ឆ្នាំង ជំរុញអោយគ្រប់ស្ថាប័ន ដៃគូពាក់ព័ន្ធ ជួយលើកកម្ពស់សមភាពយេនឌ័រ និង​សមត្ថភាពស្ត្រីមានពិការភាពក្នុងខេត្ត

2022/06/20 06:55:48 pm        1.2 K

កំពង់ឆ្នាំង៖ នៅក្នុងកិច្ចប្រជុំស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និង​សមត្ថភាពស្ត្រី​មាន​ពិការភាព នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ លោកស្រី ប៊ន សុភី អភិបាលរង​ខេត្តកំពង់ឆ្នាំង បានជំរុញអោយមានការចូលរួមពីស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការ​ជន​មាន​ពិការភាព អង្គការមិនមែនរដ្ឋាភិបាលនានា ឈនទៅ​សម្រេច​បាន​នូវ​គុណភាព​ជីវិត​របស់​ជន​មាន​ពិការភាពប្រកបដោយចិរភាព ដើម្បីធ្វើអោយជនមានពិការភាព និងក្រុម​គ្រួសារ​មាន​គុណភាព​ជីវិតល្អ ចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិ និង​សេចក្តីថលៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ និងការអភិវឌ្ឍន៍។

 លោកស្រី ប៊ន សុភី បានថ្លែងបន្តថា៖ នៅព្រះរាជាណាចក្រកម្ពុជា ការងារពិការភាព គឺជាបញ្ហាប្រឈមមួយដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានា​ដល់​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​បរិយាបន្ន និងចីរភាព។ ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង​ដោះស្រាយ​យ៉ាង​យក​ចិត្តទុកដាក់តាមរយៈការរៀបចំកសាង អនុវត្តគោលនយោបាយយុទ្ធសាស្ត ផែនការ​សកម្មភាព បង្កើតយន្តការ និងកម្មវិធីគាំទ្រនានាជាច្រើន។ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ គឺជាសមិទ្ធផល និង​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​ ក្នុងវិស័យពិការភាព បន្ទាប់ពីការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​ ២០១៤-២០១៨ បានបញ្ចប់ទៅដោយមានប្រសិទ្ធភាព ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ និង​ប្រកប​ដោយ​គតិ​បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន​កិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។ រាជរដ្ឋាភិបាលបាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជា​អាទិភាព ទិសដៅជាយុទ្ធសាស្ត្រ និងសកម្មភាព​សំខាន់ៗ​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ និងបញ្ហាប្រឈមនានាក្នុងវិស័យពិការភាព សំដៅលើកកម្ពស់សមត្ថភាពក្រសួងស្ថាប័ន ពង្រឹង​ហេដ្ឋារចនា សម្ព័ន្ធសង្គមនិងសេដ្ឋកិច្ច ក្នុងទិសដៅ​បង្កើត​កាលានុវត្តភាព​ជីវភាព​សម​ស្រប​សម្រាប់​ជនមានពិការភាព ក្នុងការកាត់​បន្ថយ​ភាពក្រីក្រ​ និង​ការ​ចូលរួម​របស់​ជន​មាន​ពិការ​ភាព​ដោយ​ពេញ​លេញនៅក្នុងសង្គម។

លោកស្រីអភិបាលរងខេត្ត បានថ្លែងអំណរគុណដល់អង្គការ«សាអូរី» ដែលមានស្នាក់​ការ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង ដែលបាន និងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់សមភាពយេនឌ័រ និងសមត្ថភាព​ស្ត្រីមានពិការភាព ដើម្បីពង្រឹងសមត្ថភាពស្ត្រីមានពិការភាព និងលើកកម្ពស់​បរិយាបន្ន​សង្គម​ក្នុងគោលបំណង ចងក្រងបណ្តាញ​ស្ត្រីមាន​ពិការភាព​ក្នុង​សហគមន៍​អោយ​មាន​ឱកាស​ពង្រឹងសមត្ថភាពរបស់ខ្លួន ក៏ដូចជាការផ្សព្វផ្សាយ​ពីការប​ង្ក​លក្ខណៈ​ងាយស្រួលតា​ម​បទដ្ឋាន​បច្ចេកទេសពីថ្នាក់ជាតិដោយគ្មានរបាំងសម្រាប់ជនមានពិការភាព៕ អត្ថបទ៖ ហុង វាស្នា


អត្ថបទដែលទាក់ទង

ទំនាក់ទំនងកម្ពុជា-ឡាវ រយៈពេល ៧០ឆ្នាំ បន្តលូតលាស់យ៉ាងរឹងមាំ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមក
2026/10/06 09:23:49 pm        1
បញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេច​ធិបតី
2026/10/06 04:50:01 pm        1
នាយករដ្ឋមន្រ្តីថ្មីវៀតណាមនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាថ្ងៃទី៩ខែតុលា ដោយដំណើរទស្សនកិច្ចនេះនឹងធ្វើទំនាក់ទំនងកម្ពុជា-វៀតណាមកាន់តែត្រូវបានពង្រឹង
2026/10/06 04:31:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទំនាក់ទំនងកម្ពុជា-ឡាវ រយៈពេល ៧០ឆ្នាំ បន្តលូតលាស់យ៉ាងរឹងមាំ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមក

2026/10/06 09:23:49 pm
​WHO កំពុងតាមដាន ចំពោះ​ការ​ស្លាប់​របស់បុគ្គលិកមន្ទីរពិសោធន៍រុស្ស៊ី ស្របពេល​សង្ស័យពី​ជំងឺប៉េស្តសួត
2026/10/06 06:54:07 pm
​សហជីព៖ សាលារៀនជិត ២ពាន់​កន្លែង ត្រូវបិទផ្លូវ ឬបិទទ្វារ ខណៈការតវ៉ាកើតឡើងទូទាំងបារាំង​
2026/10/06 06:52:35 pm
​សាកល​​វិទ្យាល័យ Cornell រៀបចំបោះឆ្នោតដក​សេចក្ដី​ទុក​ចិត្តលើ​រដ្ឋបាល​ ជុំវិញ​ដំណោះស្រាយ​ករណីរំលោភផ្លូវភេទ
2026/10/06 06:50:58 pm
​កងកម្លាំងអ៊ីស្រាអែលសម្លាប់មនុស្សម្នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅតំបន់វ៉េសប៊ែង
2026/10/06 06:04:25 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/06 07:25:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/06 03:01:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm