កំពង់ទឹករបស់ស្ពានហាល “ស្រះស្រង់” បានបញ្ចប់ការជួសជុលហើយ

2022/07/12 08:52:04 pm        3.6 K

សៀមរាប៖ គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលស្រះស្រង់ផ្នែកខាងត្បូង ទទួល​បន្ទុក​ដោយ​នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ដែលបានចាប់ផ្តើមតាំងពីខែមករា ដើមឆ្នាំ២០២២ ប្រើរយៈពេល៧ខែ បាន​បញ្ចប់​រួច​រាល់​ជា​ស្ថាពរ​នៅ​ខែកក្កដា ឆ្នាំ២០២២នេះ។

លោក ក្រឹម គ្រួន អ្នកគ្រប់គ្រងការដ្ឋានជួសជុលមានប្រសាសន៍ថា ការងារ​ជួស​ជុល​ស្ពាន​ហាល​របស់​កំពង់ទឹកនេះ គឺដើម្បីពង្រឹងរចនាសម្ពន្ធរបស់កំពង់ទឹកស្ពានហាលឱ្យមានរូបរាងដើម និង​រឹងមាំ​ឡើងវិញ។ លោក ក្រឹម គ្រួន បានបញ្ជាក់ពីមូលហេតុ ដែលធ្វើ​ឱ្យ​រចនា​សម្ព័ន្ធ​សំណង់​កំពង់​ទឹក​របស់​ស្ពានហាលនៃស្រះស្រង់ ផ្នែកខាងត្បូងរងនូវការខូចខាត ដោយសារ​អាយុ​កាល​នៃ​សំណង់ ការពុកផុយនៃស្រទាប់ថ្មបាយក្រៀមខាងក្រោម ឫស​ឈើ​ចាក់​ជ្រែក​ទៅ​ក្នុង​ថ្ម​ធ្វើ​ឱ្យ​ថ្ម​រំកិល​ខុស​ពី​ទីតាំងដើម។

លោក ក្រឹម គ្រួន បន្តទៀតថា ការងារជំហានដំបូងក្រុមការងារធ្វើសម្រង់ប្លង់ និងការរើថ្ម លាង​សម្អាត ចុះបញ្ជីថ្ម និងជួសជុលថ្ម ព្រមទាំងធ្វើកំណាយបុរាណវិទ្យាដើម្បីសិក្សាពីស្ថានភាពគ្រឹះ។ ក្រោយ​ពី​ពង្រឹងគ្រឹះដោយប្រើវិធីសាស្រ្តបុរាណឡើងវិញរួចរាល់ អ្នកជំនាញ​បាន​រៀប​ចំ​ផ្គុំ​ថ្ម​បាយ​ក្រៀម និងថ្មភក់ទៅតាមលំនាំដើម ដោយបន្ថែមថ្មថ្មីក្នុងចំនួនតិចបំផុត ហើយ​ក្រុម​ការងារ​បាន​បិទ​ភ្ជិត​មុខដំណរថ្មដើម្បីការពារជម្រាបទឹក ជៀសវាងការខូចខាតគ្រឹះបន្តទៀត។ លោក ក្រឹម គ្រួន បញ្ជាក់ថា កំពង់ទឹកនេះ ធ្លាប់បានជួសជុលកាលពីសម័យបារាំងរួចម្តងមកហើយ ដោយការរៀបថ្ម ចាក់​បេតុង ចាក់ល្បាយដីពង្រឹងគ្រឹះឡើងវិញ ប៉ុន្តែដោយកត្តាអាយុកាល និងធម្មជាតិ ទឹកភ្លៀង​បាន​ហូរ​ច្រោះគ្រឹះបណ្តាលបាក់ស្រុតតាមកន្លែងផ្សេងៗជាអន្លើរ។

ក្រោយពី​អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលកំពង់ទឹកផ្នែកខាងត្បូងនេះរួចរាល់ រក្សាបាននូវ​ភាព​រឹងមាំស្ថិតនៅគង់វង្សយូរអង្វែង បានដល់កូនចៅខ្មែរជំនាន់ក្រោយជាបន្តទៀត និងលើក​កម្ពស់​សោភ័ណភាពរបស់ស្ពានហាលនេះ កាន់តែមានភាពស្រស់ស្អាតទ្វេឡើង៕

អត្ថបទដែលទាក់ទង

គណៈបញ្ជាការឯកភាពរាជធានី បន្តបង្ក្រាបអនឡាញស្គេម នៅអគារខុនស្តារស៊ីធី ខណ្ឌសែនសុខ ឃាត់ជនជាតិវៀតណាម១៤នាក់
2026/08/11 07:51:32 am        146
ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
2026/08/10 09:59:37 pm        379
ក្រសួងមហាផ្ទៃស្នើទៅអភិបាលខេត្តកោះកុង ចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ
2026/08/10 08:43:14 pm        493

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសកូឡុំប៊ី ឡើងដល់១៣២នាក់ និងជាង ៥៧០នាក់របួស

2026/08/11 08:44:17 am
​គណៈបញ្ជាការឯកភាពរាជធានី បន្តបង្ក្រាបអនឡាញស្គេម នៅអគារខុនស្តារស៊ីធី ខណ្ឌសែនសុខ ឃាត់ជនជាតិវៀតណាម១៤នាក់
2026/08/11 07:51:32 am
​ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន
2026/08/10 09:59:37 pm
​តំបន់ភាគខាងលិចអឺរ៉ុបជួបខែមិថុនា និងខែកក្កដា ក្តៅបំផុតជាប់កំណត់ត្រា
2026/08/10 08:51:46 pm
​រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ មីយ៉ាន់ម៉ា មានឆន្ទៈទទួលយកវិញ​នូវ​ជនភៀសខ្លួន ៥.០០០នាក់
2026/08/10 08:51:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/10 05:02:36 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/09 07:49:13 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm