គណបក្សនយោបាយមួយចំនួនគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១0 ខណៈគណបក្សចំនួនបួនសម្តែងក្តីកង្វល់

2022/07/29 11:53:39 am        1.0 K

ភ្នំពេញ៖ គណបក្សនយោបាយមួយចំនួន បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាកម្ពុជានាថ្ងៃទី២៨ ខែកក្កដានេះ ដែលបាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​វិសោធនកម្ម​ធម្មនុញ្ញ​លើមាត្រា​មួយចំនួន ដោយ​គណបក្ស​ទាំង​នោះ​បាន​យល់​ឃើញ​ថាការ​ធ្វើ​វិសោធន​កម្ម​ធម្មនុញ្ញ​លើក​នេះ​គឺ​បាន​អនុវ​ត្ត​ស្រប​ទៅតា​ម​របប​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​ ខណៈគណបក្សនយោបាយ ចំនួនបួនផ្សេងទៀតបានសម្តែងក្តីកង្វល់ ដោយ​ពួក​គេចាត់​ទុក​ថា ​ការ​ធ្វើវិសោធនកម្ម​ពេល​នេះ​បាន​កាត់​បន្ថយ​អំណាច​របស់រដ្ឋសភា។

 យោងតាមសេចក្តីថ្លែងការណ៍ដាក់ដោយឡែកពីគ្នា របស់គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សកម្លាំងប្រជាធិបតេយ្យ បានលើកឡើងស្រដៀងគ្នាថា ពួកគេមានការគាំទ្រពេញទំហឹងចំពោះកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលបាន អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

 តាមសេចក្តីថ្លែងការណ៍របស់គណបក្សនយោបាយទាំងប្រាំពីរខាងលើនេះ បានបញ្ជាក់ទៀតថា «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការអនុវត្តនូវ​របប​ប្រជាធិបតេយ្យ​ សេរី ពហុបក្ស និងជាការធានាដល់ស្ថាប័នកំពូលរបស់ជាតិ ឲ្យដំណើរការប្រព្រឹត្តទៅដោយរលួន នៅគ្រប់​កាលៈទេសៈ ការពារ និងថែរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ជាពិសេស​ការ​ពារ​របបរាជានិយមអាស្រ័យធម្មនុញ្ញ ដើម្បីការអភិវឌ្ឍ​ប្រទេសជាតិ​មាតុភូមិ​ឲ្យ​កាន់​តែ​រីក​ចម្រើន​លើ​គ្រប់​វិស័យ និងភាពសុខដុមរមនារបស់ប្រជានុរាស្រ្ត និងប្រជាជនខ្មែរ»។

 សូមបញ្ជាក់ថា រដ្ឋសភាបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញទាំងមូល ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ ដោយសំឡេងទាំង ១០៥ នៃសមាជិកសភាដែល​បាន​ចូលរួមប្រជុំ ។ ឯកឧត្តម កើត រិទ្ធ បានថ្លែងថា ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនា​ពេល​នេះ ​គឺមិនមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជាធិបតេយ្យ​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​តាម​បែបរបបសភានិយមប៉ុណ្ណោះទេ ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានប្រជាពលរដ្ឋ​ជា​ម្ចាស់​អំណាច​ថែម​ទៀត​។

 ទាក់ទងនឹងការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញពេលនេះមានគណបក្សចំនួនបួន ដូចជាគណបក្សភ្លើងទៀន គណបក្សឆន្ទះខ្មែរ គណបក្សកែទម្រង់ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានបាន សម្តែងក្តីកង្វល់រហូតដល់បានដាក់ញ្ញាតិទៅកាន់ស្ថាប័នរដ្ឋសភា ដោយ​ពួក​គេ​អះអាង​ថា ការធ្វើវិសោធនកម្មនេះ បានធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងអំណាចក្នុងរដ្ឋសភាជាដើម។

យ៉ាងណាក៏ដោយឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានថ្លែងថា ការលើកឡើង​របស់​គណបក្ស​ទាំង​បួន​នេះ​គឺ​ជា​ការ​លើកឡើងដោយមិនត្រឹមត្រូវ ជាការលើកឡើង​ដោយ​មិន​យល់​ដឹង​ច្បាស់​លាស់ ទាំងមិនយល់លើខ្លឹមសារពិតប្រាកដ នៃដំណើរវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះ និងទាំងលើប្រព័ន្ធ​ដឹកនាំប្រទេសតាមរបបសភានិយមជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
2026/06/03 06:21:32 pm        1
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
2026/06/03 05:14:56 pm        1
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
2026/06/03 04:40:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥

2026/06/03 09:10:45 pm
​អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
2026/06/03 08:33:52 pm
​ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
2026/06/03 08:33:10 pm
​ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
2026/06/03 08:32:43 pm
​ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
2026/06/03 08:32:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/02 03:47:14 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/02 10:03:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/31 02:24:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am