មានករណីលិចទូកមួយគ្រឿង នៅកណ្តាលសមុទ្រកម្ពុជា បានបណ្តាលឲ្យមនុស្សជាង ២០នាក់បាត់ខ្លួន

2022/09/22 09:42:35 pm        740


ខេត្តព្រះសីហនុ៖ មានករណីលិចទូកនៅកណ្តាលសមុទ្រកម្ពុជាមួយគ្រឿងត្រង់ចន្លោះពយសារឺ និងកោះតាង នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោយកើតហេតុអាជ្ញាធរខ្មែរបានជួយសង្រ្គោះជនរងគ្រោះជាជនជាតិចិនបានចំនួន១៨នាក់ខណៈ២៣ទៀតកំពុងបាត់ខ្លួន។ នេះបើតាមការឲ្យដឹងពីសមត្ថកិច្ចខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា មានទូកមួយគ្រឿងដែលមានមនុស្សរាប់សិបនាក់ជិះ ហើយមកដល់ត្រង់ចន្លោះពយសារឺ និងកោះតាងបានលិច បន្ទាប់ពីមានសេចក្តីរាយការណ៍ដល់នគរបាលព្រំដែនទឹកបានទៅជួយសង្រ្គោះជនរងគ្រោះចំនួន១៨នាក់ ខណៈអ្នកបាត់ខ្លួននគរបាលកំពុងស្វែងរកបន្ត។

បើតាមការបញ្ជាក់ ពីអ្នករួមដំណើរម្នាក់ ដែលមានឈ្មោះ CHEN Gui Sheng ជាជនជាតិចិន ភេទប្រុស បានប្រាប់សមត្ថកិច្ចថា អ្នករួមដំណើរនៅលើទូកនេះមានចំនួនជាង៤០នាក់ ហើយពេលនេះកំពុង បាត់ខ្លួនចំនួន២៣នាក់ទៀត។

សាក្សីបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ទូកនេះបានធ្វើដំណើរចេញពីប្រទេសចិន (កំពង់ផែក្វាងចូវ) តាមកប៉ាល់លឿន ០១គ្រឿង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ រួចបានសាងមកទូកឈើ០១គ្រឿង នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅសមុទ្រអន្តរជាតិជាមួយតៃកុងទូកជនជាតិខ្មែរ ០២នាក់ និងបានបន្តនៅលើទូកឈើនោះ រហូតដល់ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២២ ទូកឈើនោះខូចក៏ចាប់ផ្តើមលិចបន្តិចម្តងៗ ទើបមានទូកនេសាទ ១គ្រឿង ប្រភេទទូកអូសពណ៌បៃតង មានមនុស្ស ០៦នាក់ បានមកទទួលយកតៃកុងខ្មែរ ០២នាក់នោះ ចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរនៅលើទូក ក្រោយមកទូកនេះក៏បានលិចបាត់នេះនៅកណ្តាលសមុទ្រ។ យ៉ាងណាក៏ដោយ ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕


អត្ថបទដែលទាក់ទង

មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am        1
ទូតជប៉ុន៖កត្តាដែលជប៉ុនបង្កើនវិនិយោគបន្ថែមនៅកម្ពុជាគឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ
2024/05/19 10:17:50 am        1
ឯកឧត្តម គង់ សោភ័ណ្ឌ ប្រាប់អង្គបោះឆ្នោតទាំងអស់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តឲ្យបានគ្រប់ៗគ្នា
2024/05/19 08:29:31 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ

2024/05/19 11:08:35 am
​ទូតជប៉ុន៖កត្តាដែលជប៉ុនបង្កើនវិនិយោគបន្ថែមនៅកម្ពុជាគឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ
2024/05/19 10:17:50 am
​ឯកឧត្តម គង់ សោភ័ណ្ឌ ប្រាប់អង្គបោះឆ្នោតទាំងអស់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តឲ្យបានគ្រប់ៗគ្នា
2024/05/19 08:29:31 am
​អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ៣០០គ្រួសារ នៅសង្កាត់រកាក្នុង និងសង្កាត់បារាយណ៍ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ
2024/05/18 07:42:07 pm
​សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
2024/05/18 07:00:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am