សម្តេចតេជោ៖ កម្ពុជាកំពុងរួមគ្នាប្រយុទ្ធប្រឆាំង​ការជួញដូរមនុស្ស ប៉ុន្តែបញ្ហានេះ​មិនមែនមានតែកម្ពុជាទេ

2022/09/29 08:53:48 am        412

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញមានប្រសាសន៍ថា ទោះ​បី​បច្ចុប្បន្ន​ប្រទេសកម្ពុជា ត្រូវបានចាត់​ក្នុង​ចំណោមប្រទេស​គួរ​ព្រួយបារម្ភ​ហើយ​បាន​និង​កំពុង​រួម​គ្នា​ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ប៉ុន្តែសម្តេច​ក៏​បានលើកឡើងដែរថា​ ​ការ​ជួញ​ដូរ​មនុស្ស​ គឺ​មិន​មែន​មាន​​​តែប្រទេសកម្ពុជាទេ ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃ​រាជ​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ ខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់បើកវេទិកាអន្តរសាសនាថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លើក​ទី៦ ក្រោមប្រធានបទ៖ «សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ។

ក្នុងវេទិកានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វានាព្រឹកថ្ងៃទី២៩កញ្ញានេះ សម្តេច​បានមានប្រសាសន៍ថា ឥឡូវនេះ រាជរដ្ឋាភិបាល​ក៏​ត្រូវ​ការ​ចូលរួម​ពី​គ្រប់​សាសនា​ ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំងនឹ​ងការជួញដូរមនុស្ស។ ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានវាយតម្លៃថា ប្រសិន​បើ​គ្មាន​ការបកស្រាយច្បាស់លាស់ទេ ប្រទេសរបស់​យើង​គេ​អាច​បក​ស្រាយ​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក។ សម្តេច​មាន​ប្រសាសន៍ថា ស្ថានភាពនៃការជួញដូរមនុស្ស ឧក្រិដ្ឋកម្ម ឬ​ចំណាក​ស្រុក​គឺ​មិន​មែនមានតែកម្ពុជា១ទេ យ៉ាងណាមិញ ដូចជាសហរដ្ឋអាមេរិកជាដើម កន្លង​មក​អតីត​ប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ រហូតចង់ធ្វើរបងខ័ណ្ឌរវាងអាមេរិក និងមិចស៊ិច មិន​ឱ្យ​មាន​ការ​ឆ្លងចូលពីមិចស៊ិច ចូលអាមេរិកជាដើមនោះ។

សម្តេចបានផ្តាំផ្ញើឱ្យគ្រប់តួអង្គទាំងអស់ធ្វើសកម្មភាពព្រមៗគ្នាទៅលើការបង្រ្កាបគ្រឿងញៀន ល្បែង​ស៊ីសងខុសច្បាស់ និងជនប្រព្រឹត្តិបទល្មើសដែលនាំទៅដល់ការជួញដូរមនុស្ស ហើយ​ត្រូវ​ស្រាវ​ជ្រាវ​យក​ជនប្រព្រឹត្តិបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់ ជាពិសេស​ត្រូវ​មាន​ការ​ត្រៀមបង្ការ ទប់ស្កាត់នូវរឿងអកុសល ទាំងអស់នេះ តាមរយៈវិធានការអប់រំ វិធានការ​ច្បាប់ ជាពិសេស​កុំ​ឱ្យកូ​ន​ចៅ​របស់​យើង​ក្លាយ​ជា​អ្នក​រង​គ្រោះ​ដោយ​សារ​តែអំ​ពើ​ខុស​ច្បាប់​ទាំង​អស់​នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជំរក នៃអំពើវេរកម្ម និងធ្វើការគ្រប់គ្រងអាវុធឱ្យត្រឹមត្រូវ៕


អត្ថបទដែលទាក់ទង

FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm        1
នាវាកងទ័ព​ជើងទឹកចិន ពីរគ្រឿង ចូលចតធ្វើទស្សនកិច្ច ពង្រឹងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា
2024/05/19 12:55:25 pm        1
មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែល ក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ

2024/05/19 03:58:00 pm
​អ្នកនយោបាយកេនយ៉ា ដាក់ញត្តិប្រឆាំងនឹងបេសកកម្មដាក់ពង្រាយនគរបាលទៅប្រទេសហៃទី
2024/05/19 03:55:46 pm
​រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា
2024/05/19 03:26:14 pm
​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជិត ៣៥.៤០០ នាក់
2024/05/19 03:03:40 pm
​ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ
2024/05/19 02:50:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am