​អាជ្ញាធរក្រុងមួយរបស់កូរ៉េ បង្ហាញចេតនាទទួលយកពលករកម្ពុជាបន្ថែម ខណៈកម្លាំងពលកម្មធ្លាក់ចុះ

2022/10/19 03:50:46 pm        49

ភ្នំពេញ៖ លោក ជូ ណាក់យ៉ាំង (Joo Nak-young) អភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ប្រទេសកូរ៉េអត្រាកំណើត របស់ពលរដ្ឋមានការថយចុះ ហើយមនុស្ស​ចាស់មានការកើនឡើង ដែលធ្វើឲ្យខ្វះខាតកម្លាំងពលកម្ម ខណៈភាគីកូរ៉េ កំពុងពិភាក្សាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា លើការងារបញ្ជូនពលករបន្ថែម ។

ក្នុងជំនួបជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាជាតិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លោក ជូ ណាក់យ៉ាំង បានឲ្យដឹងថា ចំណងទាក់ទងទ្វេភាគី កូរ៉េ-កម្ពុជា មានកិច្ចសហប្រតិបត្តិការទៅលើវិស័យជាច្រើន និងពិតជាមានការរីកចម្រើន រួមមានការទូត វប្បធម៌ ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្មជាដើម ។

លោកបន្តថា នៅប្រទេសកូរ៉េ អត្រាមនុស្សកើតថយចុះ រីឯអត្រាមនុស្សចាស់កើនឡើង ដែលធ្វើឱ្យប្រទេសកូរ៉េកំពុងជួបវិបត្តិខ្វះកម្លាំងពលកម្ម ហើយទីក្រុងឃ្យុងយូ ក៏ជួបបានបញ្ហានេះដែរ ។ អំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជា ប្រតិភូក្រុងឃ្យុងយូ បានធ្វើការងារជាច្រើនជាមួយក្រសួងការងារកម្ពុជា ពាក់ព័ន្ធការបញ្ជូនពលករទៅបម្រើការនៅកូរ៉េ ដើម្បីបង្កលក្ខណៈងាយ​ស្រួលទាំងមុនពេលទៅ អំឡុងពេលនៅកូរ៉េ និងត្រលប់មកកម្ពុជាវិញ ។

លោកអភិបាលក្រុងថា ពលករខ្មែរធ្វើបម្រើការងារនៅកូរ៉េ គឺមានភាពឧស្សាហ៍ព្យាយាម និងស្មោះត្រង់ ដែលធ្វើឱ្យក្រុមហ៊ុន ឧស្សាហកម្មានានា ត្រូវការពលកម្មពី​ប្រទេសកម្ពុជា​ជាច្រើន​ទាំងការងារតាមរដូវ និងរយៈពេលវែង ។

ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សាធារណរដ្ឋកូរ៉េ ដែលបានបង្កលក្ខណៈងាយស្រួល ប្រកបដោយភាពយកចិត្តទុកដាក់​ដល់ពលករខ្មែរដែលទៅបម្រើការងារនៅកូរ៉េ ។ លោកជំទាវបន្តថា ពលករខ្មែរមានការយកចិត្តទុកដាក់ផ្សេងៗ រួមមានការថែទាំសុខភាព ការបំពាក់បំប៉នចំណេះជំនាញបន្ថែម ជាមួយនឹងប្រាក់កម្រៃពលកម្មសមរម្យ បានធ្វើឱ្យពលករខ្មែរ អាចបន្តអាណត្តិការងាររបស់គេ នៅប្រទេសកូរ៉េ និងបានជួយឱ្យជីវភាពគ្រួសាររបស់គេកាន់តែប្រសើរឡើង ។

លោកជំទាវ ឃួន សុដារី បានបន្ថែមថា អតីតពលករខ្មែរនៅកូរ៉េមួយចំនួន បានប្រែក្លាយជីវភាពរស់នៅសព្វថ្ងៃកាន់តែប្រសើរឡើង ដោយសារវិជ្ជាជីវៈ បច្ចេកវិទ្យាថ្មីៗ និងភាពច្នៃប្រឌិតដែលបានរស់នៅរៀនសូត្រ អំឡុងពេលបំពេញការងារនៅទីនោះ ព្រមទាំងបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជាផងដែរ ៕អត្ថបទ ៖ បាន សុខរិទ្​

អត្ថបទដែលទាក់ទង

FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm        1
នាវាកងទ័ព​ជើងទឹកចិន ពីរគ្រឿង ចូលចតធ្វើទស្សនកិច្ច ពង្រឹងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា
2024/05/19 12:55:25 pm        1
មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស ៥០ នាក់ស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគកណ្តាលអាហ្វហ្គានីស្ថាន

2024/05/19 02:40:36 pm
​FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm
​ប្រធាន UNRWA៖ មនុស្សជាង ៨០ ម៉ឺននាក់ ត្រូវបង្ខំឱ្យភៀសខ្លួនចេញពីក្រុង Rafah នៅតំបន់ហ្កាហ្សា
2024/05/19 02:00:02 pm
​ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចដល់ផ្លូវក្នុងទីក្រុងភាគនៅខាងត្បូងប្រទេសចិន
2024/05/19 01:28:12 pm
​មនុស្ស ២ នាក់ រងរបួសក្នុងការបាញ់ប្រហារនៅតំបន់ Kashmir របស់ឥណ្ឌា ស្របពេលការបោះឆ្នោត
2024/05/19 01:25:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am