សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនផ្ទុះអាវុធ០៣គ្រាប់ បណ្តាលអោយពលរដ្ឋម្នាក់ រងរបួសធ្ងន់ក្នុងថ្លុកឈាម

2023/03/01 09:34:56 pm        362

ភ្នំពេញ ៖ មន្ត្រីសមត្ថកិច្ចមួយក្រុមមានស្លៀកឯកសណ្ឋាននគរបាល និងខ្លះស៊ីវិល បានផ្ទុះអាវុធចំនួន០៣គ្រាប់ បណ្តាលអោយពលរដ្ឋម្នាក់ជាបុរស បានរងរបួសធ្ងន់ធ្ងរ ក្នុងថ្លុកឈាម ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៩ និង២០នាទីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវប៉េតុងមួយកន្លែង ក្នុងភូមិដំណាក់សង្កែរ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានប្រាប់ BTV តាមរយៈទូរស័ព្ទ នាយប់ថ្ងៃកើតខាងលើនេះ អោយដឹងថា ៖ ករណីនេះ គឺជាការផ្ទុះពីសំណាក់មន្ត្រីសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿង អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយបណ្តាលអោយពលរដ្ឋម្នាក់រងរបួសធ្ងន់ធ្ងរ ប៉ុន្តែលោកអធិការរង មិនទាន់អាចបញ្ជាក់បានទេ ថាមុនឈានដល់មានការមានផ្ទុះអាវុធនេះផ្តើមចេញពីប្រតិបត្តិការចុះបង្ក្រាបអ្វីមួយ ឬកើតឡើងដោយហេតុផលណាមួយអោយប្រាកដនោះទេ ខណះលោកបញ្ជាក់ថា កំណត់អត្តសញ្ញាណរថយន្ត និងសមត្ថកិច្ចដែលបានផ្ទុះអាវុធ បានអស់ហើយ ។

គួរបញ្ជាក់ថា តាមការអះអាងរបស់ពលរដ្ឋជិតខាង អោយដឹងថា នៅមុនកើតហេតុ គេសង្គេតឃើញ មានមន្ត្រីសមត្ថកិច្ចមួយក្រុមធំ មានសណ្ឋាន និងស៊ីវិល ប្រដាប់ដោយអាវុធខ្លី បានចុះទៅប៉ងចាប់បុរសជារងគ្រោះ តែទំនងជាជាមានការប្រទូស្តសារាយគ្នា ទើបភាគីសមត្ថកិច្ចបានផ្ទុះអាវុធបណ្តាលអោយជនរងគ្រោះរងរបួសតែម្តង ។ ភ្លាមៗនោះ ជនរងគ្រោះ បានរត់សំដៅចូលទៅក្នុងផ្ទះ ហើយក្រុមសមត្ថកិច្ចក៏រត់ប៉ងទៅចាប់ឃាត់ត្រឡប់មកវិញ តែត្រូវពលរដ្ឋក្បែរ ជួយអន្តរាគមន៍មិនអោយមានការឃាត់ ទើបកម្លាំងចម្រុះទាំងនោះ សម្រេចចាកចេញពីកន្លែងកើតហេតុតែម្តងទៅ ។

ជនរងគ្រោះមានឈ្មោះ មុំសុខ មៀន អាយុ២៨ ឆ្នាំ មុខរបរដើរទិញលក់របស់អេតចាយចាស់ៗ ។ យ៉ាងណាមិញ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ កំពុងពិនិត្យវិច្ច័យ នៅកន្លែងកើតហេតុ នឹងសាកសួរកំណត់ព័ត៌មានបន្ថែមជុំវិញរឿងហេតុដែលបានកើតឡើង ៕ ដោយ ៖ លីហេង

អត្ថបទដែលទាក់ទង

លោកជំទាវ ជា សិរី ចូលរួមអបអរសាទ និងផ្តល់រង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ នៅខេត្តកំពង់ធំ
2025/10/01 09:55:31 pm        1
កិច្ចប្រជុំ កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី លើកទី២ នឹងរៀបចំនៅកម្ពុជា
2025/10/01 09:31:19 pm        1
កម្ពុជាទទួលបានការចុះបញ្ជីតាមថ្នាល CamDX មានទុនវិនិយោគសរុបជាង ១៩ ប៊ីលានដុល្លារ
2025/10/01 09:25:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវ ជា សិរី ចូលរួមអបអរសាទ និងផ្តល់រង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ នៅខេត្តកំពង់ធំ

2025/10/01 09:55:31 pm
​អ្នកវិទ្យាសាស្រ្ត៖ រលកកម្តៅ និងការធ្លាក់ព្រិលតិច ធ្វើឲ្យផ្ទាំងទឹកករលាយយ៉ាងឆាប់រហ័សនៅភ្នំអាល់របស់ស្វីស
2025/10/01 09:36:48 pm
​កិច្ចប្រជុំ កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី លើកទី២ នឹងរៀបចំនៅកម្ពុជា
2025/10/01 09:31:19 pm
​កម្ពុជាទទួលបានការចុះបញ្ជីតាមថ្នាល CamDX មានទុនវិនិយោគសរុបជាង ១៩ ប៊ីលានដុល្លារ
2025/10/01 09:25:04 pm
​កម្មវិធីអាហារឥតគិតថ្លៃរបស់ឥណ្ឌូនេស៊ីរងការរិះគន់ ក្រោយរីករាលដាករណីពុលអាហារ
2025/10/01 08:32:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/30 09:13:48 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/28 01:15:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/30 12:18:38 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am