សម្តេច​ក្រឡាហោម​ជំរុញ​ឱ្យ​រដ្ឋបាលខេត្ត​បន្ដ​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន និង​គ្រឿង​ញៀន

2023/04/01 12:51:49 pm        336

ព្រះសីហនុ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ “​ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្ត​បន្ដ​ខិតខំ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន ការ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្យានុភាព រារាំង​នូវ​ការ​វិនិយោគ និង​វិស័យ​ទេសចរណ៍​” ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ត្រួត​ពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុនៅ​សណ្ឋាគារ សុខា ប៊ិច ក្រុងព្រះសីហនុ​កាល​ពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៣​។​

​សម្តេច​ក្រឡាហោម​មានប្រសាសន៍ថា សមិទ្ធផល​ដែល​ទទួល​បាន​ពី​សន្និបាត​ជា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​អនុវត្ត​ឆ្នាំ​២០២៣ ហើយ​គប្បី​យកចិត្តទុកដាក់​បន្ថែម​ទៀត​។ ទោះបី​យើង​សម្រេច​បាន​លទ្ធផល​ការងារ​ដោះស្រាយ​កង្វល់​របស់​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ ទាក់ទង​នឹង​តួនាទី និង​កិត្យានុភាព​របស់​រដ្ឋបាល​ខេត្តក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បទល្មើស ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្យានុភាព​ខេត្ត ប៉ះពាល់​មុខមាត់​ព្រះ​រាជាណាចក្រ​កម្ពុជា វា​ហាក់​បី​រារាំង​នូវ​ការ​វិនិយោគក៏ដូចជា​វិស័យ​ទេសចរណ៍​។ ខេត្ត​ព្រះសីហនុ​ជា​ប៉ូល​សេដ្ឋកិច្ច បើ​យើង​មិនបាន​ដោះស្រាយ​ទាន់​ពេល​វេលា និង​ធ្លាក់​ក្នុង​បញ្ហា​ធ្ងន់ធ្ងរ យើង​ត្រូវ​ធ្វើ​កិច្ចការ​ជាច្រើន​សម្រាប់​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ចិន ពួកគាត់​មិនទាន់​វិល​មកកាន់​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ​។ ឆ្នាំ​២០២២ យើង​ចាត់ទុកជា​ឆ្នាំ​អនុវត្ត​ច្បាប់​ជំហាន​ដំបូង ហើយ​ឆ្នាំ​២០២៣ អនុវត្ត​ច្បាប់ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់ ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ មតិ​ជាតិ អន្តរជាតិ វិនិយោគ​ចិន​។ យើង​ខិតខំ​ដោះស្រាយ គាំទ្រ​គោលការណ៍ វិធានការណ៍​របស់​រាជរដ្ឋាភិបាល​ដោយ​ឯកភាព​គ្នា​ប្រកបដោយ​តម្លាភាព ដើម្បី​លើកស្ទួយ​កិត្យានុភាព​ខេត្ត​ព្រះសីហនុ​។​

​សម្តេច​បន្ត​ថា ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​កន្លងមក ព្រោះ​កម្ពុជា​ត្រូវ​បាន​គេ​យក​ធ្វើជា​កន្លែង​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម ដូច្នេះ​យើង​ត្រូវការ​គាំទ្រ​ពី​ប្រទេស​ជា​សមាជិក អង្គការ​ដៃគូ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ឲ្យ​ខាន​តែ​បាន ហើយ​នេះ​ជា​កិច្ចការ​អាទិភាព​របស់​ខេត្ត​ព្រះសីហនុ ស្មើ​សុំ​ឲ្យ​មន្ត្រី​របស់​យើង​ខិតខំ​ការពារ​សន្តិសុខ សុវត្ថិភាព​ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​មូលដ្ឋាន និង​ថ្នាក់​ដឹកនាំ​ប្រទេសជាតិ អនុវត្ត​កិច្ចការ​នេះឲ្យ​បាន​ល្អ រក្សា​សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍ​ប្រទេស​រយៈពេល ​៥​ ចាប់​ពី​ឆ្នាំ​២០២៣-២០២៨ ដោយ​សេរី ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ ​ប្រកួត​ប្រជែង​បោះឆ្នោត​ដោយ​សេរី គ្មាន​អំពើ​ហិង្សា សន្តិសុខ​ល្អ ដើម្បី​ទាញ​ការ​គាំទ្រ​ការបោះឆ្នោត​ជា​ផ្លូវការ​ឲ្យ​ទទួល​បាន​ជោគជ័យ ធានា​សុខ​សន្តិភាព ការ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ម្យ៉ាងទៀត​ប៉ុស្តិ៍​នគរបាល​ត្រូវ​ពង្រឹង​គុណភាព​ទទួល​ខុស​ត្រូវ និង​មាន​វត្តមាន​ធ្វើ​ការ​ជាប់​ជាប្រចាំ ដើម្បី​បំពេញ​ចន្លោះប្រហោង​ដែល​មាន​ការ​យឺតយ៉ាវ​។​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​រក​ប្រភព​ចំណូល និង​ប្រើប្រាស់​ប្រភព​ចំណូល​របស់​ខ្លួន​ដូចជា ទី​១.​ចំណូល​ថវិកា​រដ្ឋ ២.​ចំណូល​រក​ដោយ​ខ្លួន​ឯង​ស្របច្បាប់ និង​ទី​៣.​ចំណូល​ពី​សប្បុរសជន ដើម្បី​ឲ្យ​រដ្ឋបាល​របស់​យើង​រឹងមាំ​ខ្លាំង ទន្ទឹម​នោះ​បង្កើន​របប​ប្រជុំ​រវាង​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​ឱ្យ​បាន​ទៀងទាត់​តាម​តួនាទី​ភារកិច្ច​៕ អត្ថ​ប​ទ៖ គង់ ប៊ុន​ថា

អត្ថបទដែលទាក់ទង

FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm        1
នាវាកងទ័ព​ជើងទឹកចិន ពីរគ្រឿង ចូលចតធ្វើទស្សនកិច្ច ពង្រឹងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា
2024/05/19 12:55:25 pm        1
មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែល ក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ

2024/05/19 03:58:00 pm
​អ្នកនយោបាយកេនយ៉ា ដាក់ញត្តិប្រឆាំងនឹងបេសកកម្មដាក់ពង្រាយនគរបាលទៅប្រទេសហៃទី
2024/05/19 03:55:46 pm
​រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា
2024/05/19 03:26:14 pm
​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជិត ៣៥.៤០០ នាក់
2024/05/19 03:03:40 pm
​ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ
2024/05/19 02:50:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am